Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

នាយករដ្ឋមន្ត្រី​វៀតណាម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​ប្រទេស​

(អត្ថបទចុះផ្សាយថ្ងៃទី 2014-02-10 00:00:00)

​តប​តាម​ការអញ្ជើញ​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ង្វៀន តាន់​យ៉ុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៤ ខែ​មករា ឆ្នាំ​២០១៤​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់​ពី ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច ហ៊ុន សែន ទៅ កាន់​ទីក្រុង​ហាណូយ ហើយ​បាន​ជួបពិភាក្សា ជាមួយនឹង​លោក Nguyen Tan Dung និង លោក​អគ្គលេខាធិការ បក្ស​កុម្មុយនីស្ត​វៀតណាម Nguyen PhuTrong​។ ដំណើរ​ទស្សន កិច្ច​ទៅវិញទៅមក​ក្នុង​រយៈពេល​មិន​ដល់ មួយ​ខែ​ផង​នេះ បាន​ធ្វើឡើង​ខណៈ​ដែល​កម្ពុជា កំពុង​មាន​បញ្ហា​ខ្លះៗ​ខាង​នយោបាយ ហើយ មជ្ឈដ្ឋាន​ខ្លះ​នៅតែ​មាន​មន្ទិល​ចំពោះ​ឥទ្ធិពល របស់​វៀតណាម​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​Nguyen Tan Dung បាន​ចូលរួម​ក្នុង​សន្និសីទ​លើក​ទី​៤ ស្ដីពី​ការជំរុញ​វិនិយោគ​ទ្វេភាគី​, សម្ពោធ​សាខា មន្ទីរពេទ្យ ជោរៃ​(CHO RAY)​នៅ​ភ្នំពេញ​, បញ្ចុះ បឋមសិលា​សាងសង់​ស្ពាន​ជ្រៃ​ធំ​ឡុង​ប៊ិញ ដែល​នឹង​ត​ភ្ជាប់​ខេត្ត​អាន​យ៉ាង​(​វៀតណាម​)​ជាមួយ​ខេត្ត​កណ្តាល​(​កម្ពុជា​), ចូល​ក្រាប​ថ្វាយ បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​, ជួប​ពិភាក្សា​ជា​ផ្លូវ ការ​ជាមួយ​សម្ដេច ហ៊ុន សែន​។ គួររម្លឹកថា កាលពីដើម​ខែ​ធ្នូ ឆ្នាំ​២០១៣​កន្លងទៅ សម្ដេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ សភា ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស វៀតណាម ដោយ​បាន​ជួប​ជាមួយ​លោក Ngu yen Sinh Hung ប្រធានរដ្ឋសភា​វៀតណាម ព្រមទាំង​លោក​Truong Tan Sang ប្រធាន រដ្ឋ​វៀតណាម​ផងដែរ​។​

​កម្ពុជា​-​វៀតណាម​ជំរុញ​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ស៊ីជម្រៅ​
​ក្នុង​ជំនួប​ពិភាក្សា​ផ្លូវការ​រវាង​សម្តេច ហ៊ុន សែន ជាមួយ​លោក Nguyen Tan Dung នៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃ​ទី​១៣ ខែ មករា ឆ្នាំ​២០១៤ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស ទាំងពីរ​បាន​ឯកភាពគ្នា​ក្នុង​ការពង្រឹង និង ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ដែល​ប្រទេស​ទាង​ពីរ​មាន​ស្រាប់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច ហ៊ុន សែន បានឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី វៀតណាម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន ទៅកាន់​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​របស់ លោក​ពេលនេះ​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។ លោក បន្តថា ភាគី​វៀតណាម​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង ពីរ​សហការគ្នា​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​៧៨ ហើយ​នឹង​លក់​អគ្គិសនី​ឲ្យ​កម្ពុជា​ចំនួន ២០០ មេហ្កា​វ៉ាត់​។ ទន្ទឹម​នឹង​នេះ​ក៏​ស្នើ​ឲ្យមាន ការពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត តាមរយៈ​ការបង្កើត​ខឿន​កម្មវិធី​ទំនាក់ទំនង ត​ភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​, ផ្លូវគោក និង​ផ្លូវដែក​ជាដើម​។ លោក​ក៏​បាន​លើកឡើង អំពី​សារៈសំខាន់​នៃ​ការតភ្ជាប់​ទេសចរណ៍​ពី កម្ពុជា​ទៅកាន់​វៀតណាម និង​ទៅ​កាន់​ប្រទេស ទី​៣​ទៀត​, ការតភ្ជាប់​ទូរគមនាគមន៍​, ធនាគារ​, កសិកម្ម​, ដែល​កន្លងមក​មាន​កិច្ចសហប្រតិបត្តិការ​រួចមកហើយ​នោះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ បន្ថែមទៀត​។​

​សម្តេច ហ៊ុន សែន បាន​ថ្លែងអំណរគុណ ភាគី​វៀតណាម​ដែល​បាន​ឯកភាព ចំពោះ បញ្ហា​ពីរ​ដែល​ភាគី​កម្ពុជា​បានស្នើ​ក្នុងអំឡុង ពេល​នៃ​ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់ ប្រទេស​វៀតណាម​ថ្មីៗ​កន្លងមកនេះ ដែល រួម​មាន​ការស្នើឲ្យ​ជួយ​សាងសង់​ផ្លូវ​ជាតិ លេខ​៧៨ ,​ការលក់​អគ្គិសនី​មក​ឲ្យ​កម្ពុជា និង ទិញ​អគ្គិសនី​ពី​កម្ពុជា​វិញ​ចំនួន ១០ មេហ្គា​វ៉ាត់ នៅ​រដូវវស្សា ហើយ​សម្តេច​ក៏​បាន​ឯកភាព ចំពោះ​អ្វី​ដែល​សម​ភាគី​របស់​ស​ម្ដេច​បាន​លើកឡើង ដោយ​ចាត់ទុកថា​ការតភ្ជាប់​ទាំងនោះ អាច​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។​

​មន្ទីរពេទ្យ ជោរៃ ភ្នំពេញ ត្រូវបាន​សម្ពោធ​ឲ្យ ប្រើប្រាស់​ជា​ផ្លូវការ​
​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤ សម្តេច ហ៊ុន សែន និង​លោក Nguyen Tan Dung បានរួម​គ្នា​សម្ពោធ​មន្ទីរពេទ្យ​ដ៏​ល្បី​ឈ្មោះ​មួយ នៃ​ប្រទេស​វៀតណាម​ដែល​មក​វិនិយោគ​បើក​សាខា​ថ្មី​មួយទៀត​នៅ​ប្រទេស​កម្ពុជា ដែល មន្ទីរពេទ្យ​នោះ​មានឈ្មោះ​ថា​មន្ទី​រព​ទ្យ «​ជោរៃ ភ្នំពេញ​» ដែល​មាន​ទីតាំង​នៅ​ខាងត្បូង​ផ្លូវជាតិ លេខ​១ ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ការបញ្ជាក់​របស់​លោក ង្វៀន ហ័ង​ណា​ម​(Nguyen Hoang Nam)​ប្រធាន​មន្ទីរពេទ្យ ជោរៃ បានឲ្យដឹងថា មន្ទីរពេទ្យ ជោរៃ ភ្នំពេញ​អាច​ល្អ​ជាង​មន្ទីរពេទ្យ ជោរៃ នៅ​វៀតណាម ពីព្រោះ​ឧបករណ៍ និង​លក្ខណៈ​បច្ចេកទេស​ត្រូវ​បាន​នាំចូល​ពី​ក្រៅ​ប្រទេស​ទាំងអស់ ហើយ​មាន​ស៊េរី​ខ្ពស់​តាម​កម្រិត​ស្តង់ដា​ឆ្នាំ​២០១៣​។ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បាន​សាងសង់ លើ​ផ្ទៃដី​ទំហំ ៥ ម៉ឺន​ម៉ែត្រការ៉េ ដែល​បាន​បញ្ចុះ បឋមសិលា​សាងសង់​កា​លពី​ថ្ងៃទី​១៥ ខែ ឧសភា ឆ្នាំ​២០១០ ហើយ​បាន​បញ្ចប់​ការ​សាង សង់​នា​ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លង​ទៅ​ក្នុង​ទំហំ ទឹកប្រាក់​វិនិយោគ ៤២ លាន​ដុល្លារ​អាម៉េរិក​។​

​មន្ទីរពេទ្យ​នេះ​មាន​អគារ​ធំៗ​ចំនួន​៣ ដែល មាន​ទំហំ ១ ម៉ឺន​ម៉ែត្រការ៉េ បើក​បម្រើ​សេវា ពិនិត្យ​ជំងឺ និង​ផ្តល់​ប្រឹក្សា​តាម​ផ្នែក​ជំនាញ​ជូន អ្នកជំងឺ​ដោយ​សមរម្យ​។ បច្ចុប្បន្ន មន្ទីរពេទ្យ នេះ​មាន​បន្ទប់​សម្រាក​រៀបចំ​ទៅតាម​បទដ្ឋាន​ចំនួន ១០៦ បន្ទប់​, មាន​គ្រែ​ប្រមាណ ២០០ និង​បុគ្គលិក​មាន​សមត្ថភាព​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ប្រមាណ ២០០ នាក់ បម្រើ​ការងារ ដោយ​សុជីវធម៌ និង​វិជ្ជាជីវៈ រួមមាន វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និង បុគ្គលិក​គ្រប់គ្រង​រដ្ឋបាល​។ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ មាន​បំពាក់​ទៅ​ដោយ​ឧបករណ៍ និង បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប ប្រើប្រាស់​បច្ចេកវិទ្យា ចុង​ក្រោយ​តាម​បទដ្ឋាន​អន្តរជាតិ​ដែល​បាន នាំចូល​មកពី​ប្រទេស​អ៊ី​ត​តា​លី ជប៉ុន អាល្លឺម៉ង់ ព្រមទាំង​មាន​ផ្នែក​សង្គ្រោះបន្ទាន់​បម្រើ​ជូន ២៤ ម៉ោង​លើ ២៤ ម៉ោង​ទៀតផង​។​

​ប្រធាន​មន្ទីរពេទ្យ ជោរៃ បាន​បន្ត​ឲ្យដឹង ដែរ​ថា មន្ទីរពេទ្យ ជោរៃ ភ្នំពេញ មាន​ចំនួន ៤០ ឯកទេស ក្នុងនោះ​រួមមាន ជំនាញ​ខាង​រំលាយ អាហារ​, ត្រចៀក​, បំពង់ក​, លលាដ៍ក្បាល​, ថ្លើម​, បេះដូង​, វះកាត់​, ពុះ​ច្រៀក​, បេះដូង​, ត​សរសៃ​ខួរក្បាល​, វះកាត់​ត​ឆ្អឹង​, បាញ់​ក្រួស ក្នុង​ប្រមាត់ និង​វះកាត់​កែ​សម្ផស្ស​។ ក្រៅពី គ្រូពេទ្យ​ជំនាញ​របស់​វៀតណាម និង​កម្ពុជា ក៏​មាន​វេជ្ជបណ្ឌិត​ចំនួន ៥០ នាក់ ដែល​បាន​ទៅ សិក្សា​ជំនាញ​ច្បាស់លាស់​នៅ​ប្រទេស​វៀតណាម និង​មាន​គិលានុបដ្ឋាយិកា​ចំនួន ៨០ នាក់​បាន​សិក្សា​បន្ថែម​លើ​មុខ​ជំនាញ​ដាក់​ថ្នាំ​សណ្តំ​, ផ្នែក​ពិសោធន៍​វិទ្យុ​សាស្ត្រ​, ឆ្មប​, ឱសថ សាស្ត្រ​, ម៉ាស៊ីន​អេកូ​ថត​ឆ្លុះ​លើ​មុខជំនាញ​ជាង ៣០ និង​គិលានុបដ្ឋាយិកា​ទូទៅ​។​

​មន្ទីរពេទ្យ ជោរៃ ភ្នំពេញ គឺជា​សមិទ្ធផល ប្រសូត​ចេញពី​គំនិត​ផ្តួចផ្តើម​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ គឺ​សម្តេច ហ៊ុន សែន និង លោក Nguyen Tan Dung ដែល​គម្រោង នេះ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ក្របខណ្ឌ​នៃ​ផែនការ​កិច្ច​សហប្រតិបត្តិការ​ដែល​ត្រូវ​បាន​ចុះ ហត្ថលេខា​លើ​អនុស្សរណៈ​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​អំឡុង​ឆ្នាំ​២០០០ និង​ការ អនុវត្ត​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០០៤ ហើយ​មន្ទីរពេទ្យ ជោរៃ ភ្នំពេញ ទទួល បាន​ការគាំទ្រ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជា មួយ​មន្ទីរពេទ្យ ជោរៃ ទីក្រុង​ហូជីមិញ ដែលជា មន្ទីរពេទ្យ​ដ៏​ធំ និង​ល្បីល្បាញ​មួយ​នៅ​ប្រទេស វៀតណាម​។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​បានចាត់ទុក​មន្ទីរពេទ្យ ជោរៃ ភ្នំពេញ ជា​សមិទ្ធផល​ថ្មី មួយ​បន្ថែម​ទៀត​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​វៀតណាម​។ មន្ទីរពេទ្យ​នេះ​គឺជា​គម្រោង​ដំបូង​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ហើយ​សង្ឃឹមថា គ្រូពេទ្យ​នៅ​ទី នេះ​គឺជា​ស្ពាន​ដ៏​ល្អ​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

​សម្តេច ហ៊ុន សែន បាន​រម្លឹក​ឡើង​ថា ដោយ សង្កេត​ឃើញ​ពលរដ្ឋ​កម្ពុជា ដោយ​រាប់បញ្ចូល ទាំង​សម្តេច​ផង​នោះ តែងតែ​ស្វែងរក​ការ​ព្យាបាល​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស វៀតណាម គឺ​មន្ទីរពេទ្យ​ជោរៃ ដោយ​ត្រូវ​ធ្វើ ដំណើរ​ផ្លូវ​ឆ្ងាយ ដូច្នេះ​ទើប​សម្តេច​បាន​ស្នើសុំ ឲ្យមាន​ការវិនិយោគ​មន្ទីរពេទ្យ​ដ៏​ទំនើ​បបែប​នេះ មួយ​នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​កាត់ បន្ថយ​គ្រោះថ្នាក់​អ្នកជំងឺ​មកពី​គ្រប់​ទីកន្លែង ដោយ​រាប់​ទាំង​ជនបរទេស ដែល​រស់នៅ កម្ពុជា និង​អ្នកទេសចរ​ផងដែរ​។ សម្តេច​បាន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវការ​ពិនិត្យ និង ព្យាបាល​ជំងឺ​ឲ្យមក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ ជោរៃ ភ្នំពេញ ពីព្រោះ​មិន​ចំណាយពេល វេលា និង​ផ្លូវ​ឆ្ងាយ​ទៅ​ប្រទេស​វៀតណាម​ទៀត ឡើយ​។​

​ឆ្លៀត​ក្នុង​ពេល​នោះ​ដែរ សម្តេចនាយក រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ការគាំទ្រ ទាំងឡាយ​របស់​វៀតណាម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ដែល​នាំមក​នូវ​ការវិនិយោគ​ពាណិជ្ជ កម្ម​ដ៏​សន្ធឹកសន្ធាប់ ក្នុងនោះ​សម្តេច​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៣ កន្លងមក​បាន​ឈាន​ឡើង​ដល់ ៣.៥០០ លាន​ដុល្លារ ហើយ​សង្ឃឹមថា​នឹង ឈាន​ឡើង​ដល់ ៥.០០០ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៥​ខាងមុខ​។​

​ស្ពាន​ជ្រៃ​ធំ​ឡុង​ប៊ិញ ចាប់ផ្តើម​សាងសង់​
​ស្ពាន​ជ្រៃ​ធំ​ឡុង​ប៊ិញ​បាន​បើក​ការដ្ឋាន សាងសង់​នា​ថ្ងៃទី ១៤ ខែ​មករា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ហ៊ុន សែន និង​លោក Nguyen Tan Dung​។ សម្តេច ហ៊ុន សែន បានចាត់ទុក​ការបើក​ការ ដ្ឋា​ន​សាងសង់​ស្ពាន​នេះ​ជា​ប្រវត្តិសាស្ត្រ​នៃ ស្ពាន​ត​ភ្ជាប់​នៅក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​វៀតណាម ហើយ​សម្ដេច​បាន​ឲ្យ​អត្ថន័យ​ស្ពាន នេះ​ថា ជា​«​ស្ពាន​មិត្តភាព ស្ពាន​សហប្រតិបត្តិការ និង​ស្ពាន​នៃ​ការតភ្ជាប់​» ដើម្បី​គោល ដៅ​នៃ​ការជំរុញ​ការអភិវឌ្ឍ នៅតាម​តំបន់ ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។​

​គម្រោង​សាងសង់​ស្ពាន​ជ្រៃ​ធំ​ឡុង​ប៊ិញ​ស្ថិតនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្ត​កណ្តាល មាន​ប្រវែង ៤២៨ ម៉ែត្រ​។ ស្ពាន នេះ​ឆ្លងកាត់​ដៃ​ទន្លេបាសាក់ ហៅថា ព្រែក​ជ្រៃ ធំ ឬ​ព្រែកបាក់​ដាយ ព្រំប្រទល់​កម្ពុជា​-​វៀតណាម ដោយ​គម្រោង​នេះ​ស្ថិតនៅ​ចម្ងាយ ១.២២៥ ម៉ែត្រ​ពី​ចំណុចប្រសព្វ​ទន្លេបាសាក់ និង​ព្រែក​ជ្រៃ​ធំ​។​

​របាយការណ៍​របស់​លោក ត្រាំ អ៊ីវតឹក រដ្ឋ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ឲ្យដឹងថា ស្ពាន​ជ្រៃ​ធំ​ឡុង​ប៊ិញ ដែលមាន ប្រវែង ៤២៨ ម៉ែត្រ​នេះ សាងសង់​ជា​ប្រភេទ ស្ពានបេតុង​អារ​មេ និង​បេតុង​សរសៃដែក​ទាញ ក្នុង​នេះ​ខាង​កម្ពុជា​មាន​ប្រវែង ២១៤ ម៉ែត្រ​។ គម្រោង​នេះ​ចំណាយ​ថវិកា​សរុប ៣៨,៣៩ លាន​ដុល្លារ​អាម៉េរិក ក្នុងនេះ​ភាគ​ចំណែក គម្រោង​ខាង​កម្ពុជា​មាន​តម្លៃ​ប្រមាណ ២០,៥៩ លាន​ដុល្លារ​អាម៉េរិក ដែល​ក្នុងនេះ​មាន​ថវិកា កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​វៀតណាម​ប្រមាណ ១៨,៧៦ លាន​ដុល្លារ​អាម៉េរិក  រួម​ជាមួយ​ថវិកា បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ដោះស្រាយផ​ល​ប៉ះពាល់​ប្រមាណ ១,៨៣ លាន​ដុល្លារ​អាម៉េរិក​បន្ថែមទៀត​។ ចំណែក គម្រោង​ខាង​ភាគី​វៀតណាម​មាន​តម្លៃ​ប្រមាណ ១៧,៨ លាន​ដុល្លារ​អាម៉េរិក​។ អនុវត្ត​ការ​សាង សង់​ដោយ​ក្រុមហ៊ុន​ចម្រុះ CEINCO1-SOK SO-KH) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុម ហ៊ុន សាជីវកម្ម​ទីប្រឹក្សា​សំណង់​ខ្មែរ (Khmer Consultant Engineering Corporation KCEC) ដែល​ត្រូវ​ប្រើ​រយៈពេល​សាងសង់ ៣០ ខែ គឺ​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៤ និង​គ្រោង​បញ្ចប់ នា​ខែ​កក្កដា ឆ្នាំ​២០១៦​។​

​លោក Nguyen Tan Dung ថ្លែងថា វៀតណាម​ទោះបី​នៅ​ជា​ប្រទេស​ក្រីក្រ ក៏ប៉ុន្តែ ដោយ​ឈរ​លើ​ស្មារតី​ប្រទេសជិតខាង​ល្អ បាន ខិតខំ​ប្រមែប្រមូល​ធនធាន​របស់​ខ្លួន​ដើម្បី​ជួយ​សាងសង់​ស្ពាន​នេះ បន្ទាប់​ពី​ការជួយ​កសាង ផ្លូវជាតិ​លេខ​៧៨ នៅ​ភូមិភាគ​ឦសាន​ប្រទេស កម្ពុជា​។ លោក​បញ្ជាក់ថា ស្ពាន​ដែល​បាន សាងសង់​នេះ​គឺ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ល្អ ហើយ​លោក​បាន​ស្នើ​ឲ្យមាន​កិច្ចសហការ បាន​ជិតស្និទ្ធ ដើម្បី​ជំរុញ​ឲ្យ​ការសាងសង់​ស្ពាន ថ្មី​នេះ​ឲ្យ​ឆាប់​រួចរាល់ ដើម្បី​ដាក់ឲ្យ​ប្រើប្រាស់ បាន​ឆាប់រហ័ស​។​

​ចំណែក​សម្តេច ហ៊ុន សែន បញ្ជាក់បន្ថែម ទៅលើ​អត្ថន័យ​បី​យ៉ាង​ថា លុះត្រាតែ​មាន​មិត្តភាព​ទើប​យើង​អាច​កសាង​ស្ពាន​មួយ​នៅ​ទី តាំង​តំបន់​ព្រំដែន​នេះ​ទៅបាន​។ ប្រសិនបើ យើង​គ្មាន​មិត្តភាព​ជាមួយ​គ្នា​ទេ ពិតណាស់ថា ស្ពាន​នេះ​មិន​អាច​សម្រេច​ទៅ​បាន​ទេ​។ បើ ប្រទេស​ទាំង​ពីរ​មាន​អរិភាព​ជាមួយ​គ្នា ប្រហែល ជា​ត្រើយម្ខាង​ម្នាក់ៗ​ដាក់​កាំភ្លើង​រង់ចាំ​មើល គ្នា ដែល​នេះ​ជា​ចរិត​ធម្មតា​ពេល​ប្រទេស​យក គ្នា​ជា​សត្រូវ ក៏ប៉ុន្តែ​ដោយសារ​ស្មារតី​មិត្តភាព សាមគ្គីភាព គឺ​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​ពីរ កសាង​នូវ​ស្ពាន​មួយ​ដែល​ជាប់​គ្នា​នឹង​ព្រំដែន​ម្ខាង​ម្នាក់​។ រឿង​អរិភាព​វា​បង្កើត​ជា​បញ្ហា​ច្រើន ណាស់​... បន្ទាប់​ពី​ការសាងសង់​ហើយ តំបន់ នេះ​នឹង​ត​ភ្ជាប់​លើ​វិស័យ​ទេសចរណ៍​, ដឹក ជញ្ជូន​, ការផ្លាស់ប្ដូរ​ទំនិញ​, និង​លើ​វិស័យ ផ្សេងៗ​ទៀត​ដែល​ជា​ប្រធានបទ​នៃ​ការពិភាក្សា រវាង​សម្តេច និង​លោក Nguyen Tan Dung កន្លងទៅ​។​

​វៀតណាម​វិនិយោគ​នៅ​កម្ពុជា ១២៨ គម្រោង​, ទុនវិនិយោគ ៣.០០០ លាន​ដុល្លារ​
​សន្និសីទ​កម្ពុជា​-​វៀតណាម លើក​ទី​៤ ស្តី ពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ធ្វើឡើង​នៅ វិមាន​សន្តិភាព​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា បាន បង្ហាញថា បច្ចុប្បន្ន គម្រោង​វិនិយោគ​របស់ វៀតណាម​នៅ​កម្ពុជា​មាន ១២៨ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត ៣.០០០ លាន​ដុល្លារ​អាម៉េរិក​។ ចំណែក​កម្ពុជា​មាន គម្រោង​វិនិយោគ​នៅ​ប្រទេស​វៀតណាម​ចំនួន​តែ ១៣ គម្រោង មាន​ទុន​វិនិយោគ​សរុប ៥៤ លាន​ដុល្លារ​អាម៉េរិក​តែប៉ុណ្ណោះ តាមរយៈ​តួ លេខ​នេះ ការវិនិយោគ​រវាង​វៀតណាម និង កម្ពុជា​មាន​វិសមភាព ១១៥ គម្រោង និង​វិសម ភាព​ដើមទុន ២.៩៤៦ លាន​ដុល្លារ​អាម៉េរិក​។​
​លោក Nguyen Tan Dung ថ្លែងថា កិច្ច សហការ​វិនិយោគ​ពាណិជ្ជកម្ម​រវាង​ប្រទេស ទាំងពីរ​មាន​ការកើនឡើង​ជា​លំដាប់ គឺ​កាលពី ៥ ឆ្នាំ​មុន​មាន​កំណើន ២៥%​ក្នុង​មួយ​ឆ្នាំ និង នៅ​ឆ្នាំ​២០១៣ បាន​កើនឡើង​ដល់ ៣.៥០០ លាន​ដុល្លារ​អាម៉េរិក ចំណែក​វិស័យ​ទេសចរណ៍​បាន​កើនឡើង​ជា​មធ្យម ២៩% ក្នុង​មួយ ឆ្នាំ ហើយ​លោក​សង្ឃឹមថា សន្និសីទ​នេះ​នឹង ចូល​រួមចំណែក​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់ ៥.០០០ លាន ដុល្លារ​អាម៉េរិក​នៅ​ឆ្នាំ​២០១៥ ខាងមុខ​។​
​ចំណែក​សម្ដេច ហ៊ុន សែន បញ្ជាក់ថា លំហូរ​ទុនវិនិយោគ​ចូលមក​កម្ពុជា​មាន​ការ​កើន ឡើង​ពី ២,៩ ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ ២០១២ ដល់​៤,៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០១៣​។ ក្នុងនោះ​ទុន​វិនិយោគ​មក​ពី ប្រទេស​វៀតណាម​កើនឡើង​ពី ៨៥,៧៥ លាន ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០១២ ដល់​៣០២,៦៦ លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០១៣​។ សម្តេច ថ្លែងថា សន្និសីទ​នេះ​ពិតជា​នឹង​រួមចំណែក ថែម​ទៀត​ក្នុង​ការរកឃើញ​នូវ​កាលានុវត្តភាព ថ្មីៗ​សម្រាប់​ពង្រឹង​ពង្រីក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម និង​ជួយ​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​លើក​ទឹក ចិត្ត​ឲ្យ​បន្ត​គាំទ្រ​ការពារ​អ្នកវិនិយោគ​នៃ​ប្រទេស ទាំង​ពីរ​ដោយ​យកចិត្តទុកដាក់​លើ​ការ​កាត់ បន្ថយ​បែបបទ​ច្បាប់ ប្រឹក្សា​យោបល់​សម្រាប់ អ្នកវិនិយោគ​នៃ​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នា នេះ​ក៏​បាន​ស្នើសុំ​ឲ្យ​យកចិត្តទុកដាក់​បន្ថែម លើ​បញ្ហា​មួយចំនួន មាន​ជាអាទិ៍ ដូច​ជា​ការ បង់ពន្ធ និង​ការជួល​ដី​ក្នុង​តម្លៃ​ថោក​សមរម្យ​, ជំរុញ​ទំនាក់ទំនង​រវាង​ក្រសួង​ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ការយកចិត្ត​ទុកដាក់ ផ្សព្វផ្សាយ​បែបបទ​កិច្ចព្រមព្រៀង​ទាំងឡាយ ដើម្បី​សម្រួល​ដល់​អ្នកវិនិយោគ ការពារ​យន្តការ​ពិភាក្សា​ដោះស្រាយ​សម្រាប់​អ្នកវិនិយោគ​, ការផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍​រវាង​ស្ថាប័ន ក្រសួង និង​អ្នកវិនិយោគ​ពី​គ្នា​ទៅវិញទៅមក​។

​តាមរយៈ​សន្និសីទ​នេះ សម្តេច ហ៊ុន សែន បាន​បង្ហាញ​អំពី​ស្ថានភាព​សេដ្ឋកិច្ច និង​ការ អភិវឌ្ឍ​នៅ​កម្ពុជា​ដែល​មាន​កំណើន​សេដ្ឋកិច្ច ប្រកបដោយ​ស្ថិរភាព​ក្នុង​អំឡុង​ពេល​មួយ ទសវត្សរ៍​ចុងក្រោយ​នេះ​ដែល​ជា​មធ្យម ៨% ក្នុង​១​ឆ្នាំ ជាមួយគ្នា​នឹង​កំណើន​ផលិតផល សរុប ក្នុងស្រុក ៧,៣%​ក្នុង​ឆ្នាំ​២០១២ ហើយ កំណើន​មាន​ប្រមាណ​ជាង​៧% ក្នុង​ឆ្នាំ​២០១៣ ដែល​ជា​អត្រា​ល្អ​នៅឡើយ​បើ​ធៀប​ជា មួយ​នឹង​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ ចំនួន​នៅ​ក្នុង​តំបន់​។ សម្តេច​បាន​កត់សម្គាល់ ថា កំណើន​នៃ​គម្រោង​ពង្រីក​ផលិតកម្ម​របស់ គម្រោង​ដែល​មាន​ស្រាប់ បាន​ស្តែង​ឲ្យឃើញ នូវ​សុខភាព និង​ភាពរឹងមាំ​នៃ​គម្រោង​វិនិយោគ ទាំងនោះ ក៏​ដូចជា​ការបញ្ជាក់​ពី​ជំនឿ​ទុកចិត្ត របស់​វិនិយោគិន​មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ សម្ដេច​បន្តថា ជាក់ស្តែង​លំហូរ ទុន​មាន​ការកើនឡើង​ពី ២,៩ ពាន់​លាន​ដុល្លារ អាម៉េរិក​ក្នុង​ឆ្នាំ​២០១២ ដល់​៤,៩ ពាន់​លាន ដុលារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០១៣ ហើយ​ទុន​វិនិយោគ​មក​ពី​ប្រទេស​វៀតណាម មានការ​កើន ឡើង​ពី ៨៥,៧៥ លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ ២០១២​ដល់ ៣០២,៦៦ លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០១៣​។​

​ការវិនិយោគ​លើ​វិស័យ​ថ្មីៗ​ជាច្រើន​កំពុង​កើតមានឡើង​បន្ថែម​លើ​វិស័យ​កាត់ដេរ និង ស្បែកជើង  ដូច​ជា​សម្ភារៈ​វេជ្ជសាស្ត្រ ការ ផលិត​ម៉ូទ័​រ ការផលិត​ឧបករណ៍​អគ្គិសនី និង ការផលិត​គ្រឿង​បង្គុំ​ខ្សែភ្លើង ដែល​បាន​ឆ្លុះ បញ្ចាំង​ផងដែរ​នូវ​ពិពិធ​កម្ម​ឧស្សាហកម្ម​របស់​កម្ពុជា ដែល​កត្តា​នេះ​នឹង​ធ្វើឲ្យ​មូលដ្ឋាន​នៃ កំណើន​សេដ្ឋកិច្ចជាតិ​មាន​ទំហំ​ធំ និង​រឹងមាំ នា ពេលអនាគត​។​
​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា លោក​ស្វាគមន៍ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី វៀតណាម​នេះ ប៉ុន្តែ​ជំរុញ​ឲ្យមាន​កិច្ចពិភាក្សា ផ្តោត​លើ​ផលប្រយោជន៍​ស្មើភាព​គ្នា​ទៅវិញទៅមក​។

​លោក​បណ្ឌិត សុខ ទូច អ្នកវិភាគ​ឯករាជ្យ​បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​ទៅវិញ​ទៅ មក​ញឹកញាប់​រវាង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់ ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ បាន​បង្ហាញ​ពី ការ​រឹតចំណង​សាមគ្គីភាព​យូរអង្វែង ទាំង​ផល ប្រយោជន៍​ខាង​នយោបាយ និង​សេដ្ឋកិច្ច​។ ប៉ុន្តែ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​នាពេល​បច្ចុប្បន្ន មិន​មាន​តុល្យភាព​ទេ ក្នុង​ការយកចិត្តទុកដាក់​ការពារ​ជនជាតិ​របស់ខ្លួន​។​

​គួររម្លឹកថា​សម្ដេច ហ៊ុន សែន បាន​ទៅ បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​កាលពី​ថ្ងៃ​ទី​២៦ ដល់ ២៨ ខែ​ធ្នូ ឆ្នាំ​២០១៣ កន្លង ទៅ ហើយ​បាន​ធ្វើ​ការពិភាក្សា​ទ្វេភាគី​ជាមួយ ភាគី​វៀតណាម ហើយ​បាន​ចុះហត្ថលេខា​លើ ឯកសារ​ចំនួន ៩ ក្រោម​អធិបតីភាព​របស់ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ឯកសា​រទាំង​៩​នោះ​គឺ ៖
១-​កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​ទំនិញ​,
២-​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី សម្រាប់​ឆ្នាំ​២០១៤-២០១៥,
៣-​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន​,
៤-​ផែនការ​សហប្រតិបត្តិ​ការ​ស្តី​ពី​ព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៤-២០១៥,
៥-​កិច្ចព្រមព្រៀង​ឥណទាន​សម្រាប់​សាងសង់​ស្ពាន​ជ្រៃ​ធំ​ឡុង​ប៊ិញ​,
៦-​ផែនការ​សហប្រតិបត្តិ​ការ​លើ​វិស័យ អប់រំ​,
៧-​ផែនការ​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម​,
៨-​ផែនការ​សហប្រតិបត្តិ​ការ​រវាង​បណ្ណសារដ្ឋាន​ជាតិ​កម្ពុជា និង​សាកលវិទ្យាល័យ កិច្ចការ​ផ្ទៃក្នុង​ហាណូយ​,
៩-​កិច្ចព្រមព្រៀង​ស្តីពី​ការទិញ​ជី​កសិកម្ម រវាង​ក្រុមហ៊ុន Nitrogen Chemical and Fertilizer Cambodia របស់​ប្រទេស​កម្ពុជា ជាមួយ​និង​ក្រុមហ៊ុន Dap Vinchen Limited និង​រោងចក្រ​ផលិត​ជីអ៊ុយរ៉េ Petrovietnam Fertilizer & Chemicals Corporation របស់ ប្រទេស​វៀតណាម​។​

​ប្រទេស​វៀតណាម និង​កម្ពុជា​បាន​បង្កើត ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ថ្ងៃទី​២៤ ខែ មិថុនា ឆ្នាំ​១៩៦៧​។ ប្រទេស​ទាំង​ពីរ​នេះ​បាន ផ្តាច់ទំនាក់ទំនង​ការទូត​ពី​គ្នា​នា​ខែ​មីនា ឆ្នាំ ១៩៧០​ហើយ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ថ្មី​ឡើងវិញ​នៅ​ខែ​មករា ឆ្នាំ​១៩៧៩៕
​ដោយ​លោក អុក សាផាន​