Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

ការបង្កបង្កើន​ផល​ស្រូវវស្សា​នៅ​កម្ពុជា​

(អត្ថបទចុះផ្សាយថ្ងៃទី 2014-05-11 16:00:45)

៣. ការកែច្នៃ​បន្ថែម​
​អ្នកនិពន្ធ​មក​កម្ពុជា​បាន​ពីរដង ហើយ​ក្នុង ឱកាស​ទាំង​ពីរ​លើក​នេះ អ្នកនិពន្ធ​បាន​ទៅ ពិនិត្យមើល​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​បី គឺ រោង​ម៉ាស៊ីនកិនស្រូវ JinGu រោង​ម៉ាស៊ីនកិនស្រូវ GuoHong និង​រោង​ម៉ាស៊ីន​កិនស្រូវ JinRui​។ រោង​ម៉ាស៊ីនកិនស្រូវ JinGu វិនិយោគ​ដោយ ពាណិជ្ជករ​សែស្រឡាយ​ចិន​ក្នុងស្រុក​, រោង ម៉ាស៊ីន​កិនស្រូវ GuoHong វិនិយោគ​ដោយ ពាណិជ្ជករ​ចិន​មកពី​ខេត្ត​ក្វាង​ស៊ី និង​រោង ម៉ាស៊ីន​កិនស្រូវ JinRui វិនិយោគ​ដោយ​ធនាគារ កាណាឌីយ៉ា​។ បើ​ធ្វើ​ការប្រៀបធៀប​រោង ម៉ាស៊ីនកិនស្រូវ​ទាំងបី​នេះ រោង​ម៉ាស៊ីនកិនស្រូវ​JinRui ជាប់​លំដាប់​ថ្នាក់​លេខ​១ ហើយ​រោង ម៉ាស៊ីន​កិនស្រូវ GuoHong ជាប់​លំដាប់​ទី​២ និង ទី​៣​គឺ​រោង​ម៉ាស៊ីន​កិនស្រូវ JinGu​។ ម្យ៉ាង វិញ​ទៀត  ម៉ាស៊ីន​ដែល​រោង​ម៉ាស៊ីនកិនស្រូវ​JinRui ប្រើ​នោះ មាន​មួយ​ចំនួន​ជា​ផលិតផល របស់​ចិន ប៉ុន្តែ​ម៉ាស៊ីន​ប្រតិបត្តិការ​សំខាន់​សុទ្ធ តែ​ជា​ម៉ាស៊ីន​ម៉ាក​ល្បី​លំដាប់​អន្តរជាតិ​របស់ ជប៉ុន​។ តាម​ព័ត៌មាន​បានឲ្យដឹងថា នៅមាន រោង​ម៉ាស៊ីនកិនស្រូវ​មួយទៀត​ដែល​បង្កើត ដោយ​ឈ្មួញ​អង្ករ​កម្ពុជា ដោយ​រោង​ម៉ាស៊ីន កិនស្រូវ​នោះ សុទ្ធ​តែ​ប្រើប្រាស់​ម៉ាស៊ីន​របស់ ស្វ៊ី​ស​ទាំងអស់ ហើយ​ផលិតផល​អង្ករ គឺ​នាំ ចេញ​ទៅ​កាន់​អឺរ៉ុប​។ រោង​ម៉ាស៊ីនកិនស្រូវ​ដែល ផលិត​អង្ករ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ទាំងនេះ សុទ្ធតែ​មាន​ម៉ាស៊ីន​កម្រិតស្តង់ដា​អន្តរជាតិ ប៉ុន្តែ​អត្រា​ប្រើប្រាស់​មិន​សូវ​ខ្ពស់​ទេ ព្រោះ ផលិតកម្ម​ស្ថិតក្នុង​ស្ថានភាព​ដំណើរការ​កន្លះ​ឆ្នាំ និង​សម្រាក​កន្លះ​ឆ្នាំ​។ ខែវិច្ឆិកា និង​ខែធ្នូ គឺជា​រដូវ​ប្រមូល​ផល​ស្រូវ​ផ្កាម្លិះ ដូច្នេះ​នៅក្នុង អំឡុង​ពេល​នេះ រោង​ម៉ាស៊ីនកិនស្រូវ​មាន​ភាព មមាញឹក​ខ្លាំង ប៉ុន្តែ​បើ​ផុត​រយៈពេល​នេះ​ទៅ រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ភាគ​ធំ ពុំ​មាន​ស្រូវ កិន​បន្ត​ទៀត​ឡើយ​។ សរុបសេចក្តី​មក សមត្ថភាព​ផលិតកម្ម​របស់​រោង​ម៉ាស៊ីនកិនស្រូវ​មិន អន់​ទេ គឺ​គ្រាន់តែ​ពុំ​មាន​ស្រូវ​គ្រប់គ្រាន់​សម្រាប់ ផលិតកម្ម​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះបីជា​ដូច្នេះ​ក៏ ដោយ ក៏​នៅតែ​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ថ្មីៗ ត្រូវបាន​បង្កើត​ជា​បន្ត​បន្ទាប់​។ កាលពី​ឆ្នាំមុន ធនាគារ​កាណាឌីយ៉ា​បាន​បោះទុន​វិនិយោគ ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ អាម៉េរិក ក្នុង​ការកសាង​រោង​ម៉ាស៊ីន​កិនស្រូវ មួយ​នៅ​ខេត្ត​បាត់ដំបង​។ រោង​ម៉ាស៊ីនកិនស្រូវ មួយ​នេះ មាន​ទ្រង់ទ្រាយ​ធំ​ជាង​រោង​ម៉ាស៊ីន កិនស្រូវ JinRui ច្រើនណាស់ ហើយ​គ្រោង​នឹង បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​នេះ​។​

​ចំពោះ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​វិស័យ​អង្ករ​នៅ​កម្ពុជា សុទ្ធតែ​នៅ​មាន​បញ្ហា​ជាច្រើន​, ដូច ជា​រោង​ម៉ាស៊ីន​កិនស្រូវ JinGu ដែល​ប្រើ​នូវ គ្រឿង​ម៉ាស៊ីន​ហួស​សម័យ និង​អន់ថយ នាំឲ្យ អត្រា​ទទួលបាន​អង្ករ​មានតែ ៣០ភាគរយ ហើយ មូលធន​សម្រាប់​ប្រមូល​ទិញស្រូវ ក៏​មាន​ការ ខ្វះខាត​យ៉ាងធ្ងន់ធ្ងរ​។ បើ​រោង​ម៉ាស៊ីន​កិនស្រូវ​GuoHong វិញ ពុំ​មាន​គ្រឿម៉ាស៊ីន​គ្រប់គ្រាន់ សម្រាប់​ដំណើរការ​ផលិតកម្ម​នោះទេ ជា ពិសេស គឺ​ខ្វះ​នូវ​ម៉ាស៊ីន​សម្ងួ​តស្រូវ​។ ពេល ដែល​យើង​ទៅ​ដល់​ទីនោះ បរិវេណ​ទីធ្លា​ជុំវិញ សុទ្ធតែ​ត្រូវបាន​ប្រើ​សម្រាប់​ហាល​ស្រូវ​ស្ទើរតែ​ទាំងអស់ ហើយ​ស្រូវ​ខ្លះ​ត្រូវបាន​គេ​ជាន់ ខ្លះ ត្រូវ​បាន​រថយន្ត​កិន ធ្វើ​ឲ្យ​ពិបាក​នឹង​ធានា​ដល់ គុណភាព​អង្ករ​ណាស់​។ ចំណែកឯ​រោង​ម៉ាស៊ីន កិនស្រូវ​JinRui របស់​កាណាឌីយ៉ា​គ្រុប​ដែល បាន​វិនិយោគ​វិញ គឺ​មាន​លក្ខណៈសម្បត្តិ​ល្អ ប្រសើរ​ជាង​គេ ព្រោះ​កាណាឌីយ៉ា​គ្រុប​មាន ធនាគារ​ដែលមាន​មូលធន​ដ៏​ស្ដុកស្តម្ភ​។ ចំពោះ​ពួក​គាត់ លុយ​ពុំ​មែន​ជា​បញ្ហា ហើយ ការ​ទុក​លុយ និង​ការ​ទុក​អង្ករ គឺ​ដូច​តែ​គ្នា គ្រាន់តែ​ប្តូរ​ទម្រង់​ពី​ការ​ស្វែងរក​ប្រាក់ចំណេញ​តាមរយៈ​ការប្រាក់​ទៅ​ជា​ការ​ស្វែងរក​ប្រាក់ ចំណេញ​តាមរយៈ​ការលក់​ផលិតផល​អង្ករ​។​

​ប៉ុន្តែ​មាន​បញ្ហា​សំខាន់​មួយ​ដែល​គ្រប់​រោង​ម៉ាស៊ីនកិនស្រូវ​សុទ្ធតែ​កំពុង​ប្រឈម​ដូចគ្នា គឺ​បញ្ហា​ប្រមូល​ទិញ​ស្រូវ​។ ដោយសារ​តែ​នៅ កម្ពុជា ប្រជាកសិករ​ប្រកប​មុខរបរ​កសិកម្ម​ជា លក្ខណៈ​គ្រួសារ ហើយ​ប្រភេទ​ដំណាំ​ដាំ​ដុះ មាន​ច្រើន​មុខ​ណាស់ បើ​តាម​ព័ត៌មាន​បានឲ្យ ដឹងថា គឺ​មាន​ជាង ១៤០០ ប្រភេទ (​ទស្សនា វ​ដ្តី សេដ្ឋកិច្ច​ខ្មែរ ជា​ភាសារ​ចិន លេខ​ទី​៥ ឆ្នាំ ២០១២ ក្នុង​អត្ថបទ កម្ពុជា​ត្រូវ​ពង្រីក​ទីផ្សារ អាស៊ី ដើម្បី​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ ១ លាន​តោន​)​។ ចំណែក​ឈ្មួញ​អង្ករ​វិញ គឺ​ដើរ ប្រមូល​ទិញ​តាម​ស្រុកភូមិ​ពី​គ្រួសារ​នី​មួយៗ រួច​ទើប​បញ្ជូន​ទៅ​រោង​ម៉ាស៊ីនកិនស្រូវ​។ ដូច្នេះ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មាន​ការពិបាក​យ៉ាងខ្លាំង​ក្នុង​ការងារ​ទិញស្រូវ ព្រោះ​ត្រូវ​ត្រួតពិនិត្យ មើល​មួយ​ប៉ាវ​ម្តងៗ​ទៅលើ​ស្រូវ​ទាំងនោះ ហើយ​ថែមទាំង​ពិបាក​នឹង​ធានា​ដល់​គុណភាព​ស្រូវ​ដែល​បាន​ទិញ​ទៀតផង​។ ពេលដែល យើង​ស្ថិតនៅ​ឯ​រោង​ម៉ាស៊ីនកិនស្រូវ GuoHong យើង​បានឃើញ​ស្រូវ​ចំនួន ២ ឡាន​ត្រូវបាន ដឹក​ត្រឡប់​ទៅវិញ ដោយសារ​តែ​បញ្ហា​គុណភាព​ស្រូវ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​អង្ករ​មិន​សប្បាយ ចិត្ត​ជា​ខ្លាំង ហើយ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ក៏ មាន​ការលំបាក​ខ្លាំង​ណាស់​ដែរ​។​

​បញ្ហា​ចោទ​ក្នុង​ការប្រមូល​ទិញស្រូវ​មួយទៀត​គឺ ការប្រមូលទិញ​មិនបាន​។ ស្រូវ​ផ្កា ម្លិះ គឺជា​ដំណាំ​ស្រូវ​ដែល​គេ​ត្រូវការ​ច្រើនជាង គេ ហើយ​មិនមែន​ចង់​ទិញ អាច​ទិញ​បាន នោះទេ​។ រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា​មាន ប្រមាណ ៣០០០ កន្លែង ក្នុងនោះ ជា​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ក្រៅ​ប្រទេស​មាន​ជាង​៤០ កន្លែង ហើយ​មិន​ត្រឹមតែ​មាន​ឈ្មួញ​អង្ករ​ក្នុង ស្រុក​ប្រមូល​ទិញ​នោះ​ទេ គឺ​មាន​ឈ្មួញ​ថៃ និង ឈ្មួញ​វៀតណាម​ក៏​មក​ប្រមូល​ទិញ​ដែរ​។ ដូច្នេះ ការប្រមូលទិញ​នេះ​ត្រូវ​ពឹងផ្អែក​ទៅលើ ទឹក​លុយ និង​ទំនាក់ទំនង​ជាមួយ​នឹង​ប្រជាកសិករ​តាម​មូលដ្ឋាន​។ មាន​អ្នកខ្លះ​បាន​និយាយ ថា ទិន្នផល​ស្រូវ​ប្រមាណ ៨ លាន​តោន​រៀង រាល់​ឆ្នាំ ហើយ​ពាក់កណ្តាល​ត្រូវបាន​គេ​លក់ ក្នុង​ទីផ្សារ​ក្នុងស្រុក និង​ពាក់កណ្តាល​ទៀត គឺ ត្រូវបាន​គេ​កែច្នៃ​បន្ថែម​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​។ ឈ្មួញ​អង្ករ​ថៃ និង​វៀតណាម បាន​ដណ្តើម​ទិញ​ជាង ១ លាន​តោន​រៀងៗ ខ្លួន សល់​ប៉ុន្មាន​ទើប​ជា​របស់​កម្ពុជា​។ ទាំង នេះ សុទ្ធតែ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ទិដ្ឋភាព សង្គ្រាម​ក្នុង​ការប្រមូល​ទិញស្រូវ​នៅ​រដូវ​កាល​ប្រមូល ផល​ស្រូវ​នៅ​កម្ពុជា​។​

​ចំពោះ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការប្រមូលទិញ​ស្រូវ​នេះ យើង​ក៏​បាន​សូម​ការណែនាំ​ពី លោកនាយ​ករោង​ម៉ាស៊ីន​កិនស្រូវ​JinRui របស់​កាណាឌីយ៉ា​គ្រុប​ដែរ​។ លោក​បាន បង្ហាញ​ពី​វិធី​របស់​រោង​ម៉ាស៊ីនកិនស្រូវ​គាត់​ថា នៅតាម​ខេត្ត​សំខាន់ៗ​ដែល​ធ្វើ​ការបង្កបង្កើន ផល​ស្រូវ  គឺ​សុទ្ធតែ​បាន​បង្កើត​ឲ្យមាន​ការិយាល័​យ​ប្រចាំការ​នៅ​ទីនោះ ហើយ​បុគ្គលិក ការងារ​ទាំងអស់​ក៏​សុទ្ធតែ​ជា​អ្នកសិក្សា​ជំនាញ​កសិកម្ម ព្រមទាំង​បាន​ប្រចាំការ​នៅ​តាម​មូលដ្ឋាន​ជា​និច្ច ថែមទាំង​បាន​បង្កើត​ឲ្យមាន​ភាព ស្និទ្ធស្នាល​ជាមួយនឹង​ប្រជាកសិករ និង​ឈ្មួញ អង្ករ​យ៉ាងខ្លាំង​ទៀតផង​, ជាពិសេស​នៅពេល ដែល​ប្រជាកសិករ​ជួបនឹង​ការលំបាក គឺអាច ទៅ​ខ្ចី​ប្រាក់​ពី​ពួកគាត់​បាន ហើយ​ដល់​ពេល ប្រមូល​ផល​ស្រូវ ទើប​សង​ជា​ស្រូវ​វិញ​។ ក្រៅ ពីនេះ នៅតាម​ការិយាល័យ​ទាំង​នោះ ក៏មាន អ្នកទទួល​បន្ទុក​ផ្តល់​ការណែនាំ​អំពី​បច្ចេកទេស កសិកម្ម និង​លក់​ពូជស្រូវ​ផងដែរ​។ នៅ​ឆ្នាំ​មុន រោង​ម៉ាស៊ីនកិនស្រូវ JinRui ប្រមូល​ទិញ​ស្រូវ បាន​ប្រមាណ ១៥០០០ តោន ព្រមទាំង​បាន ដាក់ចេញ​ផែនការ​ប្រមូល​ទិញ​ស្រូវ​ទៅដល់ ៥០០០០ តោន​ក្នុង​ឆ្នាំនេះ​។ យើង​អាច​និយាយ បាន​ថា វិធី​ប្រមូល​ទិញ​ស្រូវ​របស់​រោង​ម៉ាស៊ីន កិនស្រូវ JinRui អាច​យក​មក​សិក្សា​ធ្វើជា​គំរូ បាន ប៉ុន្តែ​បើ​ពុំ​មាន​មូលធន និង​ធនធាន មនុស្ស​គ្រប់គ្រាន់​ដូច​រោង​ម៉ាស៊ីនកិនស្រូវ​JinRui នោះទេ ក៏​ពិបាក​នឹង​ធ្វើ​ដូច​គេ​បាន ដែរ​។​

​ចំពោះ​បញ្ហា​លក់ដូរ​អង្ករ​វិញ លោកនាយក បានបង្ហាញ​ថា អង្ករ​ផ្កាម្លិះ​កម្ពុជា គឺ​មិន​ព្រួយ បារម្ភ​ពី​ការលក់​ចេញ​ឡើយ​។ អ្នក​បញ្ជា​ទិញ មុន​ក្នុង​មួយឆ្នាំៗ​មាន​ច្រើន​ណាស់ ពេលខ្លះ រហូត​ដល់​ពុំ​មាន​ផលិតផល​អង្ករ​ផ្គត់ផ្គង់​ទៀតផង​។ តម្លៃ​អង្ករ​ទីផ្សារ​អន្តរជាតិ​នៅ​ប៉ុន្មាន​ឆ្នាំ កន្លងមកនេះ មាន​ការកើនឡើង​ជា​បន្តបន្ទាប់​, នៅ​ឆ្នាំ​មុន​គឺ ៩៣០ ដុល្លារ​អាម៉េរិក​ក្នុង ១ តោន ហើយ​នៅ​ឆ្នាំ​នេះ​ឡើង​រហូត​ដល់ ៩៦០ ដុល្លារ អាម៉េរិក​ក្នុង ១ តោន​។ នៅក្នុង​តំបន់​អាស៊ី អាគ្នេយ៍ តម្លៃ​អង្ករ​បាន​បែងចែក​ជា​បី​ប្រភេទ គឺ​អង្ករ​ក្រអូប​ថៃ​មាន​តម្លៃ​ខ្ពស់​ជាងគេ​, អង្ករ ផ្កាម្លិះ​កម្ពុជា​មាន​តម្លៃ​ជា​មធ្យម និង​អង្ករ​វៀតណាម​មាន​តម្លៃ​ទាប​ជាង​គេ​។ តម្លៃ​អង្ករ​កម្ពុជា មិន​ខ្ពស់ជាង​អង្ករ​ថៃ​ទេ ហើយក៏​មិន​ទាប​ជាង អង្ករ​វៀតណាម​ដែរ​។ ចំពោះ​ឈ្មួញ​អង្ករ​ថៃ និង​វៀតណាម​ដែល​មក​ប្រមូល​ទិញស្រូវ​នៅ កម្ពុជា​នោះ គាត់​មាន​ការយល់ឃើញ​ខុស​ពី​អ្វី ដែល​បាន​រៀបរាប់​ខាងលើ ដោយ​គាត់​បាន និយាយថា ពុំ​មាន​ការ​ទិញ​ស្រូវ​ចំនួន​ច្រើន នោះទេ ព្រោះ​ឈ្មួញ​អង្ករ​ថៃ​មក​ទិញ​ស្រូវ​កម្ពុជា គឺ​សម្រាប់​លាយ​បញ្ចូល​ជាមួយ​នឹង​អង្ករ​ក្រអូប​ថៃ​ក្នុង​ការនាំចេញ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ឲ្យ ទាប​ជាង​មុន​។ ចំណែក​ឯ​ឈ្មួញ​អង្ករ​វៀតណាម​វិញ គឺ​គេ​ទិញ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់ នៅ​ទីផ្សារ​ក្នុងស្រុក​វៀតណាម​តែ​ប៉ុណ្ណោះ ហើយក៏​មិន​បាន​នាំចេញ​ទៅ​ក្រៅ​ប្រទេស​បន្ត​ដែរ​។ ចំពោះ​ប្រជាកសិករ​វិញ ពួកគាត់​មាន បំណង​លក់​ស្រូវ​ឲ្យមក​រោង​ម៉ាស៊ីនកិនស្រូវ ក្នុងស្រុក ព្រោះ​ឈ្មួញ​បរទេស​ថ្ងៃនេះ​មក​ទិញ ស្អែក​ពួកគេ​ទៅ​វិញ​ហើយ មិន​អាច​ជឿ​ទុកចិត្ត បានឡើយ លើកលែង​តែ​តម្លៃ​ស្រូវ​ដែល​ឈ្មួញ ថៃ​និង​វៀតណាម​ឲ្យ​តម្លៃ​ខ្ពស់ជាង​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក ប៉ុន្តែ​ជា​ទូទៅ គឺ​ឈ្មួញ​អង្ករ ថៃ​អាច​នឹង​ឲ្យ​តម្លៃ​ខ្ពស់ជាង តែ​ឈ្មួញ​អង្ករ វៀតណាម​វិញ គឺ​មាន​ការពិបាក​បន្តិច​ហើយ​។ ដូចនេះ ទោះបីជា​យ៉ាងណា​ក៏ដោយ រោង ម៉ាស៊ីនកិនស្រូវ​កម្ពុជា​នៅតែ​មាន​ឧត្តមភាព ប្រកួតប្រជែង និង​បន្ត​បើក​ដំណើរការ​បាន យ៉ាង​ល្អប្រសើរ​។​

​បញ្ហា​ចុងក្រោយ​គឺ បញ្ហា​តម្លៃ​អគ្គិសនី​។ តាម​ការសួរនាំ​បានឲ្យដឹងថា បច្ចុប្បន្ន​កម្ពុជា នៅ​តែ​ត្រូវ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ថៃ និង​វៀតណាម​នៅឡើយ​។ ដូច្នេះ​ថាមពល អគ្គិសនី គឺ​មាន​តម្លៃ​ខ្ពស់​ណាស់​។ តាម កាសែត​សារព័ត៌មាន​មួយ​បានឲ្យដឹងថា សហ ព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា​បាន​សំណូមពរ ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​អនុវត្ត​តាម​ការ ណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ដោយ កំណត់​តម្លៃ​ទាប​ចំពោះ​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បី​អាច​ឲ្យ​តម្លៃ​អង្ករ​កម្ពុជា​កាន់តែ​ប្រកប ដោយ​ឧត្តមភាព​ប្រកួតប្រជែង​។ ដូចនេះ អ្នក និពន្ធ​តែងតែ​យល់ឃើញថា ការចំណាយ​ទៅ លើ​ថាមពល​អគ្គិសនី​ចំពោះ​រោង​ម៉ាស៊ីនកិនស្រូវ​នោះ គឺ​ជា​សម្ពាធ​ដ៏​ធំ​មួយ​។ ប៉ុន្តែ​តាម​ការ បង្ហាញ​របស់​រោង​ម៉ាស៊ីន​កិនស្រូវ GuoHong បានឲ្យដឹងថា តម្លៃ​ថាមពល​អគ្គិសនី​របស់​ពួក គេ គឺ​ប្រហាក់ប្រហែលគ្នា​ទៅ​នឹង​នៅ​ប្រទេស ចិន​ដែរ​។​

៤. កម្លាំង​ពលកម្ម​
​កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​មាន​តម្លៃ ពលកម្ម​ទាប​នៅឡើយ បើ​យោង​តាម​ប្រាក់ បៀវត្សរ៍​របស់​មន្ត្រីរាជកា​រ គឺ​ទទួលបាន​តែ ៨០ ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ​។ ម្យ៉ាង វិញ​ទៀត ពេល​អ្នកនិពន្ធ​មកដល់​កម្ពុជា​លើក នេះ មាន​កម្មករ​រោងចក្រ​ជាច្រើន​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​ឲ្យលើស​ពី ១០០ ដុល្លារ​អាម៉េរិក​ឡើងទៅ ដោយមាន ការគាំទ្រ​ពី​គណបក្សប្រឆាំង​។ ប៉ុន្តែ កាលបើ សហគ្រាស​ចិន​មាន​បំណង​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​នោះ គួរ​យក​“​តម្លៃ​ពលកម្ម ទាប​” និង “​កម្លាំង​ពលកម្ម​” មក​ប្រៀបធៀប គ្នា​ជា​មុន ហើយ​កាលបើ​យល់ឃើញថា ក្នុង ករណី​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន គឺ អាច​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​បាន​នោះ វា ជា​រឿង​មួយ​ខុស​ទាំង​ស្រុង​។ ពេល​ស្នាក់នៅ កម្ពុជា អ្នកនិពន្ធ​បាន​ឆ្លងកាត់​រឿង​ពីរ​ដែល ធ្វើឲ្យ​អ្នកនិពន្ធ​កាន់តែ​យល់ច្បាស់​ពី​កម្លាំ​ង ពលកម្ម​នៅ​កម្ពុជា​, ទី​១ គឺ​យើង​ត្រូវការ​ធ្វើ​ដី ស្រែ​សាកល្បង​ដាំ​ដុះ​ស្រូវ​មួយ​ហិកតា​មួយ កន្លែង ដោយ​តម្រូវឲ្យ​មាន​ប្រឡាយ​បង្ហូរទឹក នៅ​ជុំវិញ និង​នៅក្នុង​ដីស្រែ​សាកល្បង ហើយ នៅ​ពេល​ពិភាក្សា​ជាមួយ​ប្រជាកសិករ​នៅ​ទីនោះ ពួកគាត់​គិតថ្លៃ​ទៅតាម​ចំនួន​ម៉ែត្រ​ដែល បានធ្វើ ដោយ​ជីក​ប្រឡាយ​មេ​បង្ហូរទឹក គឺ ១,៤ ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ម៉ែត្រ និង​ប្រឡាយ​កូន បង្ហូរទឹក គឺ​០,៩​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​។ យើង គ្រាន់តែ​ជីក​ប្រឡាយ​បង្ហូរទឹក​សម្រាប់​ដីស្រែ មួយ​ហិកតា​នេះ គឺ​ត្រូវ​ចំណាយ​អស់ ២០០៧ ដុល្លារ​អាម៉េរិក​។ ទី​២ គឺ​បាន​អញ្ជើញ​ប្រជា កសិករ​ចំនួន ១០ នាក់​ឲ្យ​ច្រក​ជី​ចូល​ក្នុង​ថង់ ហើយ​នៅ​ពេល​បញ្ចប់​ការងារ​នោះ ពួកគេ​បាន តម្រូវ​ឲ្យ​យើង​ផ្តល់​ប្រាក់​កម្រៃ​ទ្វេ​ដង​ដល់​ពួក គេ​។ តាម​ការបកប្រែ​ភាសា​ទើប​ឲ្យដឹងថា នៅ ថ្ងៃនោះ គឺជា​ថ្ងៃ​អាទិត្យ ដោយយោង​តាម ច្បាប់​ស្តីពី​ការងារ កាល​បើ​ធ្វើ​ការងារ​នៅ​ថ្ងៃ ឈប់សម្រាក់​ត្រូវតែមាន​ប្រាក់​បន្ថែម​។ ជា មួយ​គ្នា​នេះដែរ លោក​អគ្គនាយក​ក្រុមហ៊ុន ដាំ​ដុះ​ដំឡូង​មី​មួយ​ក៏​បាន​ប្រាប់​យើង​ថា  ពេល ដែល​ក្រុមហ៊ុន​គាត់​ធ្វើ​ការជ្រើសរើស​ប្រជា​កសិករ​នៅ​តាម​មូលដ្ឋានឲ្យ​ចូល​បម្រើ​ការងារ​នោះ ជាដំបូង​ត្រូវ​ផ្តល់​ការបណ្តុះបណ្តាល​ដល់ ពួកគេ​ជា​មុន ប៉ុន្តែ​ថ្ងៃនេះ​បង្រៀន​ឲ្យ​ចេះ​ហើយ ថ្ងៃស្អែក​ពុំ​ឃើញ​ពួក​គេ​មក​ធ្វើការ​ទៀត​ទេ​។ ជា ទូទៅ ក្នុង​ការបណ្តុះបណ្តាល​មួយ​វគ្គ អ្នក​ដែល នៅ​ធ្វើ​ការបន្ត​មាន​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ​។​

​តាម​បទពិសោធន៍​ទាំងនេះ យើង​អាច ទទួលបាន​សេចក្តីសន្និដ្ឋាន​មួយ​ថា ប្រទេស ដែល​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​អន់ថយ មួយចំនួន​ស្ថិត​នៅក្នុង​តំបន់​ក្តៅ ជាពិសេស គឺ​ប្រទេស​ដែល​មាន​លក្ខខណ្ឌ​ធនធាន និង បរិយាកាស​ដ៏​ល្អប្រសើរ ប៉ុន្តែ​ពុំ​មាន​ការឆ្លង កាត់​ការហ្វឹកហ្វឺន​កម្លាំង​ពលកម្ម​ក្នុង​វិស័យ កសិកម្ម​រយៈពេល​វែង​នោះ​ទេ ចូរ​កុំ​យក​តម្លៃ ពលកម្ម​ទាប​ធ្វើ​ជា​កត្តា​ឧត្តមភាព​ក្នុងការ​ជ្រើស រើស​គម្រោង​វិនិយោគ ដើម្បី​កាត់បន្ថយ​ថ្លៃ ដើម​ឲ្យសោះ ព្រោះ​តម្លៃ​កម្លាំង​ពលកម្ម​ទាប ស្មើ​លក្ខណៈសម្បត្តិ​កម្លាំង​ពលកម្ម​ទាប ស្មើ គុណភាព​ពលកម្ម​ទាប បូក​អត្រា​ប្រសិទ្ធភាព ពលកម្ម​ទាប​។​

៥. សក្តានុពល​
​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា គឺ​មាន​ទំហំ​ធំធេង​ណាស់​។ បច្ចុប្បន្ននេះ កម្ពុជា មាន​ដីស្រែ​ស្រូវវស្សា​ប្រមាណ ៣០០ ម៉ឺន ហិកតា ប៉ុន្តែ​ដី​លិច​ទឹក​ដែល​ពុំ​ទាន់​អភិវឌ្ឍ​ក៏ នៅ​មាន​ច្រើន​ណាស់​ដែរ​។ ដូច​ជា​ដី​ទំនេរ​ដែល ទុក​ចោល​នៅ​តាម​ផ្លូវ​ពី​ភ្នំពេញ​ទៅ​សៀមរាប ដែល​មិន​ឆ្ងាយ​ពី​ភ្នំពេញ​ប៉ុន្មាន​នោះ មាន​ដី​លិច ទឹក​ដែល​មាន​សណ្ឋាន​ដី​រាបស្មើ​រាប់​ម៉ឺន​ហិកតា ហើយ​បាន​ឮ​គេ​និយាយថា ជប៉ុន​កំពុង ជួយ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ទីនោះ​។ កាល​បើ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ថាបនា​រួច នឹង មាន​ដីស្រែ​រាប់​ម៉ឺន​ហិកតា​អាច​ប្រើប្រាស់​បាន សម្រាប់​វិស័យ​កសិកម្ម​ថែម​ទៀត​។ នៅ​តំបន់ តាខ្មៅ​ក៏មាន​ដី​លិច​ទឹក​រាប់ពាន់​ហិកតា​ផង ដែរ​។ កាល​បើ​ដី​ទាំងនេះ​ត្រូវបាន​អភិវឌ្ឍ នោះ​នឹង​ក្លាយ​ជា​ឃ្លាំង​អាហារ​ដ៏​សំខាន់​មួយ សម្រាប់​ប្រទេស​កម្ពុជា​។ តាម​របាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​ផ្ទៃដី ជាង ៣០០ ម៉ឺន​ហិកតា​អាច​ធ្វើ​ការអភិវឌ្ឍ​លើ វិស័យ​កសិកម្ម​បាន ហើយ​គ្រាន់តែ​ធ្វើ​ការអភិវឌ្ឍ​ទៅលើ​ដី​ទំនេរ​ដែល​ទុក​ចោល​ទាំងនេះ នឹង​ធ្វើឲ្យ​ទិន្នផល​ស្រូវវស្សា​កម្ពុជា​អាច​កើនឡើង​ថែម​មួយ​កម្រិត​ទៀត​។​

​មូលដ្ឋាន​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ត្រូវមាន “​ល្អ​បីយ៉ាង​” ពោល​គឺ​ត្រូវមាន​ដីស្រែ ល្អ​, ពូជ​ល្អ និង​វិធីសាស្ត្រ​ដាំ​ដុះ​ល្អ​។ ការ កសាង​ប្រព័ន្ធ​ធារាសាស្ត្រ គឺជា​មូលដ្ឋាន​នៃ ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដែល​ប្តូរ​ពី​ទឹកជំនន់ ទៅ​ជា​ទឹក​សម្រាប់​ប្រើប្រាស់​វិញ​។ ពូជ​ល្អ​គឺ ជា​កត្តា​សំខាន់​មួយ​, ការ​បង្កាត់​ពូជ​ស្រូវវស្សា ដែល​មាន​គុណភាព និង​ទិន្នផល​ខ្ពស់ គឺអាច បង្កើន​ទិន្នផល​ថែម​មួយ​កម្រិត​ទៀត​។ វិធី សាស្ត្រ​ដាំ​ដុះ​ល្អ គឺជា​ការធានា​ចំពោះ​ដំណាំ ស្រូវ​, កាល​បើ​អាច​ធានា​ដល់​ការលូតលាស់ របស់​ដំណាំ​ស្រូវ​, កាត់បន្ថយ​ការបំផ្លាញ​ផល ដំណាំ​ដោយ​សត្វ​ចង្រៃ​, ពង្រឹង​ការគ្រប់គ្រង ទៅលើ​ដំណាក់កាល​នី​មួយៗ​ក្នុង​ការបង្កបង្កើន ផល​ស្រូវ​នោះ នឹង​ទទួលបាន​ទិន្នផល​ស្រូវ ខ្ពស់​ជា​មិនខានឡើយ​។ សរុបមក សក្ដានុពល ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា គឺ មាន​ទំហំ​ធំធេង​ណាស់ ហើយ​តាម​លក្ខខណ្ឌ កម្រិត​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​នេះ គឺអាច សម្រេចបាន​។ ចំណែក​កម្រិត​លំបាក​ក៏​មិន ខ្ពស់​ដែរ ហើយក៏​មិន​ទាមទារ​ឲ្យមាន​បច្ចេក វិទ្យា​ខ្ពស់​ដែរ គឺ​គ្រាន់តែ​ធ្វើឲ្យបាន “​ល្អ​បីយ៉ាង​” នោះ នឹង​អាច​សម្រេច​គោលដៅ​ជាក់​ជា​មិន ខាន​ឡើយ​។​

​អ្នកនិពន្ធ​យល់ឃើញថា រដ្ឋាភិបាល​ចិន គួរតែបង្កើត​ទំនាក់ទំនង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​វិស័យ កសិកម្ម ហើយ​ក្រោម​ការគាំទ្រ​របស់​រដ្ឋាភិបាល ចិន ដោយ​លើក​ទឹកចិត្ត​សហគ្រាស​កសិកម្ម ដែល​មាន​សមត្ថភាព​ឲ្យមក​បោះទុន​វិនិយោគ​នៅ​កម្ពុជា ដូចជា​ការកសាង​ប្រព័ន្ធធារាសាស្ត្រ  ការបង្កើត​ឲ្យមាន​មជ្ឈម​ណ្ឌ​ល​បង្កាត់​ពូជស្រូវ វស្សា​, គាំទ្រ​សហគ្រាស​ចិន​បង្កើត​មូលដ្ឋាន ដាំ​ដុះ​ស្រូវវស្សា​ដែលមាន​ទ្រង់ទ្រាយ​ធំ​រាប់​ម៉ឺន​ហិកតា និង​ឃ្លាំង​រក្សាទុក​ស្រូវ​អង្ករ​ជាដើម​។ ដូចនេះ មិន​ត្រឹមតែ​អាច​ជំរុញ​ឲ្យ​ការបង្កបង្កើន កសិផល​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​បាន​ឆាប់រហ័ស​នោះទេ តែ​ក៏​អាច​ឲ្យ​ចិន​មាន​មូលដ្ឋាន​ថ្មី មួយ​សម្រាប់​ធានា​ដល់​សន្តិសុខ​ស្បៀងអាហារ ជាតិ​នៅ​ក្រៅប្រទេស​ផងដែរ​។​

​​ដោយ​លោក ចូ​វ ពី​ន​ពី​ន​