Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

ប្រទេសឥណ្ឌានឹងប្រកាសចេញផ្សាយតែមប្រ៍(Stamp)ផ្លូវការ រម្លឹកខួបអនុស្សាវរីយ៍ឥណ្ឌា-អាស៊ាន

(អត្ថបទចុះផ្សាយថ្ងៃទី 2018-01-27 12:00:18)

សាធារណរដ្ឋឥណ្ឌា នឹង ប្រកាសចេញផ្សាយតែមប្រិ៍ (Stamp) ផ្លូវការ ដើម្បីរម្លឹកកខួបអនុស្សាវរីយ៍ ឥណ្ឌា-អាស៊ាន ក្នុងខណៈដែលឥណ្ឌារៀបចំកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សារីយ៍ ឥណ្ឌា-អាសាននោះ។

ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានសរសេរថា នៅថ្ងៃត្រង់ ទី ២៥ មករា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធីលៀងសាយភោជនាហារថ្ងៃត្រង់ជាមួយប្រមុខដឹកនាំប្រទេសអាស៊ានទាំង១០ ដែលរៀបចំដោយ លោកប្រធានាធិបតីឥណ្ឌា Ram Nath Kovind នៅវិមានប្រធានាធិបតីឥណ្ឌា។ពិធីលៀងសាយភោជន៍ថ្ងៃនេះ គឺបានរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងឥណ្ឌាឱ្យកាន់តែល្អប្រសើរបានមួយកម្រិតធំថែមទៀត។បន្ទាប់ពីពិធីលៀងសាយភោជន៍ថ្ងៃត្រង់នេះរួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញចូលរួមប្រជុំចង្អៀតជាមួយ ឯកឧត្ដមនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) និង ប្រមុខដឹកនាំអាស៊ានទាំង ១០ ស្តីអំពីកិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ។នៅម៉ោងប្រមាណ ១៧:៤៥ ល្ងាចនេះ គឺប្រទេសឥណ្ឌានឹងប្រកាសចេញផ្សាយតែមប្រិ៍ (Stamp) ផ្លូវការ រំលឹកខួបអនុស្សាវរីយ៍ ឥណ្ឌា-អាស៊ាន ។

បណ្ដាញសង្គមដដែលបានឱ្យដឹងទៀតថា នៅល្ងាចនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ និងទស្សនាពិព័រណ៍គំនូរចំនួន ២០ ផ្ទាំង ដែលជាស្នាដៃរបស់វិចិត្រករអាស៊ាន-ឥណ្ឌា បន្ទាប់មក សម្តេចតេជោ នឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ពេលល្ងាច ហើយនឹងថតរូបអនុស្សាវរីយ៍រួមគ្នាជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០ និងប្រមុខដឹកនាំនៃប្រទេសឥណ្ឌា៕