ថ្ងៃ អាទិត្យ ទី ២៣ ខែSep ឆ្នាំ២០១៨

ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង និង​ក្រុមហ៊ុន ជីវ​ចូ​វ​ ​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ ​រួម​គ្នា​អភិវឌ្ឍ​វិស័យ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទំនើប​នៅ​កម្ពុជា​

(អត្ថបទចុះផ្សាយថ្ងៃទី 2014-03-10 00:00:00)

​តប​តាម​ការអញ្ជើញ​របស់​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប​(Khmer Holding Group) ប្រតិភូ​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប​នៃ​ខេត្ត​ស៊ី​ឈួន​ប្រទេស ចិន​(Sichuan Jiuzhou Electric Group Co.,Ltd) ដឹកនាំ​ដោយ​លោក ចាង ជឹង​គុយ (Zhang Zhenggui) អគ្គនាយក​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប កាលពី​ថ្ងៃ​ទី​១៧ ដល់ ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤​។ ក្នុងអំឡុងពេល​បំពេញ ទស្សនកិច្ច​នេះ គូភាគី​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ទូលំទូលាយ និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ជា​ច្រើន វិស័យ​ជាមួយ​គ្នា ដោយ​បាន​រៀបចំ​ពិធី​ចុះ​កិច្ចព្រមព្រៀង​បណ្តាក់​ទុន​រួមគ្នា និង​កិច្ចព្រមព្រៀង​វិនិយោគ​រួម​គ្នា​ជា​ច្រើន​គម្រោង​នៅ​សណ្ឋាគារ Inter- Continental កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ ដើម្បី​សហប្រតិបត្តិការ​អភិវឌ្ឍ​លើ​វិស័យ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទំនើប​នៅ​កម្ពុជា​។​

​លោក​ឧកញ៉ា ឆា​វ អីុន​ទ័​រ (Cao Yunter) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ហូល ឌី​ង គ្រុប​, លោក ស៊ឺ ហ្វុង (Shi Feng) អគ្គនាយករង​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប និង​ជា​អគ្គនាយក​រដ្ឋបាល​ក្រុមហ៊ុន Khmer Unified Network Communicate, លោក លី ហ៊ូ​ភីង (Li Huping) អគ្គនាយករង​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប និង​ជា​អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន New Capital Development, លោក ចាង ជឹង​គុយ (Zhang Zhenggui) អគ្គ នាយក​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប​, លោក ហោ លីម​ហ៊ូ (He Linhu) អគ្គនាយករង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើន រូប​ទៀត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះ​កិច្ច ព្រមព្រៀង​ខាងលើ​។​

​លោក​អគ្គនាយក ចាង ជឹង​គុយ បាន​ថ្លែង ក្នុង​ពិធី​នោះ​ថា បន្ទាប់ពី​បាន​ពិភាក្សា​គ្នា​អស់ ជាច្រើន​ថ្ងៃ​កន្លងមកនេះ ភាគី​ទាំងពីរ​បាន សម្រេច​នូវ​ការឯកភាព​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ជា​ច្រើន​គម្រោង ព្រមទាំង​បាន​រៀបចំ ពិធី​ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ​ជា​ច្រើន​គម្រោង​ដែរ​។ ក្រោម​ការខិតខំ​របស់ ភាគី​ទាំងពីរ កិច្ចសហប្រតិបត្តិការ​គ្រប់​គម្រោង របស់​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប ប្រាកដ​ជា​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​។​

​លោក​ឧកញ៉ា ឆា​វ អីុន​ទ័​រ បានបង្ហាញ​ថា ទូរស័ព្ទដៃ​ម៉ាក​“​ខ្មែរ​”​ដែល​បាន​រួម​គ្នា​បង្កើតឡើង រវាង​ក្រុមហ៊ុន​ខ្មែរ​ហូល​ឌី​ង​គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ​គ្រុប​ទទួល​នូវ​ការគាំទ្រ និង​ការទទួល ស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងស្រុក​យ៉ាង​ទូលំទូលាយ ហើយ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏​សង្ឃឹម​ថា ទូរស័ព្ទដៃ​ម៉ាក​“​ខ្មែរ​” នឹង​ទទួល​បាន​សមិទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន​។ ម្យ៉ាង​វិញ ទៀត ការសិក្សា​ស្រាវជ្រាវ​បង្កើត និង​ការអភិវឌ្ឍ​លើ​ទូរស័ព្ទ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ ការ​របស់​អតិថិជន​ប្រជាជន​កម្ពុជា ហើយ នេះ​ក៏​ជាការ​ឆ្លុះបញ្ចាំង​អំពី​ការច្នៃប្រឌិត​របស់ ទូរស័ព្ទ​“​ខ្មែរ​”​ផងដែរ​។​

​លោក​ឧកញ៉ា ឆា​វ អីុន​ទ័​រ បាន​បន្តថា ទំហំ សហប្រតិបត្តិការ​របស់​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប​មិន​ត្រឹម​តែ​នៅ ក្នុង​ទីផ្សារ​អាស៊ាន​នោះទេ ថែម​ទាំង​នៅ​ពេល ខាង​មុខ​នឹង​ពង្រីក​ទៅ​ដល់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទៀតផង​។ បច្ចុប្បន្ន ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប នៅ​មាន​ចំណុច​ខ្វះខាត​ជាច្រើន ពិសេស​គឺ ធនធានមនុស្ស និង​បច្ចេកទេស​តែ ម្តង​។ ដូចនេះ សង្ឃឹម​ថា​ក្រោម​ក្របខណ្ឌ​នៃ​កិច្ច សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​គូភាគី ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប អាច​ផ្តល់​នូវ​លក្ខណៈ បច្ចេកទេស​ខ្ពស់ និង​ធនធាន​មនុស្ស​មក​ដល់ ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប ដើម្បី​អភិវឌ្ឍ​លើ កិច្ចសហប្រតិបត្តិការ​ទាំងនេះ ព្រមទាំង​ជំរុញ ឲ្យ​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង ឆ្ពោះទៅរក​ការធ្វើ អន្តរ​ជាតូបនីយកម្ម​។​

​នៅក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ លោក មេធាវី ឡ​ន ជឹង​ម៉េង​(Luan Zhengming) ទីប្រឹក្សា​ច្បាប់​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប​បាន លើកឡើងថា កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប គឺ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​របស់ សម័យកាល ដែល​នាំមក​នូវ​ការ​ប្រឈម និង ឱកាស​ពាណិជ្ជកម្ម​ជា​កត្តា​សំខាន់​។ រាល់​កិច្ច សហប្រតិបត្តិការ​ទាំង​នេះ នឹង​មាន​ទំហំ​អភិវឌ្ឍន៍​គ្មាន​ព្រំដែន​ក្នុង​ប្រទេស​កម្ពុជា និង​ចិន រហូត​ទៅ​ដល់​បណ្តា​ប្រទេស​អាស៊ាន​។ លោក បាន​បន្តថា នៅ​កម្ពុជា​នេះ លោក​ឧកញ៉ា​ក៏ បាន​នាំ​បងប្អូន​ជាច្រើន​មក​រស់នៅ​ជាមួយ​នៅទីនេះ ប៉ុន្តែ​ការវិនិយោគ​នៅ​កម្ពុជា​ក៏​មាន​ដៃគូ សហប្រតិបត្តិការ​សំខាន់ៗ​ដ៏​ច្រើន​ដែរ​។ លោក ឧកញ៉ា​ជា​និច្ចកាល​តែងតែ​គិតគូរ​ដល់​ផល ប្រយោជន៍​របស់​ដៃគូ​ស​ហ​ប្រតិបត្តិការ​ជា​ចម្បង ដើម្បី​ទទួលបាន​នូវ​សមិទ្ធផល​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។ បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប នៅ​មាន​ផ្លូវ​ដ៏​វែងឆ្ងាយ ដើរ​ជាមួយ​គ្នា​ជា​បន្ត​, ប៉ុន្តែ​ប្រាកដ​ជា​ទទួល បាន​ជោគជ័យ​ជាក់​ជាមិនខាន​។​

​លោក​ឧកញ៉ា ឆា​វ អីុន​ទ័​រ និង​លោក​អគ្គ នាយក ចាង ជឹង​គុយ បាន​ចុះ​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប រួម​មាន​កិច្ចសន្យា អាជីវកម្ម​បណ្តាក់ទុន​រួម​, សេចក្តីព្រាង​ស្តីពី សហប្រតិបត្តិការ​លើ​គម្រោង​សាងសង់​ទីក្រុង​សុវត្ថិភាព​, សេចក្តីព្រាង​ស្តី​ពី​សហប្រតិបត្តិ ការ​លើ​ផលិតផល​សន្តិសុខ​កិច្ចការ​យោធា និង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីពី​បន្ទប់ពិសោធន៍​រួម​។ លោក ស៊ឺ ហ្វុង និង​លោក ហោ លីម​ហ៊ូ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម ព្រៀង​ស្តីពី​ការបញ្ជា​ទិញ​ទូរស័ព្ទ​ជា​ប្រចាំ​ឆ្នាំ និង​កិច្ចព្រមព្រៀង​ស្តី​ពី​បន្ទប់ពិសោធន៍​រួម​ផងដែរ​។​

​ការិយាល័យ​ចិន JEZETEK នៅ​កម្ពុជា​បាន បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​
​ការិយាល័យ​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប ចិន (JEZETEK) នៅ​កម្ពុជា​ត្រូវបាន​បង្កើត និង​បើក សម្ពោធ​ស្លាក​ជា​ផ្លូវកា​រហើយ​កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ពិធី​បើកសម្ពោធ​ស្លាក​ជា​ផ្លូវការ នេះ លោក ស៊ឺ ហ្វុង មានប្រសាសន៍ថា ការ បង្កើត​ការិយាល័យ​ចិន JEZETEK នៅ​កម្ពុជា​ជា ផ្លូវការ​នេះ មិន​ត្រឹមតែ​ជា​សញ្ញា​បង្ហាញ​ពី​យុទ្ធសាស្ត្រ​នៃ​ការធ្វើ​អន្តរ​ជាតូបនីយកម្ម​ក្រុមហ៊ុន​ជីវ​ចូ​វ គ្រុប​នោះទេ ថែម​ទាំង​ជា​សញ្ញា​បង្ហាញ ថា​កិច្ចសហប្រតិបត្តិការ​ជា​យុទុ្ធសាស្ត្រ​រវាង​ក្រុម ហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប បាន​ចាប់​អនុវត្ត​យ៉ាង​ពិតប្រាកដ​ដែល ជា​ជំហាន​ទី​មួយ​ឈាន​ជើង​ចូលទៅ​ក្នុង​ទីផ្សារ​វិស័យ​ព័ត៌មានវិទ្យា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។

​លោក ចាង ជឹង​គុយ អគ្គនាយក​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប​មានប្រសាសន៍ថា ដោយ​មាន​ការ គាំទ្រ​ពី​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប ការិយាល័យ​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប ប្រចាំ​នៅ​កម្ពុជា​បាន បង្កើត​ជា​ផ្លូវការ​។ ដូចនេះ ក្នុងនាម​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប លោក​សូម​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប​។​

​លោក​បាន​បន្តថា ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប តែងតែ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើ​អន្តរ​ជាតូបនីយកម្ម​ចំពោះ​អាជីវកម្ម​របស់​ខ្លួន​។ កន្លងមកនេះ ក្រុមហ៊ុន​បាន​ធ្វើ​ការវិនិយោគ នៅ​តំបន់​អាស៊ាន និង​កម្ពុជា ប៉ុន្តែ​សមិទ្ធផល ដែល​ទទួលបាន​មិន​សូវ​ជា​ពេញចិត្ត​ទេ​។ លោក ជឿជាក់ថា ក្រោម​ការគាំទ្រ​របស់​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប នឹង​នាំ​ឲ្យ​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប មាន​ចំណុច​ចាប់ផ្តើម​មួយ​ដ៏​ល្អ​ប្រសើរ​ក្នុង​ទីផ្សារ អាស៊ាន ហើយ​ទាំងនេះ​ក៏​ជា​មូលដ្ឋាន​ដ៏​រឹងមាំ សម្រាប់​ក្រុមហ៊ុន​ជីវ​ចូ​វ​គ្រុប​ក្នុង​ដំណើរការ អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​ផ្លែផ្កា​ផងដែរ​។ លោក ចាង ជឹង​គុយ សង្ឃឹមថា បុគ្គលិក​ទាំង អស់​ដែល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន ត្រូវ​សិក្សា ស្វែងយល់​ពី​ច្បាប់​ជា​ធរមាន និង​ប្រពៃណី ទំនៀមទម្លាប់​នៅ​កម្ពុជា ព្រមទាំង​ខិតខំ​ប្រឹង ប្រែង​ទាំងអស់គ្នា ដើម្បី​ចូលរួម​វិភាគទាន​ដល់ ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប​។​

​ប្រតិភូ​ក្រុមហ៊ុន​ជីវ​ចូ​វ​បំពេញ​ទស្សនកិច្ច នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​ខ្មែរ​ហូល​ឌី​ង​
​ប្រតិភូ​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប ដែល​ដឹកនាំ ដោយ​លោក​អគ្គនាយក ចាង ជឹង​គុយ បាន បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល ក្រុមហ៊ុន​ខ្មែរ​ហូល​ឌី​ង​គ្រុប​កាលពី​ថ្ងៃ​ទី​១៨ ខែ កុម្ភៈ ឆ្នាំ​២០១៤​នេះ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក​ឧកញ៉ា ឆា​វ អីុន​ទ័​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប​។ នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន ផ្លាស់ប្តូរ​មតិ​យោបល់​អំពី​កិច្ចសហប្រតិបត្តិកា​រពាក់​ព័ន្ធទៅ​នឹង​គម្រោង​ទាំង​អស់​យ៉ាង​ស៊ី​- ជម្រៅ​។​

​លោក​ឧកញ៉ា​ជា​បឋម​បាន​សម្ដែង​ការ គួរសម និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ប្រតិភូ​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប​។ លោក​ឧកញ៉ា បានបង្ហាញ​ថា ទូរស័ព្ទដៃ​ម៉ាក​ខ្មែរ​ដែល​បង្កើត ឡើង​ដោយ​ការសហការ​រវាង​ក្រុមហ៊ុន​ខ្មែរ ហូល​ឌី​ង គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប ត្រូវ បាន​គេ​ទទួលស្គាល់​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម កម្ពុជា ពិសេស​គឺ​ទទួលបាន​នូវ​ការវាយតម្លៃ ខ្ពស់​ពី​សំណាក់​ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​, សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម​, សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​គ្រប់​មជ្ឈដ្ឋាន ហើយ​បច្ចុប្បន្ន មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ភាគច្រើន​សុទ្ធតែ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ម៉ាក​“​ខ្មែរ​”​។​

​លោក​ឧកញ៉ា​បាន​បន្តថា ការអភិវឌ្ឍ​របស់ ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប កំពុង​តែ​ឆ្លងកាត់ ដំណាក់កាល​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​អាស៊ាន ហើយ​បន្ទាប់​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ត្រូវបាន​កសាង​ពេញលេញ​នៅ​ឆ្នាំ​២០១៥ ខាងមុខនេះ កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប ត្រូវតែ​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ ដើម្បី សម្រេចបាន​នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់ គម្រោង​របស់​គូភាគី​ប្រកបដោយ​ជោគជ័យ​។​

​លោក​ឧកញ៉ា​បាន​សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ខ្មែរ​ហូល​ឌី​ង​គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប ទទួលបាន​ការគាំទ្រ យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ហើយ​កិច្ចសហប្រតិបត្តិកា​ររ​បស់​គូភាគី​នេះ នឹង​ជំរុញ​ដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ពាណិជ្ជកម្មរ​បស់​ប្រទេស​កម្ពុជា និង ចិន​កាន់តែ​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​។​

​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ទទួល​ជួប​ប្រតិភូ​ក្រុមហ៊ុន​ជីវ​ចូ​វ​
​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោក ចាង​ជឹង​គុយ អគ្គនាយក​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប បាន ដឹកនាំ​ប្រតិភូ ព្រមទាំង​រួម​ដំណើរ​ជាមួយ​នឹង លោក​ឧកញ៉ា ឆា​វ អីុន​ទ័​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប ចូលជួប សំណេះសំណាល​សម្ដែង​ការគួរសម​ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម និង ជនបទ​។ លោក​អគ្គនាយក ចាង ជឹង​គុយ និង លោក​ឧកញ៉ា ឆា​វ អីុន​ទ័​រ បាន​ធ្វើ​បទ​បង្ហាញ និង​រាយការណ៍​អំពី​គម្រោង​សហប្រតិបត្តិការ របស់​ភាគី​ទាំងពីរ​ជូន​ទៅ​ដល់​លោក​ឧបនាយក រដ្ឋមន្ត្រី យឹម ឆៃលី ដើម្បី​ទទួលបាន​ការគាំទ្រ ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​
​លោក​ឧកញ៉ា ឆា​វ អុីន​ទ័​រ ជា​ដំបូង​បាន បង្ហាញ​ពី​ទំហំ​អាជីវកម្ម​របស់​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប​ថា ទូរស័ព្ទដៃ​ម៉ាក​“​ខ្មែរ​” គឺ​បង្កើតឡើង ដោយ​ការខិតខំ​រវាង​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប និង​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប ដែល​ចេញ​ជា​រូប រាង និង​ត្រូវបាន​ប្រើប្រាស់​នៅ​ឆ្នាំមុន ហើយ​ការ ចាប់​កំណើត​របស់​ទូរ​ស័ព្ទ​ដៃ​ម៉ាក​“​ខ្មែរ​”​នេះ បាន​ក្លាយ​ជា​សញ្ញា​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ថ្មី​មួយ​នៅ​កម្ពុជា​។​

​លោក​អគ្គនាយក ចាង ជឹង​គុយ ក៏បាន បង្ហាញ​ពី​គម្រោង​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន ជី​វចូ វ​គ្រុប និង​ក្រុមហ៊ុន ខ្មែរ ហូល​ឌី​ង គ្រុប​ថា កិច្ចសហប្រតិបត្តិការ​ទាំងនោះ​រួមមាន វិស័យ​គមនាគមន៍​, ការស្ថាបនា​ទីក្រុង​សុវត្ថិភាព​, និង​ប្រព័ន្ធ​បំភ្លឺ​ទីក្រុង​ជាដើម​។ ជាមួយគ្នា នេះដែរ លោក​ថែមទាំង​បាន​សង្កត់ធ្ងន់ថា ជា ពិសេស​នោះ​គឺ​ប្រព័ន្ធ​តម្រង់​ទិស​តាម​ផ្កាយ រណប BeiDou ដោយ​សង្ឃឹមថា​នឹង​ទទួល បាន​ការគាំទ្រ និង​ការយកចិត្តទុកដាក់​ពី​រាជ​- រដ្ឋាភិបាល​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន ទទួល​ស្វាគមន៍​រាក់ទាក់​ចំពោះ​ប្រតិភូ​ក្រុមហ៊ុន ជីវ​ចូ​វ គ្រុប ដោយ​មានប្រសាសន៍ថា សម្តេច ហ៊ុន សែន ជានិច្ចកាល​តែងតែ​ស្វាគមន៍ វិនិយោគិន​បរទេស​ម​ក​បណ្តាក់ទុន​វិនិយោគ នៅ​កម្ពុជា ពិសេស​គឺ​វិនិយោគិន​ចិន​តែម្តង​។ ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​មាន​ការរីក ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា​នា​ពេល បច្ចុប្បន្ន គឺជា​ឱកាស​ដ៏​ប្រសើរ​បំផុត​សម្រាប់ ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំងពីរ ប្រាកដ​ជា​នាំ មក​នូវ​ផលប្រយោជន៍​ដ៏​ច្រើន​សម្រាប់​សង្គម កម្ពុជា​។ លើសពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏​បាន​ជូនពរ​ដល់​ក្រុមហ៊ុន​ទាំង​ពីរ ឲ្យទទួល​បាន​ជោគជ័យ​គ្រប់​គម្រោង​ទាំងអស់​ផងដែរ​៕
​​រូបថត​លោក សារ៉េត​