Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ អាទិត្យ ទី ១៨ ខែវិច្ជិការ ឆ្នាំ២០១៨

វិនិយោគចិនជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជារោងចក្រស្ករសធំជាងគេនៅអាស៊ីក្នុងខេត្តព្រះវិហារ បើកសម្ពោធជាផ្លូវការ

(អត្ថបទចុះផ្សាយថ្ងៃទី 2016-05-19 16:00:58)

 រោងចក្រផលិតស្ករសធំជាងគេនៅអាស៊ីដែលបានបង្កើតឡើងនៅក្នុងខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិប តីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោកស្រី ពូ ជៀនគួ (Bu Jianguo) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្តេចបានស្នើឱ្យក្រុមហ៊ុនដែល មកវិនិយោគនៅកម្ពុជាត្រូវខិតខំធ្វើសុខដុមនីយកម្មជាមួយប្រជាពលរដ្ឋ និង ធ្វើសមាហរណកម្មមុខរបរដោយចងសម្ព័ន្ធភាព ជាមួយកសិករ ដើម្បីប្រែក្លាយការវិនិយោគរបស់ខ្លួនទៅជាតំបន់ កសិឧស្សាហកម្មនិងកសិពាណិជ្ជកម្ម។

រោងចក្រផលិតស្ករស​ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានវិនិយោគ និងបង្កើតឡើងដោយក្រុមហ៊ុនអន្តរជាតិ (កម្ពុជា)​ Rui Feng ដែល បានអភិវឌ្ឍដំណាំអំពៅផលិតស្ករសនៅលើទឹកដីខេត្តព្រះវិហារ។

 

រោងចក្រផលិតស្ករសរបស់ក្រុមហ៊ុន Rui Feng ជារោង​ ចក្រធំជាងគេនៅអាស៊ី អាចមានសមត្ថភាពផលិតស្ករសបានជាង ១ ០០០ តោនក្នុងមួយថ្ងៃជាមួយនឹងចម្ការអំពៅដែលបានដាំដុះ រួចរាល់ចំនួនប្រមាណ ១,៥ ម៉ឺនហិកតានៃផ្ទៃដីដាំដំណាំអំពៅសរុប ជាង៤ម៉ឺនហិកតា។ ក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវការអំពៅចូលក្នុង រោងចក្រចំនួន២ម៉ឺនតោន ដើម្បីកិននិងចម្រាញ់យកស្ករស ហើយ ក្នុងមួយថ្ងៃរោងចក្រអាចទទួលបានស្ករសរហូតដល់ជាង១ពាន់តោន សម្រាប់ចែកចាយទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ ការ ផលិតអំពៅឬកិនអំពៅនេះដែរ ក្នុងមួយឆ្នាំគេធ្វើតែមួយរយៈពេល ខ្លីប៉ុណ្ណោះ ក្រៅពីនោះ គឺទុកឱ្យកម្មករសម្រាកនិងមើលថែទាំ ម៉ាស៊ីនរៀងៗខ្លួន។ អំពៅ គេមិនមែនផលិតរហូតនោះទេ ក្នុង មួយឆ្នាំ, គេដំណើរការកិនអំពៅតែ ៩០ ថ្ងៃទៅ ១០០ ថ្ងៃប៉ុណ្ណោះ ព្រោះអត់មានអំពៅត្រូវកិនរហូតទេ, ដូច្នេះហើយទើបកម្មករទំនេរ និងនៅមើលថែសម្អាតម៉ាស៊ីនត្រៀមកិននៅឆ្នាំក្រោយទៀត។

 

ក្រុមហ៊ុន Rui Feng បានធ្វើការអភិវឌ្ឍដំណាំអំពៅចាប់តាំងពីឆ្នាំ២០១២មកម្លេះ ដោយចំណាយទុនវិនិយោគសរុបប្រមាណ ជាង១ប៊ីលានដុល្លារអាម៉េរិក ដែលនៅជំហានទីមួយគឺចំណាយ ជាង ៣៦០ លានដុល្លារអាម៉េរិកនិងត្រូវការកម្លាំងពលកម្មចំនួន៧ ០០០ នាក់។ រោងចក្រផលិតស្ករសនេះត្រូវបានធ្វើការសាង សង់តាំងពីខែមិថុនា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ។

 

ក្រុមហ៊ុន Rui Feng ជាផ្នែកមួយរបស់ក្រុមហ៊ុនដែលជាប់ ទាក់ទងយ៉ាងជិតស្និទ្ធនឹងក្រុមហ៊ុនចិនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរួមគ្នានៅក្នុងខេត្តព្រះវិហារលើផ្ទៃដីសរុប៨៨៤១ហិកតាបានប្រកាសបើកដំណើរការរោងចក្រស្ករសរបស់ខ្លួនជាមួយ នឹងសមត្ថភាពកៀបអំពៅបាន២ម៉ឺនតោនក្នុងមួយថ្ងៃ។

 

លោក គុយ យឿន ជំនួយការរដ្ឋបាលក្រុមហ៊ុនបានថ្លែងថា ក្រុមហ៊ុនមិនគ្រាន់តែផលិតស្ករសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិត អេតាណុល ជីកំប៉ុស និង អគ្គិសនីផងដែរ។

 

លោកថ្លែងថា៖ យើងនឹងចាប់ផ្ដើមកៀបអំពៅ២ម៉ឺនតោន នៅពេលដំបូង (ក្នុងមួយថ្ងៃ) និងបន្ទាប់ពីរយៈពេលមួយឆ្នាំយើង នឹងចាប់ផ្ដើមផលិតអេតាណុលជាមួយនឹងសមត្ថភាព៥ម៉ឺនលីត្រ ក្នុងមួយឆ្នាំ

 

តាមឯកសារដែលផ្ដល់ដោយក្រុមហ៊ុនបានឱ្យដឹងថា ក្រុម ហ៊ុននេះនឹងវិនិយោគទឹកប្រាក់១ប៊ីលានដុល្លារអាម៉េរិកនៅក្នុងសួន កសិកម្មឧស្សាហកម្មនៅក្នុងខេត្តព្រះវិហារ ក្នុងចំនួននោះទឹកប្រាក់ ៣៦០ លានដុល្លារអាម៉េរិកបានវិនិយោគរួច ហើយនៅក្នុងរោង ចក្រស្ករសដែលធំជាងគេនៅអាស៊ីមួយនេះ។ រោងចក្រនេះមាន សមត្ថភាពផលិតស្ករស ៣៦ ម៉ឺនតោនក្នុងមួយឆ្នាំ, អេតាណុល បាន៥ម៉ឺនលីត្រ និងមានសមត្ថភាពលក់ថាមពលអគ្គិសនី ៩ មេហ្កាវ៉ាត់។

 

ក្រុមហ៊ុនគ្រោងសាងសង់រោងចក្រពីរទៀតពេលអនាគត។ ជាមួយរោងចក្រស្ករទាំងនេះ ក្រុមហ៊ុនមានបំណងផលិតស្ករស ១ លានតោនក្នុងមួយឆ្នាំ។

 

យោងតាមសម្ដេចនាយករដ្ឋមន្ដ្រីមានក្រុមហ៊ុនស្ករសចំនួន ៥ បានវិនិយោគនៅកម្ពុជាដែលមានសមត្ថភាពផលិតស្ករសបាន ១,៨ លានតោនក្នុងមួយឆ្នាំ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេ អាចផលិតបានតែ ៤៤ ម៉ឺនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ។

 

រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ៨ ៨៤១ ហិកតាដល់ក្រុមហ៊ុន Rui Feng ពីឆ្នាំ២០១១ សម្រាប់ការដាំដុះ អំពៅ កៅស៊ូ និង អាកាស្យា។

 

ផ្ទៃដីសរុបត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកនៅប្រហែល១០០០ហិកតាដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ ជម្លោះជាមួយអ្នកកំពុងរស់នៅលើដីនោះ។ ដីសម្បទានសេដ្ឋកិច្ច រួមត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសម្ព័ន្ធរបស់ Rui Feng រួមមាន ក្រុមហ៊ុន Lan Feng ក្រុមហ៊ុន Heng You ក្រុមហ៊ុន Heng Rui និង ក្រុមហ៊ុន Heng Nong

 

គម្រោងអភិវឌ្ឍន៍ចែកចេញជា ៣ ដំណាក់កាល

 

ការអភិវឌ្ឍគម្រោងដ៏ធំនេះ ត្រូវរៀបចំគម្រោងផែនការអភិ វឌ្ឍពង្រឹងផលិតកម្មបន្ថែមជា ៣ ដំណាក់ធំៗ៖ ដំណាក់កាលទី១ រោងចក្រនឹងចាប់ផ្ដើមដំណើរការផលិតស្ករសចំនួន ៣៦ ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយមានផ្ទៃដីដាំដុះប្រមាណជាង៤ម៉ឺនហិកតា និង មានរោងចក្រផលិតអគ្គិសនីដើរដោយជីវៈម៉ាសដែលអាចផលិតថាមពលបាន ៣៩ មេហ្កាវ៉ាត់ ដោយនៅដំណាក់កាលនេះ មាន ទុនវិនិយោគ ៣៦០ លានដុល្លារសហរដ្ឋអាម៉េរិក។ ដំណាក់កាល ទី២ ក្រុមហ៊ុនគ្រោងរៀបចំដំណើរការរោងចក្រចំនួន២ទៀតនៅ ក្នុងខែមីនា ឆ្នាំ២០១៧, ទីមួយគឺរោងចក្រផលិតអាល់កុលពីទឹក រងូដែលមានសមត្ថភាពផលិតចំនួន៥ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់ នាំចេញទៅប្រទេសចិននិងសហគមន៍អឺរ៉ុប និង ទីពីរគឺរោងចក្រ ផលិតជីសរីរាង្គដែលមានសមត្ថភាពផលិតចំនួន ១០ ម៉ឺនតោន ក្នុងមួយឆ្នាំសម្រាប់ប្រើប្រាស់ក្នុងចម្ការអំពៅរបស់ក្រុមហ៊ុនផ្ទាល់ ដោយប្រើប្រាស់ថវិកា ៣៦០ លានដុល្លារអាម៉េរិក។ ដំណាក់កាល ទី៣ ដើម្បីសម្រេចតាមគម្រោងផលិតស្ករសឱ្យបាន ១,៤ លាន តោនក្នុងមួយឆ្នាំ ក្រុមហ៊ុនត្រូវការពង្រីកផ្ទៃដីដាំដុះចំនួន ៦ ០០០ ហិកតានិងប្រើប្រាស់ទុនរហូតដល់១ប៊ីលានដុល្លារអាម៉េរិកដូច ដែលបានគ្រោងទុក។ តម្រូវការកម្លាំងពលកម្មនៅដំណាក់កាល ទី១ គឺចំនួន ៧ ០០០ នាក់ ក្នុងនោះផ្នែករោងចក្រ ៤០០ នាក់ ហើយនៅដំណាក់កាលទី២ និងបន្ដដំណាក់កាលទី៣ តម្រូវការ កម្មករនឹងកើនឡើងដល់ ២១ ០០០ នាក់ ក្នុងនោះផ្នែករោងចក្រ មានចំនួន ១ ២០០ នាក់។

 

លោក លីវ ហ្វឹង (Liu Feng) ប្រធានក្រុមហ៊ុន Rui Feng បានមានប្រសាសន៍ថា តាមគម្រោងផែនការជាដំណាក់កាល នីមួយៗលើគម្រោងទុនចំនួន១ប៊ីលានដុល្លារអាម៉េរិកក្រុមហ៊ុន ប្ដេជ្ញាចិត្ដយ៉ាងមុតមាំថា នឹងជំរុញការអភិវឌ្ឍនិងអនុវត្ដគម្រោង នេះឱ្យទទួលបានជោគជ័យ ហើយនឹងប្រែក្លាយតំបន់ខេត្ដព្រះ វិហារឱ្យទៅជាកន្លែងផ្គត់ផ្គង់ស្ករសធំជាងគេនៅអាស៊ីនិងជារោង ចក្រលំដាប់ពិភពលោក។

 

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានឱ្យដឹងថា បច្ចុប្បន្នវិស័យឧស្សាហកម្មបានចូលរួមចំណែក ប្រមាណជា ២៧% នៃផលិតផលក្នុងស្រុកសរុប (GDP) ព្រម ទាំងចូលរួមអនុវត្ដគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាលបានយ៉ាងមានប្រសិទ្ធភាពតាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ។

 

លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្មនិងសិប្ប កម្មក៏បានឱ្យដឹងផងដែរថា រោងចក្រស្ករសនេះគឺជាផ្នែកមួយនៃ គម្រោងដ៏ធំតម្លៃ១,៥ ប៊ីលានដុល្លារអាម៉េរិកជាមួយនឹងក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ខ្លួនដែលនឹងរួមមានរោងចក្រថាមពល រោងចក្រ ផលិតជី និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជាមន្ទីរពេទ្យនិង សាលារៀន។

 

រោងចក្រស្ករស និង រោងចក្រចម្រាញ់ថ្មីនេះនឹងកែច្នៃស្ករ អំពៅដែលបានប្រមូលពីដីសម្បទានសេដ្ឋកិច្ចចំនួន៥ ដោយនាំ ចេញស្ករមិនទាន់កែច្នៃនិងស្ករចម្រាញ់ទៅប្រទេសចិន ឥណ្ឌា និង សហភាពអឺរ៉ុប។ នេះគឺជាគម្រោងដ៏ល្អដោយសារវានាំយកការ វិនិយោគនិងការអភិវឌ្ឍនិងធានារកទីផ្សារសម្រាប់កសិករកម្ពុជា។ កសិករកម្ពុជានឹងលែងមានការបារម្ភរយៈពេលយូរអំពីការស្វែង រកទីផ្សារសម្រាប់ដំណាំកសិកម្មរបស់ខ្លួន ហើយនឹងរកបានប្រាក់ ចំណូលប្រហែលច្រើនជាងពីរដង។

 

យោងតាមប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានឱ្យដឹងថាក្រុមហ៊ុននេះបានចុះហត្ថលេខារួចហើយលើកិច្ចព្រមព្រៀងផ្គត់ ផ្គង់គ្រួសារកសិករក្នុងមូលដ្ឋាន ១០០ គ្រួសារ ហើយបានយល់ ព្រមក្នុងការទិញអំពៅក្នុងតម្លៃចន្លោះពី ៣៨ ដុល្លារអាម៉េរិកដល់ ៤០ ដុល្លារអាម៉េរិកក្នុងមួយតោន។ ដីមួយហិកតាជាធម្មតាបាន ទិន្នផលអំពៅចន្លោះពី ៦០ ដល់ ១០០ តោន។ ដោយឡែក កាក សំណល់ដែលបានបង្កើតឡើងដោយរោងចក្រនេះ នឹងត្រូវបាន ប្រើប្រាស់នៅក្នុងការផលិតជីឬក្នុងការបង្កើតថាមពលអគ្គិសនី។

 

តាមរបាយការណ៍ រោងចក្រស្ករស Rui Feng នេះគឺជារោង ចក្រដែលធំជាងគេនៅតំបន់អាស៊ី ខណៈថៃដែលជាប្រទេស ផលិតស្ករសឈានមុខទី៤របស់ពិភពលោកមានសមត្ថភាពផលិតស្ករអំពៅខ្ពស់បំផុតចំនួន ១០៦ លានតោនក្នុងឆ្នាំ២០១៤-២០១៥ ជាមួយនឹងទិន្នផលស្ករស ១១,៣ លានតោន។

 

កម្ពុជាមានក្រុមហ៊ុនផលិតស្ករសចំនួន៥

លោកទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមាន ក្រុមហ៊ុនចំនួន៥ដែលទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលឱ្យបង្កើតរោងចក្រផលិតស្ករស ក្នុងនោះមាននៅខេត្ដ ក្រចេះ កំពង់ស្ពឺ កោះកុង និង ខេត្ដព្រះវិហារ។ រោងចក្រនេះជា រោងចក្រទី ២៩ បន្ទាប់ពីរោងចក្រចំនួន ២៨ ដែលបានវិនិយោគ ដោយក្រុមហ៊ុន Rui Feng នៅប្រទេសចិននិងជារោងចក្រធំជាង គេនៅកម្ពុជា ហើយក៏ជារោងចក្រមួយដែលមានសមត្ថភាពផលិត ធំជាងគេនៅអាស៊ី។  លោកបានបន្តថា ក្រុមហ៊ុននេះបង្កើតរោង ចក្រចំនួន៤លើផ្ទៃដី ៥៦ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុង ឃុំម្លូព្រៃ១ ឃុំម្លូព្រៃ២ និង ឃុំសង្កែ២ ស្រុកឆែប ខេត្ដព្រះវិហារ រួមមានរោងចក្រផលិតស្ករស រោងចក្រផលិតថាមពលអគ្គិសនី រោងចក្រផលិតអាល់កុល និង រោងចក្រផលិតជីសរីរាង្គ ព្រមទាំង សាងសង់អាងស្ដុកទឹក៦លានម៉ែត្រត្រីគុណ សម្រាប់ប្រើប្រាស់ ក្នុងរោងចក្រផងនិងសម្រាប់ស្រោចស្រពដំណាំអំពៅផង។

 

 

នាយករដ្ឋមន្ត្រី៖ ការវិនិយោគស្ករអំពៅ

ជាកសិឧស្សាហកម្ម និង ជាកសិពាណិជ្ជកម្ម

 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការវិនិយោគនេះគឺជាប្រភេទកសិឧស្សាហកម្មនិងជាកសិពាណិជ្ជកម្ម។ កន្លែងនេះគឺជាទីផ្សារដ៏សំខាន់របស់កសិករសម្រាប់ការដាំ អំពៅលក់ឱ្យរោងចក្រ ដែលហៅថាកសិឧស្សាហកម្មកែច្នៃចេញ ពីវត្ថុធាតុដើមក្នុងស្រុក ស្របពេលដែលកសិកររបស់យើងបាន លក់អំពៅទៅកាន់រោងចក្រដែលហៅថាកសិពាណិជ្ជកម្ម។

 

សម្តេចបានចាត់ទុកការវិនិយោគនេះជាការវិនិយោគដ៏ធំ សម្បើមមួយបើប្រៀបធៀបនឹងការវិនិយោគធ្វើរោងចក្រស្ករសមុនៗនោះ ដែលអាចនាំទៅដល់ការផលិតផ្សេងៗ ដូចជាថាមពល អគ្គិសនី ការផលិតអាល់កុលនិងជីវៈសរីរាង្គផងដែរ។ ការវិនិយោគ ដ៏ធំនេះគឺជាការលើកទឹកចិត្តមួយដ៏សំខាន់សម្រាប់កសិករ ហើយ ក៏ជាការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋផងដែរ ក្នុងនោះបញ្ហា ដំបូងគឺទៅលើរបៀបរៀបចំនៃការវិនិយោគផ្នែកកសិកម្មនេះ។

 

សម្តេចបានបន្តថា ការធ្វើសុខដុមនីយកម្មរវាងទីតាំងវិនិ យោគកសិឧស្សាហកម្មនេះជាមួយប្រជាពលរដ្ឋឱ្យបានល្អហើយ ជាក់ស្តែងនៅពេលនេះប្រជាពលរដ្ឋបានទទួលផលពីការសាង សង់ហេដ្ឋារចនាសម្ព័ន្ធនិងប្រភពទឹកប្រើប្រាស់ ប្រភពអគ្គិសនី ដែលបានពីការផលិតរបស់រោងចក្រនេះ, គាត់ជួយសាងសង់ មន្ទីរពេទ្យនិងសាលារៀនផងដែរ។ ក្រៅពីនេះ វាបានដោះស្រាយ ការងារដល់ប្រជាពលរដ្ឋនៅក្នុងស្រុកផងដែរ ដែលជួយកាត់ បន្ថយនូវការធ្វើចំណាកស្រុក។ សម្តេចក៏បានស្នើឱ្យក្រុមហ៊ុនគិត គូរពីការសាងសង់ផ្ទះសម្រាប់ឱ្យកម្មករស្នាក់នៅត្រឹមត្រូវ ផ្តល់ ប្រាក់ខែសមរម្យ និង លើកទឹកចិត្ត និង ថ្នាក់ថ្នមកម្មករ។ បើកម្មករ មានសុខភាពល្អនោះទិន្នផលការងារក៏បានល្អ។ ប៉ុន្តែបញ្ហាសំខាន់ មួយទៀតនោះ គឺការធ្វើសមាហរណកម្មមុខរបរនេះជាបញ្ហាធំ ណាស់ក្រុមហ៊ុនមិនចាំបាច់ពង្រីកផ្ទៃដីដែលរដ្ឋផ្តល់ឱ្យបន្ថែមនោះ ទេ ដោយក្រុមហ៊ុនគ្រាន់តែធ្វើខ្លួនឱ្យទៅជាទីផ្សាររបស់កសិករ ហើយខិតខំចងសម្ព័ន្ធភាពជាមួយកសិករ ជំរុញនិងលើកទឹកចិត្ត ឱ្យពួកគាត់ដាំអំពៅតាមរយៈការផ្តល់ពូជឱ្យកសិករដាំ រួចធ្វើការ ប្រមូលទិញពីកសិករមកវិញ, ហើយពេលខ្លះខាងក្រុមហ៊ុនក៏អាច ផ្តល់ទុនដល់កសិករផងដែរបើអាចធ្វើទៅបាន។ ដូច្នេះកសិករនឹង ក្លាយជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រ ហើយរោងចក្រនឹង មាននិរន្តរភាពរហូត។

 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើតាមរយៈឯក អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាសុំឱ្យប្រទេសចិនបន្តបើកទីផ្សារអង្ករ ពោត និង ទីផ្សារស្ករសសម្រាប់កម្ពុជាបន្ថែមទៀត។

 

សម្តេចក៏បានលើកឡើងផងដែរអំពីទំនាក់ទំនងផ្សារភ្ជាប់គ្នានៃពិភពលោក ដោយសម្តេចបានសង្កត់ធ្ងន់ថា ពិភពលោកទាំង មូលគឺចំណុះឱ្យគ្នា, កុំនិយាយអំពីទណ្ឌកម្មសេដ្ឋកិច្ច។ ទណ្ឌកម្ម សេដ្ឋកិច្ចមិនបានផ្តល់ផលចំណេញដល់ភាគីណានោះទេ, ផ្ទុយទៅ វិញ ពេលខ្លះវាបែរជាធ្វើឱ្យងាប់ខ្លួនឯងទៅវិញ ដូចពាក្យចាស់ពោល ថា៖ កាំបិតចិតដងឯង។ សម្តេចបានថ្លែងថា ដូច្នេះល្មមឈប់ លេងល្បែងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះ ព្រោះវាមិនចំណេញទេ។

 

រោងចក្រផលិតស្ករសជួយពង្រឹងសេដ្ឋកិច្ចជាតិ និងផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ១៤ ០០០ នាក់

 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ ហ្វេសប៊ុក (Facebook) របស់សម្តេចថា រោងចក្រផលិតស្ករស កៀបទឹកអំពៅដែលធំជាងគេនៅអាស៊ីនេះ នឹងផ្តល់ការងារដល់ ប្រជាពលរដ្ឋជាង ១៤ ០០០ នាក់នៅពេលគម្រោងវិនិយោគត្រូវ បានសាងសង់ចប់សព្វគ្រប់ ខណៈនៅក្នុងជំហានទីមួយត្រូវការ កម្លាំងពលកម្មចំនួន ៧ ០០០ នាក់ទៅហើយ។ ទន្ទឹមនឹងផលិត ស្ករសរោងចក្រនេះមានផលិតអាល់កុល និងថាមពលអគ្គិសនីរហូត ដល់ ៣០ មេហ្កាវ៉ាត់ និងជីសរីរាង្គចេញពីកាកសំណល់អំពៅ។

 

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ទន្ទឹមនឹងផ្តល់ ការងារជាច្រើនដល់ពលរដ្ឋនៅក្នុងខេត្តព្រះវិហារ រោងចក្រដ៏ធំ នេះក៏នឹងចូលរួមពង្រឹងសេដ្ឋកិច្ចកម្ពុជាផងដែរ។

 

សម្តេចបានអរគុណដល់ក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជាជាទីវិនិយោគលើគម្រោងដ៏ធំនេះ។ នេះដោយសារក្រុមហ៊ុនមាន ជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចក៏បានលើក ទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទុនជាតិនិងអន្តរជាតិ និង សូមឱ្យ មន្ត្រីនិងអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ជួយសម្របសម្រួលគ្រប់យ៉ាង ដើម្បីជំរុញគម្រោងវិនិយោគនៅទូទាំងប្រទេសទទួល បានជោគជ័យ។

 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនចិន យកចិត្តទុកដាក់ផ្តល់សេវាកម្មល្អដល់បុគ្គលិកម្មករ ជាពិសេស ធ្វើផ្ទះសម្រាប់ស្នាក់នៅដល់កម្មករ ផ្តល់ការអប់រំ សេវាសុខភាព និងប្រាក់ខែសមរម្យ ដែលយើងហៅថា សមាហរណកម្មមុខរបរ។ រីឯតម្រូវការផ្ទៃដីបន្ថែម សម្តេចបានណែនាំឱ្យក្រុមហ៊ុនមានទំនាក់ ទំនងល្អជាមួយប្រជាពលរដ្ឋ និងសហគមន៍ផ្តល់ទុនលើកទឹកចិត្ត ដើម្បីបងប្អូនប្រជាពលរដ្ឋដាំអំពៅលក់ជូនក្រុមហ៊ុនវិញ។

 

សម្តេចក៏បានអរគុណក្រុមហ៊ុនវិនិយោគ Rui Feng និង ក្រុម ហ៊ុនវិនិយោគផ្សេងៗទៀតដែលមានជំនឿជឿជាក់លើគណបក្សប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា។ ទាំងអស់នេះក៏ដោយសារតែ កម្ពុជាមានសុខសន្តិភាព។ ដើម្បីជំរុញវិស័យអប់រំនៅខេត្តនេះ អោយកាន់តែរីកចម្រើន សម្តេចក៏បានផ្តល់នូវសាលាបឋមសិក្សា ចំនួន២ខ្នង និង វិទ្យាល័យចំនួន១ខ្នង ក្នុងនោះសាលាបឋមសិក្សា ឆែប៦បន្ទប់, សាលាបឋមសិក្សាជ័យសែន៦បន្ទប់ និងវិទ្យាល័យ ត្បែងមានជ័យ៦បន្ទប់។

 

ក្នុងអំឡុងពេលធ្វើជាអធិបតីបើកសម្ពោធរោងចក្រផលិតស្ករ សនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបំពាក់គ្រឿង ឥស្សរិយយសដល់មន្រ្តីក្រុមហ៊ុន និង កាត់ខ្សែបូសម្ពោធរោងចក្រ នេះឱ្យដំណើការជាផ្លូវការនិងទស្សនារោងចក្រផលិតស្ករសនេះ ផងដែរ។

 

សួនឧស្សាហកម្មស្ករអំពៅបែបទំនើបកម្មនិង

អន្តរជាតូបនីយកម្ម

 

ក្រុមហ៊ុន Rui Feng ត្រូវបានបង្កើតឡើងដោយការវិនិយោគ របស់ក្រុមហ៊ុនផលិតស្ករ Heng Fu កាលពី៦ឆ្នាំមុន។ Heng Fu គឺជាក្រុមហ៊ុនផលិតស្ករមួយក្នុងចំណោមក្រុមហ៊ុនផលិតស្ករធំៗទាំង ១០ នៅប្រទេសចិន ដែលពេលនេះបានបោះទុនវិនិយោគ អភិវឌ្ឍចម្ការដំណាំអំពៅរាប់ម៉ឺនហិកតានិងតាំងមូលដ្ឋានផលិត ស្ករដោយបានចំណាយទុនវិនិយោគចំនួន ៣៦០ លានដុល្លារ អាម៉េរិក ផ្តល់ការអភិវឌ្ឍដល់ផ្ទៃដីចំនួន៦ម៉ឺនហិកតា មានសមត្ថ ភាពផលិតស្ករអំពៅចំនួន ៣៦ ម៉ឺនតោនក្នុងមួយឆ្នាំ ហើយ គម្រោងវិនិយោគនាពេលអនាគតមានទំហំ១ប៊ីលានដុល្លារអាម៉េរិក ផ្តល់ការអភិវឌ្ឍដល់ផ្ទៃដី ១៨ ម៉ឺនហិកតា ហើយមានសមត្ថភាព ផលិតស្ករអំពៅចំនួន ១,០៨ លានតោនក្នុងមួយឆ្នាំ អាចផលិត អាល់កុល៥ម៉ឺនតោនក្នុងមួយឆ្នាំនិងផ្គត់ផ្គង់អគ្គិសនី ៥០ លាន គីឡូវ៉ាត់ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ រោងចក្រក៏អាចផ្តល់ឱកាស ការងារចំនួន ៧ ០០០ កន្លែង ហើយអាចកើនឡើងដល់២ ទៅ ៣ ម៉ឺនកន្លែងនៅថ្ងៃអនាគត។

 

ក្រុមហ៊ុនផលិតស្ករ Heng Fu បានបង្កើតឡើងកាលពីឆ្នាំ ២០០០ គឺជាក្រុមហ៊ុនដែលមានសមត្ថភាពខ្លាំង ជាប់ចំណាត់ថ្នាក់ ទី៤ក្នុងចំណោមក្រុមហ៊ុនផលិតស្ករធំជាងគេនៅក្នុងប្រទេសចិន។ក្រុមហ៊ុននេះមានក្រុមហ៊ុនផលិតស្ករចំណុះចំនួន ២៨ ក្រុមហ៊ុន មាននៅខេត្តក្វាងតុង ខេត្តយូណាន ខេត្តក្វាងស៊ី ខេត្តលាវនីង ខេត្តហៃណានក្នុងប្រទេសចិន និងនៅបណ្តាប្រទេសផ្សេងទៀត។ ក្រុមហ៊ុនមានបុគ្គលិកជាង១ម៉ឺននាក់ មានទុនសរុបជិត ១០ ប៊ី លានយ័ន (ប្រមាណ ១,៥៤ ប៊ីលានដុល្លារអាម៉េរិក)។ ក្រុមហ៊ុន អាចចម្រាញ់ស្ករបាន៨ម៉ឺនតោនក្នុងមួយថ្ងៃ ហើយអាចផលិត ស្ករបាន ៨៥ ម៉ឺនតោនក្នុងមួយឆ្នាំ មានសមត្ថភាពផលិតស្ករកែ ច្នៃចំនួន ៦០ ម៉ឺនតោនក្នុងមួយឆ្នាំ ផលិតអាល់កុលសម្រាប់ប្រើ ប្រាស់ចំនួន ៥,៥ ម៉ឺនតោនក្នុងមួយឆ្នាំ។

 

សួនឧស្សាហកម្មផលិតស្ករនៃក្រុមហ៊ុន Rui Feng ខេត្តព្រះ វិហារគឺជាសហគ្រាសផលិតស្ករធំជាងគេបំផុតក្នុងចំណោមសហគ្រាសក្រៅប្រទេសដែលបណ្តាក់ទុនដោយក្រុមហ៊ុន Heng Fu

លោក សុងឈីងស៊ីនហួរ និង លោក Kang Jinchang