ថ្ងៃ អាទិត្យ ទី ២៣ ខែSep ឆ្នាំ២០១៨

វិនិយោគិន​បរទេស​ចាប់ផ្តើម​ ​ពង្រីក​អាជីវកម្ម​នៅ​មី​យ៉ាន់​ម៉ា​

(អត្ថបទចុះផ្សាយថ្ងៃទី 2013-09-10 00:00:00)

​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងទៅនេះ ថ្នាក់ដឹកនាំ​នៃ​បណ្តា​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើ ដំណើរ ទៅកាន់​ប្រទេស​ក្រីក្រ​មួយ​នេះ សង្ឃឹមថា​នឹង​អាច​អភិវឌ្ឍ​ទីផ្សារ​ដ៏​សំខាន់​មួយ​នេះ​នៅ​អាស៊ី ក៏​ប៉ុន្តែ​នៅ​ទីបំផុត ពួកគេ​ចាកចេញ ដោយ​ក្តី​សង្ស័យ ឬ​អស់សង្ឃឹម​។​

“​មើល ស្តាប់ សិក្សា បន្ទាប់​មក​ចាកចេញ​”​គឺ ជា​ភាសា​រួម​ដែល​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំងនេះ ពិពណ៌នា​ដំណើរ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​។ ពួកគេ​បាន​មើលឃើញ​ដោយ​ផ្ទាល់​នូវ​បញ្ហា កង្វះខាត​ថាមពល​អគ្គិសនី​, ស្ថានភាព​ផ្លូវថ្នល់ ដ៏​យ៉ាប់យ៉ឺន​, កម្លាំង​ពលកម្ម​ដែល​ស្វែងរក ឱកាស​ការងារ តែ​ពុំ​បាន​ទទួល​ការអប់រំ​គ្រប់ គ្រាន់ ជាដើម​។​
​សារព័ត៌មាន​បរទេស​បាន​រាយការណ៍​ថា ពីរ​ឆ្នាំ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ស៊ីវិល​មី​- យ៉ាន់​ម៉ា​ចូលកាន់​តំណែង ប្រទេស​មួយ​នេះ ហាក់បីដូច​ជា​ឈានចូល​ដំណាក់កាល​ថ្មី​មួយទៀត​ដែល​ប្រែក្លាយ​អំណាច​ផ្តាច់ការ​យោធា​ទៅ​ជា​ទីផ្សារ​សេដ្ឋកិច្ច​សេរី និង​ប្រជាធិបតេយ្យ​។ ឯ​វិនិយោគិន​បរទេស​ក៏​បាន​ប្រែក្លាយ ចំណាប់អារម្មណ៍​មួយ​រយៈពេល​ទៅ​ជា​ការអនុវត្ត​, ពី​ការសន្យា​ទៅ​ជា​ប្រាក់​ដុល្លារ​ពិតៗ​។​

​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​មួយចំនួន ដូចជា កូកាកូឡា​, យូនីលីវើ (Unilever),General Electric (GE), ហ្វ៊ី​លីព (Philips), វី​សា (Visa) ។​ល​។ បាន​និង​កំពុង​ចាប់ផ្តើម​អា​ជីវ​- កម្ម​របស់​ខ្លួន​នៅ​មី​យ៉ាន់​ម៉ា​។​

“​យើង​បាន​ត្រៀមលក្ខណៈ​អំណត់​រួចរាល់​ហើយ​” នេះ​ជា​ប្រសាសន៍​របស់​លោក ច​ន រ៉ា​យ (John G. Rice) អនុប្រធាន​ក្រុមហ៊ុន GE​ដែល​បាន​ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព លោក​។ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រុមហ៊ុន​GE បាន ដាក់​ជួល​យន្តហោះ​, លក់​ឧបករណ៍ បរិក្ខារ​ពេទ្យ និង​ម៉ាស៊ីនទួ​ប៊ីន (turbine) នៅ មី​យ៉ាន់​ម៉ា ហើយ​បាន​ប្រកាស​ឧបត្ថម្ភ​ដល់​ការ បណ្តុះបណ្តាល​វិស្វករ និង​បុគ្គលិក​សុខាភិបាល ដែល​មាន​តម្លៃ​សរុប ៧ លាន​ដុល្លារ​អាម៉េរិក​។​
​ការវិនិយោគ​របស់​ក្រុមហ៊ុន​មួយ​នេះ​នៅ​មាន​ទ្រង់ទ្រាយ​តូច​នៅឡើយ​។ កាលពីដើម ឆ្នាំ​២០១៣​នេះ ក្រុមហ៊ុន​បាន​បើក​សម្ភោ​ធ​ជា ឱឡារិក​នូវ​ការិយាល័យ​ប្រចាំ​មី​យ៉ាន់​ម៉ា តែ មកទល់​ពេល​បច្ចុប្បន្ន​មានតែ​បុគ្គលិក​ពីររូប ប៉ុណ្ណោះ​។​

​លោក ភី​ត​ធើ ម៉ា​ហឺ (Peter Maher) ប្រធាន​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រុមហ៊ុន​វី​សា បានឲ្យដឹងថា “​ពិភពលោក​កំពុង​ទទួលយក នូវ​ការ​ពិត​មួយ នោះ​គឺ មី​យ៉ាន់​ម៉ា​មិនមែនជា Shangri-La”​។​

​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១២ ម៉ាស៊ីនអេ​ធី​អឹម (ATM) ត្រូវបាន​ប្រើប្រាស់​ជា​ថ្មី​នៅ​មី​យ៉ាន់​- ម៉ា​។ ចាប់ពីពេលនោះ​មក បរិមាណ​ម៉ាស៊ីន អេ​ធី​អឹម​បាន​កើន​ពី​ចំណុច​សូន្យ​ដល់​១៦០ ហើយ​ការចំណាយ​នៅ​មី​យ៉ាន់​ម៉ា​របស់​ជនបរទេស​ដែល​មានក្រេ​ឌី​ត​កាតក៏​បាន​កើន​ដល់​ប្រមាណ ៧ លាន​ដុល្លារ​អាម៉េរិក​។ ក៏ប៉ុន្តែ លោក ភី​ត​ធើ នៅតែ​យល់ឃើញថា ប្រទេស​មួយ​នេះ នៅ​មាន​ទីផ្សារ​តូច​ចង្អៀត​ណាស់​, បើ​ប្រៀប ធៀប​ជាមួយ​ថៃ​ដែល​ជា​ប្រទេស​ជិតខាង​មាន​ចំនួន​ប្រជាជន​ប្រហាក់ប្រហែលគ្នា តែ​សេដ្ឋ​- កិច្ច​លូតលាស់​ជាង​នោះ ក្នុង​រយៈពេល​ដូចគ្នា ការចំណាយ​នៅ​ថៃ​របស់​ជនបរទេស​ដែលមាន ក្រេ​ឌី​ត​កាត​មាន​ដល់ ៣០០០ លាន​ដុល្លារ អាម៉េរិក គឺ​ស្មើនឹង ៤០០ ដង​នៃ​មី​យ៉ាន់​ម៉ា​។​

​ពីមុន សហគ្រាស​ចិន និង​អាស៊ី​មួយចំនួន មាន​ឥទ្ធិពល​ធំធេង​មកលើ​ប្រទេស​មី​យ៉ាន់​ម៉ា តែ​ក្រោយ​ពេល​ដែល​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក​លុបបំបាត់ ឬក៏​ព្យួរ​ទណ្ឌកម្ម​ចំពោះ​មី​យ៉ាន់​ម៉ា  ប្រទេស​នេះ​ចាប់ផ្តើម​ងាក​ទៅរក​បស្ចិមប្រទេស ដើម្បី​ស្វែងរក​ជំនួយ​ក្នុង​ការស្តារ​សេដ្ឋកិច្ចសង្គម​។ តាម​ការគ្រោងទុក មី​យ៉ាន់​ម៉ា​នឹងធ្វើ ការដេញថ្លៃ​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ទូរស័ព្ទ​ចល័ត​នៅ​ចុង​ខែ​មិថុនា នេះ​គឺជា​ការពិសោធន៍​ដ៏​ធំ មួយ​ក្នុង​ការទាក់ទាញ​វិនិយោគ​បរទេស​។ លោក ចាស់​ផល ប៊ី​នត្រា (Jaspal Bindra) អភិបាល​ប្រតិបត្តិ​ធនាគារ Standard Charter- ed Bank និយាយថា ក្រុមហ៊ុន​ដែល​ដណ្តើម បាន​អាជ្ញាប័ណ្ណ​ទូរស័ព្ទ​ចល័ត​នេះ ចាំបាច់​ត្រូវ វិនិយោគទុន​ជាច្រើន​ពាន់​លាន​ដុល្លារ​។ “​ក្នុង វិស័យ​នេះ ល្បឿន​នៃ​ការវិនិយោគ​នា​ពេល​បច្ចុ​- ប្បន្ន​នឹង​លឿន​ជាង​ថ្ងៃ​អនាគត​។​”

​ក្រុមហ៊ុន​លក់​ម្ហូបអាហារ និង​ទំនិញ​ប្រើ​- ប្រាស់​ផ្សេងៗ​ទៀត​ក៏​មាន​សន្ទុះ​រីកចម្រើន​ឆាប់រហ័ស​ដែរ​។ ប៉ុន្មាន​សិប​ឆ្នាំ​មកនេះ មី​យ៉ាន់​ម៉ា តែងតែ​នាំ​ចូល ឬក៏​រត់ពន្ធ​ចូល​នូវ​អាហារ និង ភេសជ្ជៈ​កញ្ចប់​ពី​ប្រទេស​ថៃ និង​ចិន​, តែ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ពិចារណា ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់ខ្លួន​ទៅកាន់ មី​យ៉ាន់​ម៉ា​វិញ​។​

​លោក ដេ​នីល សូ​ក្រេន អគ្គនាយក ក្រុមហ៊ុន កា​ស់បឹក (Calsberg Myanmar) កំពុង​ទទួលបន្ទុក​លើ​ការងារ​សាងសង់​រោងចក្រ ស្រា​បៀរ​នៅ​បា​ហ្កូ (Bago) ដែល​ជា​ទីក្រុង មួយ​មាន​ចម្ងាយ​ប្រមាណ​មួយ​ម៉ោង​កន្លះ​ពី ទីក្រុង​ពាណិជ្ជកម្ម​យ៉ាំង​ហ្គោ​។​

​ជា​រៀងរាល់ឆ្នាំ ប្រជាជន​មី​យ៉ាន់​ម៉ា​ពិសា​ស្រា​បៀរ​ជា​មធ្យម ៥ លីត្រ​ក្នុង​មួយ​នាក់​, ឯ នៅ​ទីក្រុង​រីកចម្រើន​ដូច​ជា​ហុងកុង ជា​មធ្យម ប្រជាជន​ម្នាក់​ពិសារ​ស្រា​បៀរ​យ៉ាងហោច ២០ លីត្រ​។​

​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​កាស់​បឹ​ក​ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​បញ្ហា​ប្រឈម​មួយ ចំនួន​ដែល​ក្រុមហ៊ុន​បរទេស​ដទៃទៀត​កំពុង ជួបប្រទះ​។ នៅ​យ៉ាំង​ហ្គោ មាន​វិនិយោគិន បរទេស​ជាច្រើន​ដូចជា​លោក ដេ​នីល បាន នាំ​ក្រុម​គ្រួសារ​មក​តាំង​ទីលំនៅ​ថ្មី​។ លោក ពិបាក​នឹង​ឲ្យ​កូន​ទាំង​ពីរ​ចុះឈ្មោះ​ចូលរៀន​នៅ​សាលារៀន​អន្តរជាតិ ហើយ​ផ្ទះ​ដែល​លោក ជួល​នៅ​យ៉ាំង​ហ្គោ​មាន​ថ្លៃឈ្នួល​ថោក​ជាង​ខន់​ដូ​នៅ​ហុងកុង​បន្តិច​ប៉ុណ្ណោះ​។ លោក​មាន ប្រសាសន៍ថា “​ប្រសិនបើ​អ្នក​ចង់​រក​ផ្ទះ​ល្អ មួយ​ដែល​អាច​ធានាបាន​នូវ​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ អ្នក​ត្រូវ​បង់ថ្លៃ​ឈ្នួល​ប្រចាំ ខែ​មួយ​ម៉ឺន​ដុល្លារ​។​”

​ការផ្គត់ផ្គង់​អគ្គិសនី​ក៏​ជា​បញ្ហា​មួយ​សម្រាប់ វិនិយោគិន​បរទេស​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រោងចក្រ​ស្រា​បៀរ​របស់​ក្រុមហ៊ុន​កាស់ បឺក ចាំបាច់​ត្រូវ​តំឡើង​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី ផ្ទាល់ខ្លួន​។​

​ទោះបី​មី​យ៉ាន់​មី​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ដំណោះស្រាយ​ឲ្យបាន ឆាប់រហ័ស តែ​ប្រទេស​មួយ​នេះ​ក៏​មាន​សក្តារ​នុព​ល​មិនតិច​ដែរ​សម្រាប់​ជា​ចំណុច​ទាក់ទាញ​វិនិយោគិន​បរទេស ដូចជា ការ​សម្បូរ​នូវ​ធន ធាន​ធម្មជាតិ​, ទីតាំង​ភូមិសាស្ត្រ​ដ៏​ល្អ​ប្រសើរ ដែល​នៅ​កៀក​ទីផ្សារ​ធំៗ​, កម្លាំង​ពលកម្ម​មាន​ច្រើន ជាដើម​៕
​    ​