Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

ចិន​ដាក់​ផែនការ​នាំចូល​ផលិតផល​ ​ក្នុង​ទឹកប្រាក់​ដប់​លាន​លាន​ដុល្លារ នៅ​៥​ឆ្នាំ​ខាង​មុខ​

(អត្ថបទចុះផ្សាយថ្ងៃទី 2013-06-10 00:00:00)

​ក្នុងនាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​លើ​ពិភពលោក ភាព​រីក​ចម្រើនៃ​សេដ្ឋកិច្ចចិន​បាននាំ មក​នូវ​កាលានុវត្តភាព​ដល់​សក​ល​លោក​ទាំងមូល​។ ខណៈ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វ៊ី​ស លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​បាន​ថ្លែងថា ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ ចិន​នឹង​នាំចូល​ផលិតផល​មាន តម្លៃ​សរុប​១០​លាន​លាន​ដុល្លារ​អាម៉េរិក ជាមួយ​នឹង​វិនិយោគ​ក្រៅ​ប្រទេស​មាន​ទំហំ​ប្រមាណ ៥០ ម៉ឺន​លាន ដុល្លារ​។ លោក​បានឲ្យដឹងថា ចិន​មាន​ចក្ខុវិស័យ​ធំ​ទូលាយ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែល​នាំមក​នូវ កាលានុវត្តភាព​រីកចម្រើន​កាន់តែ​ច្រើន​ដល់​បណ្តា​ប្រទេស​លើ​សកលលោក​។​

​សក្តានុពល​ជាច្រើន​មិនទាន់​បាន​បញ្ចេញ​

​ប្រទេស​ចិន​ហ៊ាន​ធ្វើ​ការបញ្ជាទិញ​ទំនិញ​ទៅកាន់​ពិភពលោក ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ ១០ លាន​លាន​ដុល្លារ គឺ​ផ្អែក​លើ​កម្រិត អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ដ៏​ខ្លាំងក្លា​ធ្វើ​ជា​បង្អែក​។ ទាក់ទិន​ទៅ​នឹង កាលានុវត្តភាព​អភិវឌ្ឍន៍​នៃ​ប្រទេស​ចិន លោក លី ខឺ​ឈាង បាន​ផ្តល់​ឧទាហរណ៍​ជាក់ស្តែង​ខ្លីៗ​មួយចំនួន ៖ GDP របស់​ចិន​នៅ​ឆ្នាំ​២០១២ ស្មើនឹង ៣,២​ដង​នៅ​ឆ្នាំ​២០០០, ដល់​ឆ្នាំ​២០២០ ទំហំ​សេដ្ឋកិច្ច​ចិន នឹង​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​២០១០ ដែល​ត្រូវការ​កំណើន ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​អត្រា​ប្រមាណ​៧%​។​

​ថ្មីៗ​នេះ មាន​ទស្សនៈ​មួយចំនួន​បាន​វាយតម្លៃ​ទាប​ពី​សក្តានុពល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ចិន​។ ជា​ការឆ្លើយតប លោក ជឹង ស៊ីន លី​ក អនុប្រធាន​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​សេដ្ឋកិច្ច អន្តរជាតិ​ចិន បាន​លើកឡើង​ថា កំណើនសេដ្ឋកិច្ច (​ប្រទេស​ចិន​) នៅ​មាន​សក្តានុពល​ជាច្រើន​ទៀត​មិន​ទាន់​បាន​បញ្ចេញ​។ សក្តានុពល ទី​មួយ​គឺ​សក្តានុពល​តម្រូវការ​។ មួយ​ផ្នែក​គឺ​តម្រូវការ​ដ៏​ធំធេង​បាន​មក ពី​ការធ្វើ​នគរូបនីយកម្ម​ជនបទ​។ លោកនាយក​រដ្ឋមន្ត្រី លី បាន​មាន ប្រសាសន៍ថា ចិន​កំពុងតែ​ជំរុញ​យ៉ាង​សកម្ម​នូវ​ការធ្វើ​នគរូបនីយកម្ម នៅ​ទីជនបទ នៅពេល​ដែល​ប្រជាកសិករ​រាប់រយ​លាន​នាក់​ក្លាយ​ជា​ពលរដ្ឋ​ទីក្រុង នៅពេល​នោះ​នឹង​មាន​តម្រូវការ​ទីផ្សារ​កាន់តែ​ធំ​។​

“​មួយ​ផ្នែក​ទៀត​គឺ​សក្តានុពល​តម្រូវការ​ប្រើ​ប្រាស់​ជាច្រើន​មិន​ទាន់ បាន​បញ្ចេញ​។​” លោក ជឹង ស៊ីន​លី​ក បន្តថា តាមរយៈ​កំណែ ទម្រង់​អភិវឌ្ឍន៍​សេដ្ឋកិច្ច តម្រូវការ (​ទំនិញ​ប្រើប្រាស់​) ក្នុងស្រុក នឹង​ត្រូវ​ពង្រីក នេះ​គឺ​ជា​កម្លាំង​អូសទាញ​សេដ្ឋកិច្ច​ដ៏​សំខាន់​ទៅ​ថ្ងៃ អនាគត​។ ជាមួយគ្នានេះ សក្តានុពល​ផ្សេងៗ​ទៀត​រួម​មាន​សក្តានុពល​មូលធន ដូចជា​ការធ្វើ​ឲ្យ​រស់​រវើក​នូវ​មូលធន​វិស័យ​ឯកជន និង ប្រើប្រាស់​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស (​របស់​រដ្ឋាភិបាល​) ធ្វើការ វិនិយោគ​នៅ​ក្រៅប្រទេស​, សក្តានុពល​បច្ចេកទេស តាមរយៈ​ការបន្ត​ស្រូបយក និង​ប្រើប្រាស់​ធនធាន​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់ ដើម្បី​លើកកម្ពស់​កម្រិត​ផលិតកម្ម ជាដើម​។ លោក ជឹង ស៊ីន​លី​ក យល់ឃើញថា ឲ្យតែ​បញ្ចេញ​ភាពរស់រវើក​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ការធ្វើកំណែទម្រង់​ជា​បន្តបន្ទាប់ ចិន​នឹង​អាច​រក្សា​បាន​ការ រីកចម្រើន​ក្នុង​សន្ទុះ​លឿន​រយៈពេល ២០ ឆ្នាំ​ខាង​មុខ​ទៀត​។​


​ភាព​រីកចម្រើន​របស់​ចិន​ផ្តល់​ឱកាស​ដល់​សកលលោក​

​ក្នុង​បរិបទ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ការអភិវឌ្ឍ​នៃ​បណ្តា ប្រទេស​នានា​ត្រូវការ​ពឹងពាក់​គ្នា​ទៅវិញទៅមក គ្មាន​ប្រទេស​ណាមួយ អាច​ធ្វើ​ការអភិវឌ្ឍ​ដោយ​ឯកឯង​នោះបានទេ​។ ស្របពេល​ដែល​ជីក កកាយ​សក្តានុពល​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ ចិន​ក៏​បាន​ចែករំលែក​នូវ សមិទ្ធផល​ទាំងនេះ​ទៅ​ដល់​បណ្តា​ប្រទេស​នានា​លើ​សកលលោក ផងដែរ​។​

​ទូរទស្សន៍​អាល្លឺម៉ង់​មួយ​ធ្លាប់បាន​ធ្វើ​បទ​យកការណ៍​មួយ​ក្រោម​ប្រធានបទ “​ទីផ្សារ​ប្រទេស​ចិន អនាគត​អាល្លឺម៉ង់​” ដោយ​លើកឡើង​ថា អាល្លឺម៉ង់​ជំនះបាន​នូវ​វិបត្តិ​បំណុល​អឺរ៉ុប មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ការកើនឡើង​នៃ​តម្រូវការ​ទំនិញ​អាល្លឺម៉ង់​ពី​ទីផ្សារ​ប្រទេស​ចិន​។ លោក គី​មបឺលី ប្រធាន​ទីផ្សារ​នៃ​សមាគម សណ្តែកសៀង រដ្ឋ​អាយ​អូ​វ៉ា សហរដ្ឋ​អាម៉េរិក ក៏បាន​លើកឡើង​ថា ខណៈពេល​ដែល​ប្រជាជន​ចិន​មាន​ចំណូល​កាន់តែច្រើន ពួកគេ​នឹង​បរិភោគ​ច្រើន ត្រូវកា​រសាច់ និង​ចំណី​ចិញ្ចឹមសត្វ​កាន់តែច្រើន ដែល​នឹង​ជំរុញ​កំណើន​តម្រូវការ​ផលិតផល​កសិកម្ម​នៅ​អាម៉េរិក​។​

“​ឱកាស​ប្រទេស​ចិន ក៏​ជា​ឱកាស​ពិភពលោក​ទាំងមូល​”, លោក ហ្ស៊ី ហុង​ឆាយ ប្រធាន​ផ្នែក​ទិន្នន័យ នៃ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​សេដ្ឋកិច្ច អន្តរជាតិ​ចិន មានប្រសាសន៍ថា ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ចិន​ត្រូវ ការនាំ​ចូល​បច្ចេកទេស និង​ផលិតផល​ជាច្រើន​ពី​បរទេស​។ នេះ​គឺជា ឱកាស​មួយ​សម្រាប់​ប្រទេស​ទាំងនោះ​។ ស្របគ្នា​នេះ ចិន​ក៏​សកម្ម ក្នុង​ការចូលរួម​បង្កើន​ឱកាស​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ ក្រៅ​ប្រទេស​តាមរយៈ​ការវិនិយោគ​របស់​ខ្លួន​។​

​ឯកឧត្តម ស៊ី ជីន​ភីង ធ្លាប់​មានប្រសាសន៍ថា ចាប់ពី សតវត្ស​ថ្មី​មក ទំហំ​ពាណិជ្ជកម្ម​របស់​ចិន​ជា​មួយ​ប្រទេសជិតខាង បាន​កើន​ពី​ជាង ១០ ម៉ឺន​លាន​ដុល្លារ​អាម៉េរិក ដល់​ជាង ១៣០ ម៉ឺន​លាន​ដុល្លារ​អាម៉េរិក ហើយ​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​, ទីផ្សារ​នាំចេញ​ធំជាងគេ និង​ប្រភព​វិនិយោគ​ដ៏​សំខាន់​របស់ ប្រទេស​ទាំងនោះ​។ ការរួម​បញ្ចូល​គ្នា​រវាង​ផលប្រយោជន៍​ប្រទេស​ចិន ជាមួយ​តំបន់​អាស៊ី និង​ពិភពលោក បាន​ឈាន​ដល់​កម្រិត​ធំ​ទូលាយ និង​ស៊ីជម្រៅ​ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក​។ “​ចិន​រឹតតែ​អភិវឌ្ឍ រឹតតែ អាច​នាំមក​នូវ​កាលានុវត្តភាព​រីកចម្រើន​ដល់​អាស៊ី និង​ពិភពលោក​។​”

​នាំចូល​ទំនិញ​ដែល​មាន​ការខ្វះខាត​ក្នុងប្រទេស​

​បច្ចុប្បន្ន ចិន​បាន​ក្លាយជា​ប្រទេស​នាំចូល​ផលិតផល​ធំជាងគេ ទី​ពីរ​លើ​ពិភពលោក ហើយក៏​ជា​ប្រទេស​មាន​កំណើន​នាំចេញ​លឿន ជាង​គេ​ផង​ដែរ​។ លោក ម៉ី ស៊ីន​អ៊ី អ្នកស្រាវជ្រាវ​វិទ្យាស្ថាន​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន បានឲ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០០២​មក ចិន​រក្សា​កំណើន នាំ​ចូល​ក្នុង​អត្រា​ពីរ​ខ្ទង់​ជា​មធ្យម​។ នៅ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ កំណើន​អត្រា​នាំ​ចូល​របស់​ចិន​មាន​រហូតដល់​ទៅ ២២,៤%​។ អ្នក ជំនាញ​បាន​ព្យាក​រថា រយៈពេល ៥ ឆ្នាំ​ខាង​មុខ ចិន​គ្រោង​នាំចូល ផលិតផល​ក្នុង​ទំហំ​ទឹកប្រាក់ ១០ លាន​លាន​ដុល្លារ គិត​ជា​មធ្យម​គឺ ២ លាន​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ចំនួន​នេះ​មិនសូវ​ច្រើន​ប៉ុន្មាន​ទេ ហើយ​ជាក់ស្តែង​អាច​នឹង​ខ្ពស់ជាង​នេះ​។​

​តាម​ស្ថិតិ ចិន​នាំចូល​ច្រើនជាងគេ​នូវ​ផលិតផល​ឧស្សាហកម្ម ដែល​មាន​រហូត​ដល់​ជាង ៦០% នៃ​ផលិតផល​នាំចូល​សរុប​។ លោក ហ្ស៊ី ហុង​ឆាយ យល់ថា ទៅ​អនាគត ចិន​គួរ​នាំចូល​ផលិតផល​ដែល មាន​ការផ្គត់ផ្គង់​ខ្វះខាត​ក្នុងប្រទេស ដូច​ជា​ផលិតផល​ធនធាន​ថាមពល បច្ចេកវិទ្យា​ទំនើប​ជាដើម ជាពិសេស​គឺ​នាំចូល​បច្ចេកទេស សន្សំសំចៃ​ការប្រើប្រាស់​ថាមពល និង​ការការពារ​បរិស្ថាន​ពី​ប្រទេស អភិវឌ្ឍ​។​

​ឯ​លោក ម៉ី ស៊ីន​អ៊ី វិញ​គិត​ថា ចិន​នឹង​ពង្រីក​ការ​នាំចូល​ផលិត ផល​ឧស្សាហកម្ម​ទាក់ទង​នឹង​គ្រឿងយន្ត និង​បរិក្ខារ​ដឹកជញ្ជូន​, ផលិត ផល​គីមី និង​វត្ថុធាតុដើម​ថាមពល​, គ្រឿងឧបភោគ​បរិភោគ ជាដើម​។ ក្រៅពីនេះ ការ​នាំចូល​ផលិតផល​កសិកម្ម​ក៏​នឹង​មាន​កំណើន​ខ្ពស់ ផងដែរ​៕