Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

(អត្ថបទចុះផ្សាយថ្ងៃទី 2018-02-22 15:00:00)

ស៊ីអាយអិម៊បី គ្រុប (CIMB Group) បានបន្តប្តេជ្ញាចិត្តលើការការអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈផ្តល់អាហារូបករណ៍១០០ភាគរយ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅគ្រប់សាកល​​វិទ្យាល័យ​​ល្បីឈ្មោះ នៅជុំវិញពិភពលោក។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារ ស៊ីអាយអិម៊បី ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈនេះ បាន​​បញ្ជាក់ថា ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ អាហារូបករណ៍អាស៊ានរបស់ ស៊ីអាយអិម៊បី បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់សិស្សនិស្សិតខ្មែរទាំងអស់ ដែលទើប​​​តែ​​​​​បញ្ចប់​​​​ថ្នាក់​ទី១២ ឬកំពុង់សិក្សាថ្នាក់បរិញ្ញាបត្រ និងមានអាយុក្រោម២៤ឆ្នាំ។ អាហារូបករណ៍នេះ ផ្តល់ជូន​ដល់​​សិស្ស​​និស្សិត ដែលមានអាយុក្រោម២៤ឆ្នាំ ស្ថិតក្នុងតំបន់អាស៊ានរួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ សិស្សនិស្សិតទាំងអស់ អាចជ្រើសរើស​មុខវិជ្ជា​​សិក្សា​​​ណាមួយក៏បាន ដែលខ្លួនពេញចិត្ត សម្រាប់ការដាក់ពាក្យ​​ស្នើសុំអាហារូបករណ៍​​របស់​​ស៊ីអាយអិម៊បី ។

លោកស្រី អ៊ុំ ចិន្តាភក្តី នាយិកាធនធានមនុស្ស​របស់ធនាគារស៊ីអាយអិម៊បី មានប្រសាសន៍ថា «អាហារូបករណ៍របស់ស៊ីអាយអិម៊បីនេះ គឺជាឱកាសមាសសម្រាប់សិស្សនិស្សិតខ្មែរ ដើម្បីចាប់យក​​​ឱកាស​​សិក្សានៅសាកលវិទ្យាល័យល្បីៗ និងឱកាសការងារនៅស៊ីអាយអិម៊បី។ ការអភិវឌ្ឍ​​​ធនធាន​មនុស្ស​ជំនាន់ក្រោយនេះ នឹងគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ាន​​ទាំងមូល​ ស្របតាមចក្ខុវិស័យរបស់ស៊ីអាយអិម៊បី គ្រុប ។ ស៊ីអាយអិម៊បី គ្រុប នៅកម្ពុជា លើកទឹកចិត្ត​​​ដល់​សិស្សនិស្សិតខ្មែរទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ ហើយនេះគឺជា​​​មោទនភាព​​របស់ប្រទេសកម្ពុជា ដែលមាននិស្សិតខ្មែរយើងកន្លង បានប្រឡងជាប់​​​កម្ម​​វិធី​​អាហារូបករណ៍​នេះ»។

អាហារូបករណ៍អាស៊ា​នរបស់ស៊ីអាយអិម៊បី ផ្តល់ជំនួយឧបត្ថម្ភពេញលេញ១០០ភាគរយ រួមមាន៖ ថ្លៃសិក្សា​ សំបុត្រយន្តហោះ កន្លែងស្នាក់នៅ ដំណើរកម្សាន្តមកស្រុកកំណើត សេវាធានា​​​រ៉ាប់រង ព្រមទាំង​​​ថ្លៃចំណាយផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះ អត្ថប្រយោជន៍ដ៏សំខាន់សម្រាប់និស្សិត គឺ​ឱកាស​​​​ការងារជាបុគ្គលិកហាត់ការ និងពេញសិទ្ធិ ក្នុងចំណោមសាខារបស់ស៊ីអាយអិម៊បី គ្រុប ទូទាំងតំបន់ ទាំងអំឡុងពេល និងក្រោយ​​​ពេលបញ្ចប់ការសិក្សា។

កន្លងមក មាននិស្សិតខ្មែរឆ្នើមមួយរូបផងដែរ ក្នុងចំណោមនិស្សិតក្នុងបណ្តា​ប្រទេសតំបន់​​អាស៊ាន​ដទៃទៀត ដែលទទួលបានអាហារូបករណ៍របស់ ស៊ីអាយអិម៊បី គ្រុប នេះ។

យុវត្តី ងួន ពញ្ញានាត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ McGill នៃប្រទេសកាណាដា បានរៀបរាប់តាមរយៈសេចក្តីជូនដំណឹងរបស់ស៊ីអាយអិម៊បី ថា ខ្លួនពិតជាពេញចិត្តការសិក្សា​​​នៅទី​នោះ ជាមួយនឹងគុណភាពអប់រំស្តង់ដារពិភពលោក រួមទាំងបរិយាកាសថ្មីៗ។ មិនតែប៉ុណ្ណោះ គ្រូតម្រង់​​ទិសរបស់ស៊ីអាយអិម៊បី បានផ្តល់មធ្យោបាយ និងជួយគាំទ្រដល់យ៉ាងពេញទំហឹង លើការ​​​សម្រេច​ចិត្តទាក់ទងនឹងការសិក្សា និងអាជីព។ យុវត្តីរូបនេះ ជឿជាក់ថា មិត្តនិស្សិតខ្មែរទាំងអស់ ក៏អាច​​ទទួលបានអាហារូបករណ៍របស់ស៊ីអាយអិម៊បី ផងដែរ។

អាហារូបករណ៍តំបន់អាស៊ានរបស់ស៊ីអាយអិមប៊ី ផ្តល់ជូនមុខវិជ្ជាសិក្សាដ៏ទូលំទូលាយ រួមមាន៖ ពាណិជ្ជកម្ម/ការគ្រប់គ្រង គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ការចៃ្នប្រឌិត និង​​ភាពជា​​សហគ្រិន ការគ្រប់គ្រងហានិភ័យ វិទ្យាសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្រ្ត​​កុំព្យូទ័រ ព័ត៌មានវិទ្យា ប្រព័ន្ធផ្សព្វផ្សាយឌីជីថល គណិតវិទ្យា វិទ្យាសាស្រ្តពិត ការស្រាវជ្រាវ​​​ប្រតិបត្តិការ ទំនាក់ទំនង ច្បាប់ វិស្វកម្ម និងមុខវិជ្ជាដទៃទៀត៕