ថ្ងៃ អាទិត្យ ទី ២៣ ខែSep ឆ្នាំ២០១៨

ស្ថានភាព​វិនិយោគ​នាពេល​បច្ចុប្បន្ន​​និង​ការអភិវឌ្ឍ​នាពេល​អនាគត​របស់​កម្ពុជា​

(អត្ថបទចុះផ្សាយថ្ងៃទី 2014-05-11 16:00:29)

​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​វាលទំនាប​នៃ​ដីល្បាប់​ខ្សែទឹក​ក្រោម​ទន្លេមេគង្គ មាន​ធនធាន​សម្បត្តិ​ធម្មជាតិ​សម្បូរបែប មាន​វិសាលភាព អភិវឌ្ឍន៍ និង​សក្កា​នុព​ល​ដ៏​ធំ​មហិមា គឺជា​ទឹកដី​វិនិយោគ​ដែល​ល្អ​បំផុត​សម្រាប់​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​។ ក្រោយ​ការបោះឆ្នោត​នៅ​ឆ្នាំ ១៩៩៣ ប្រទេស​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី​បើកចំហ​ជើងមេឃ ព្រមទាំង​បាន​បង្កើត​វិធានការ​ជាច្រើន​សម្រាប់​លើក ទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​។ បើ​និយាយ​ចំពោះ​វិនិយោគិន​វិញ បច្ចុប្បន្ន ប្រទេស​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ មាន ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ចំពោះ​ការទាក់ទាញ​ទុនវិនិយោគ​បរទេស​វិញ រឹតតែ​មាន​បរិយាកាស​បញ្ញត្តិ​ច្បាប់ គោលនយោបាយ​ដែល​មាន​អាទិភាព និង​ល្អ​ប្រសើរ​លើស​គេ  វិនិយោគិន​បរទេស​ពុំ​ចាំបាច់​សហការ​ជាមួយ​ដៃគូ​វិនិយោគ​ក្នុងស្រុក​នោះ​ទេ ក៏​អាច​យក​ភាគហ៊ុន​១០០ភាគរយ មក​បណ្តាក់ទុន វិនិយោគ​នៅ​កម្ពុជា​បាន​ដែរ ជាងនេះទៅទៀត កម្ពុជា​គ្មាន​ការគ្រប់គ្រង​លើ​រូបិយប័ណ្ណ​បរទេស គ្មាន​ការ​រិត​ត្បិត​ក្នុង​ការផ្ទេរ​ប្រាក់​ចំណេញ​ត្រឡប់ មក​ប្រទេស​របស់​ខ្លួន  ហើយ​ក៏​គ្មាន​បែងចែក​ភាពខុសគ្នា​រវាង​វិនិយោគិន​បរទេស​នោះ​ដែរ គោលនយោបាយ​វិនិយោគ​ដែល​មាន​សេរីភាព​ខ្លាំង បែបនេះ បាន​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​ស្រូប​យក​ទុនវិនិយោគ​ពី​បរទេស​យ៉ាងច្រើន​ឲ្យមក​បណ្តាក់​ទុន​នៅ​កម្ពុជា ទន្ទឹមនឹងនេះ កម្ពុជា​មាន​សក្កា​នុព​ល ដ៏​ធំ​សម្បើម​លើ​វិស័យ​ជាច្រើន​ដូចជា​៖ វិស័យ​ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ធម្មជាតិ ថាមពល ការរុករក​រ៉ែ ការដឹកជញ្ជូន និង​ទូរគមនាគមន៍​។​ល​។ ក៏​ជា​អាទិភាព​ល្អ​ដាច់​គេ​ក្នុង​ការទាក់ទាញ​វិនិយោគិន​ឲ្យមក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។​

​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ លក្ខណៈ​ស្ថិតស្ថេរ​នៃ​គោលនយោបាយ  ហើយ​នៅ​មាន​កត្តា​មួយចំនួនទៀត នោះ គឺ​លក្ខណៈ​ស្ថិតស្ថេរ​នៃ​ម៉ាក្រូសេដ្ឋកិច្ច ប្រព័ន្ធ​ច្បាប់​តម្លាភាព​ដែល​ល្អ​បំផុត ព្រមទាំង ភាពងាយស្រួល​ខ្ពស់បំផុត​ក្នុងការ​ជ្រៀត​ចូលក្នុង​ទីផ្សារ​ពិភពលោក​។​ល​។ សុទ្ធតែ​ជា​កត្តា ដ៏​សំខាន់​បំផុត​ដែល​កម្ពុជា​ទាក់ទាញ​ទុន វិនិយោគ​ពី​បរទេស​។ ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច បំផុត​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​លើ ពិភពលោក ប៉ុន្តែ​ដោយសារ​កម្ពុជា​បាន​អនុវត្ត គោល​នយោបាយ​រួមមាន ទីផ្សារសេរី និង បើកចំហ ការ​មិន​គ្រប់គ្រង​លើ​រូបិយប័ណ្ណ​បរទេស និង​ការលើកទឹកចិត្ត​ធ្វើ​វិនិយោគ​។​ល​។ ធ្វើឲ្យ​ប្រទេស​ជាច្រើន​ដូចជា​៖ ប្រទេស​ចិន​, សហរដ្ឋ​អាម៉េរិក​, សហគមន៍​អឺរ៉ុប​, ជប៉ុន​, សាធារណរដ្ឋ​កូរ៉េ​, ឥណ្ឌា​, សិង្ហបូរី​, ថៃ​, វៀតណាម និង​ម៉ាឡេស៊ី​។​ល​។ សុទ្ធតែ​បាន យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រទេស​គោលដៅ វិនិយោគ​សំខាន់បំផុត​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ជាច្រើន​។  

​ជាដើម​រៀងមក កម្ពុជា​គឺជា​ប្រទេស គោលដៅ​ដ៏​សំខាន់​បំផុត​មួយ​ក្នុងចំណោម បណ្តា​ប្រទស​ជាច្រើន​ដែល​ប្រទេស​ចិន​បាន មក​បណ្តាក់ទុន​វិនិយោគ​។ ការវិនិយោគ របស់​ប្រទេស​ចិន​នៅ​កម្ពុជា​មាន​អាទិភាព យ៉ាងច្រើន ដោយសារ​ស្ថានភាព​នយោបាយ ក្នុងប្រទេស​កម្ពុជា​មាន​ស្ថិរភាព​ល្អ ព្រម ទាំង​ប្រជាជន​កម្ពុជា​មាន​ការស្រឡាញ់​រាប់ អាន​ខ្លាំង​ចំពោះ​ប្រជាជន​ចិន វិនិយោគិន​ចិន និង​សុវត្ថិភាព​សេដ្ឋកិច្ច​របស់​ពួក​គាត់​សុទ្ធតែ ទទួលបាន​នូវ​ការធានា​ខ្ពស់​។ ស្រប​ពេល​ជា មួយ​នឹង​ការបង្កើន​កម្រិត​បណ្តាក់​ទុន​កើន ឡើង​ឥតឈប់ឈរ​របស់​ចិន​នៅ​កម្ពុជា ឋានៈ សេដ្ឋកិច្ច​របស់​ពាណិជ្ជករ​ចិន​នៅ​កម្ពុជា​មាន​ការលើកកម្ពស់​ជា​លំដាប់​ផងដែរ​។ ចាប់​តាំង ពី​ឆ្នាំ​១៩៥៨ ដែល​ប្រទេស​កម្ពុជា និង​ចិន​បាន បង្កើត​ទំនាក់ទំនង​ការបរទេស​ជាមួយគ្នា​មក ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មានការ​រាប់អាន​គ្នា​ល្អ ហើយ​វិស័យ​ពាណិជ្ជកម្ម​តែងតែ រក្សាបាន​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជានិច្ច ស្របពេល​ជាមួយ​គ្នា​នឹង ការបង្កើត​តំបន់​សេដ្ឋកិច្ច​សេរី​ចិន​-​អាស៊ាន ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា និង ចិន​មាន​ការរីកចម្រើន​ឥតឈប់ឈរ​។ វិស័យ ដែល​ចិន​បាន​វិនិយោគ​នៅ​កម្ពុជា​មាន​វិសាលភាព​គ្របដណ្តប់​លើ​វិស័យ​ដូចជា​៖ ស្ថានីយ វា​រី​អគ្គិសនី គមនាគមន៍ បណ្តាញ​ត​ភ្ជាប់​អគ្គិសនី វិស័យ​ធុរៈកិច្ច សម្លៀក​បំពាក់ កសិកម្ម ទេសចរណ៍ រ៉ែ និង​ថាមពល វិស័យ​កែច្នៃ និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។​ល​។  ភោគទ្រព្យ​រ៉ែ​របស់​កម្ពុជា​ទើបតែ​ចាប់ផ្តើម ដំណើរការ មាន​ទិដ្ឋភាព​អភិវឌ្ឍ​ដ៏​ធំ​មហា សាល គឺជា​សក្តានុពល​ថ្មី​មួយទៀត​ក្នុង​ការ ទាក់ទាញ​វិនិយោគិន​ចិន​។ វិស័យ​កាត់ដេរ គឺ ជា​វិស័យ​សរសរ​ស្តម​មួយ​ក្នុងចំណោម​វិស័យ​ទាំងឡាយ ហើយ​មាន​តួនាទី​យ៉ាង​សំខាន់​នៅ ក្នុង​ការកសាង​សេដ្ឋកិច្ចជាតិ ក្រោយ​ពី​កាត់ដេរ និង​កែច្នៃ​រួច សម្លៀក​បំពាក់​បាន​នាំចេញ​ទៅ បណ្តា​ប្រទេស​សំខាន់ៗ ដូចជា​៖ សហរដ្ឋ អាម៉េរិក​, សហគមន៍​អឺរ៉ុប​, កាណាដា​, សាធារណរដ្ឋ​កូរ៉េ និង​ជប៉ុន​។​ល​។ នៅក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការបង្កើន ទុន​វិនិយោគ​ពី​បរទេស​បាន​ធ្វើ​ឲ្យ​សន្ទុះ​កម្លាំង​ជំរុញ​ការអភិវឌ្ឍ​នៃ​វិស័យ​កាត់ដេរ​របស់​កម្ពុជា​បាញ់​ឆ្ពោះ​រហ័ស​ទៅមុខ ហើយ​ប្រទេស​ចិន គឺជា​ប្រទេស​វិនិយោគ​ដ៏​ដំ​មួយ​ក្នុងចំណោម បណ្តា​ប្រទេស​នានា​នៃ​វិស័យ​កាត់ដេរ​របស់ កម្ពុជា​។ ក្នុងចំណោម​រោងចក្រ​កាត់ដេរ​ជាង ២០០ នៅក្នុង​ប្រទេស​កម្ពុជា  មាន​ប្រហែល ជាង​៨០ភាគរយ​ គឺ​ចិន​ជា​អ្នកវិនិយោគ នាពេល បច្ចុប្បន្ន​មាន​ជនជាតិ​ចិន​ជា​ច្រើន​រូប​បានធ្វើ ការ​នៅ​រោងចក្រ​កាត់ដេរ​ក្នុងប្រទេស​កម្ពុជា បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការជួយ​ជំរុញ យ៉ាង​សកម្ម​ដល់​ការអភិវឌ្ឍ​វិស័យ​កាត់ដេរ កម្ពុជា​។ ទន្ទឹមនឹងនេះ ចិន​ក៏​បាន​ផ្តល់​ជំនួយ ដល់​កម្ពុជា​ក្នុង​ការសាងសង់​ស្ពាន​ថ្នល់ ស្ថានីយ​វា​រី​អគ្គិសនី​ច្រើនជាងគេ ជួយ​កម្ពុជា អភិវឌ្ឍ​សេដ្ឋកិច្ច និង​លុបបំបាត់​ភាពក្រីក្រ រក្សា​បាន​បែបផែន​អភិវឌ្ឍន៍​ឯករាជ្យ និង​ម្ចាស់ ការ​ខ្លួនឯង​។ នៅ​ឆ្នាំ​២០១១ ស្ពាន​ឆ្លង​ទន្លេ មេគង្គ​ដែល​ចិន​បាន​ផ្តល់​ជំនួយ​មក​កម្ពុ​ជា​បាន​ស្ថាបនា​រួចរាល់ និង​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ឈ្មោះ​ស្ពាន​នេះ​ថា “​ស្ពាន​ទន្លេ មេគង្គ​មិត្តភាព​កម្ពុជា​-​ចិន​”​។ ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៤ ផ្លូវជាតិ​លេខ ៥៨B ដែលមាន ទីតាំង​ស្ថិតនៅ​ខេត្ត​បាត់ដំបង​ភាគ​ពាយ​ព្យ នៃ​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ជំនួយ​ពី ប្រទេស​ចិន​ក្នុង​ការស្ថាបនា​នោះ បាន​ប្រារព្ធ ពិធី​សម្ពោធ និង​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវថ្នល់​នេះ​ក៏​ជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព​រវាង​កម្ពុជា និង​ចិន​។ ប្រទេស​ចិន ក៏​បាន​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការបង្កើត តំបន់​សេដ្ឋកិច្ច​ពិសេស​ធំ​បំផុត​នៅ​កម្ពុជា គឺ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ការ ស្ថាបនា​រួចរាល់​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ព្រះសីហនុ​នេះ បាន​ទាក់ទាញ​សហគ្រាស​បរទេស​កាន់តែ​ច្រើន​មក​វិនិយោគ​នៅ កម្ពុជា​។ ក្រៅពីនេះ ចិន​ក៏​បាន​ធ្វើ​ការវិនិយោគ លើ​វិស័យ​កសិកម្ម​កម្ពុជា ជួយ​កម្ពុជា​អភិវឌ្ឍ វិស័យ​កសិកម្ម នាំ​ចូល​មក​នូវ​បចេ្ចកទេស សម័យ​ទំនើប​ពី​ប្រទេស​ចិន ពន្លឿន​ជំហាន អភិវឌ្ឍ​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា​។ ការវិនិយោគ​របស់​ចិន​មកលើ​ប្រទេស​កម្ពុជា  បាន​នាំ មក​នូវ​បច្ចេកទេស​ឈាន​មុខ​គេ​ជាច្រើន​ដល់ កម្ពុជា មិន​ត្រឹមតែ​ជួយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ផ្តល់​អត្ថប្រយោជន៍​ដល់​ស្ថិរភាព ក្នុង​តំបន់​របស់​កម្ពុជា​នោះទេ ថែមទាំង​បាន ដើរតួនាទី​យ៉ាង​សកម្ម​ដល់​កិច្ច​អភិវឌ្ឍ​មួយ កម្រិត​ថែម​ទៀត​នៃ​ទំនាក់ទំនង​ជា​មិត្តភាព រវាង​ប្រទេស​ទាំង​ពីរ​។ 
​ការវិនិយោគ​របស់​ប្រទេស​កូរ៉េខាងត្បូង មកលើ​កម្ពុជា​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៩២ នៅ​គ្រានោះ ការវិនិយោគ​ផ្តោត​តែ​លើ​វិស័យ ផលិតកម្ម និង​វិស័យ​កសិកម្ម​តែប៉ុណ្ណោះ ចាប់ ពី​ពាក់កណ្តាល​ចុងឆ្នាំ​២០០០​មក ការវិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​មកលើ​កម្ពុជា បាន​ពង្រីក​វិសាលភាព​ដល់​វិស័យ​រ៉ែ សំណង់ និង​អចលនទ្រព្យ​។​ល​។ ស្របពេល​ជាមួយ គ្នា​នឹង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ នី​មួយៗ​របស់​កម្ពុជា ទ្រង់ទ្រាយ​វិនិយោគ របស់​កូរ៉េ​ខាងត្បូង​មកលើ​កម្ពុជា​មាន​ទម្រង់ កាន់តែ​ធំ​ឡើងៗ បាន​ធ្វើឲ្យ​ប្រទេស​កូរ៉េ​ខាង ត្បូង​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស ជាច្រើន​ដែល​មាន​គម្រោង​វិនិយោគ​ច្រើន​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា​។ ចាប់ពី​ឆ្នាំ​១៩៩៤ មក ឧស្សាហករ​កូរ៉េខាងត្បូង​បាន​ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា ក្នុងនោះ​បាន​យក​ការវិនិយោគ​លើ​វិស័យ​កាត់ដេរ​ជា​ចម្បង នៅក្នុង​ឆ្នាំ ២០០៥ កូរ៉េខាងត្បូង​បាន​ចាប់ដំណើរការ គម្រោង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ថ្មី​មួយ ហើយ បាន​បន្ត​រហូតដល់​ឆ្នាំ​២០០៦ និង​នៅ​ដើមឆ្នាំ ២០០៧ នៅ​បន្ត​មាន​គម្រោង​វិនិយោគ​ថ្មី បន្ថែមទៀត​។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ កូរ៉េខាងត្បូង​រឹតតែ​បង្កើន​កម្រិត បណ្តាក់​ទុន​នៅក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​ថែម​ទៀត​។ នៅ​ឆ្នាំ​២០០៩ ក្នុង​អំឡុងពេល​ធ្វើ ទស្សនកិច្ច​នៅ​កម្ពុជា លោក Lee Myung-bak អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការផ្តល់​ជំនួយ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា​។ ចាប់តាំងពី​ពេលនោះ មក កូរ៉េខាងត្បូង​បាន​បង្កើន​កម្រិត​ផ្តល់ជំនួយ ផ្នែក​សេដ្ឋកិច្ច​មក​ប្រទេស​កម្ពុជា​។ វិស័យ សំណង់​របស់​កម្ពុជា​គឺជា​គម្រោង​ដែល​កូរ៉េ ខាងត្បូង​វិនិយោគ​ច្រើនជាងគេ វិនិយោគិន កូរ៉េខាងត្បូង​បាន​សំដែង​ពី​សុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ហើយ​សំណង់​អាគារ​ធំៗ​ភាគច្រើន​ដែល​បាន​សាងសង់ គឺ​បំពេញ​ឲ្យ​តម្រូវការ​ប្រជាជន​ក្នុង ស្រុក​។ ប្រជាជន​កូរ៉េ​ខាងត្បូង​ធ្វើ​ការវិនិយោគ ទុន​ធំ​នៅ​កម្ពុជា​នៅ​មាន​វិស័យ​កសិកម្ម​ទៀត ឧទាហរណ៍ ការ​ដាំ​ដំណាំ​ដែល​ដុះ​ក្នុង​តំបន់ ត្រូ​ពិក មានដូចជា​៖ ដើម​កៅស៊ូ ផ្លែឈើ ។​ល​។ បន្ទាប់មក គឺ​វិស័យ​ទេសចរណ៍ និង ម្ហូបអាហារ​។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ ចំនួន​ភ្ញៀវទេសច​រណ៍​កូរ៉េខាងត្បូង ដែល​មក​ទស្សនា​នៅ​កម្ពុជា​មាន​ចំនួន​លើស ១០ ម៉ឺន​នាក់​រៀងរាល់ឆ្នាំ គឺជា​ប្រទេស​មួយ​ក្នុង ចំណោម​ប្រទេស​ជាច្រើន​ដែល​ជា​ប្រភព​ភ្ញៀវទេសចរ​បរទេស​ច្រើនជាងគេ​របស់​កម្ពុជា​។ ទន្ទឹមនឹងនេះ កូរ៉េខាងត្បូង​ក៏​ត្រៀម​បោះជំហាន ចូល​ក្នុង​វិស័យ​ផលិត​រថយន្ត​នៅ​កម្ពុជា​ផង ដែរ​។ ការធ្វើ​វិនិយោគ​របស់​កូរ៉េខាងត្បូង​នៅ កម្ពុជា​ក៏​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​។​
​បរិយាកាស​ស្ថិរភាព​នៅក្នុង​ប្រទេស​មា​ន​ជា​លំដាប់ និង​សេដ្ឋកិច្ច​ដែល​មាន​ការអភិវឌ្ឍ ឆាប់រហ័ស​របស់​កម្ពុ​ជា បាន​ទាក់ទាញ​វិនិយោគិន​ក្រៅ​ប្រទេស​កាន់តែច្រើន​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។  ចាប់តាំងពី​ឆ្នាំ​២០១០ មក ដើម​ទុន​វិនិយោគ​របស់​ប្រទេស​ជប៉ុន​នៅ កម្ពុជា​បាន​កើន​ជា​លំដាប់​រៀងរាល់ឆ្នាំ ហើយ មាន​កម្រិត​កើនឡើង​ខ្ពស់​។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ ជប៉ុន​បាន​បង្កើន​កម្រិត​វិនិយោគ មកលើ​កម្ពុជា​ថែមទៀត​។ ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ​ពលកម្ម​ទាប និង​ការចាប់ផ្តើម រីកលូតលាស់​ផ្នែក​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ បាន​និង​កំពុង​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​ថ្មី​សម្រាប់​ការវិនិយោគ​ក្រៅប្រទេស​របស់​សហគ្រាស​ជប៉ុន​។ គម្រោង​វិនិយោគ​ដែល​សហ គ្រាស​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​សំខាន់​ទាក់ ទង​ក្នុង​វិស័យ​រោងចក្រ​ដំឡើង​គ្រឿង​អេឡិចត្រូនិច រោងចក្រ​ផលិត​គ្រឿងបន្លាស់​នាឡិកា វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ ការកែច្នៃ ចំណីអាហារ កសិកម្ម ទេសចរណ៍ វិស័យ លក់រាយ សេវា​ដឹកជញ្ជូន និង​ការអភិវឌ្ឍ​ធន ធាន​ធម្មជាតិ​។​ល​។ វិនិយោគិន​ជប៉ុន​បាន ប្រាប់ឲ្យដឹង​ថា បើ​ប្រៀបធៀប​ជាមួយនឹង ប្រទេស​ចិន និង​ថៃ តម្លៃ​ពលកម្ម​នៅ​កម្ពុជា គឺជា​កត្តា​ចម្បង​ដែល​ទាក់ទាញ​សហគ្រាស ជប៉ុន​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជា​បណ្តើរៗ កម្ពុជា​ក៏​បាន​ក្លាយ​ជា​ទីកន្លែង ចាប់​អារម្មណ៍​របស់​វិនិយោគិន​ឥណ្ឌា​ក្នុងការ មក​បណ្តាក់ទុន​វិនិយោគ​។ វិនិយោគិន​ឥណ្ឌា យល់ឃើញថា វិស័យ​កសិកម្ម និង​រ៉ែ​របស់ កម្ពុជា​មាន​ទិដ្ឋភាព​អភិវឌ្ឍ​ធំធេង​ណាស់ ហេតុដូច្នេះ​ហើយ បានជា​នៅក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ឥណ្ឌា​តែងតែ​បង្កើន កម្រិត​វិនិយោគ​ឥត​ឈប់​ឈរ​លើ​វិស័យ​កសិកម្ម និង​រ៉ែ​នៅ​កម្ពុជា​។ ក្រៅពីនេះ សម្តេច  ហ៊ុន សែន បាន​ស្វាគមន៍​ជា​ខ្លាំង​ដល់​សហគ្រាស​ឥណ្ឌា​ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​លើ វិស័យ​កសិកម្ម ផលិតកម្ម សេវាកម្ម ទេសចរណ៍ ធនធានមនុស្ស គ្រឿង​រឹង​(Hardware) ផ្លូវថ្នល់ កំពង់ផែ អាកាសយានដ្ឋាន ផ្លូវដែក ការផ្គត់ផ្គង់​ទឹកស្អាត បច្ចេកទេស និង​ព័ត៌មានវិទ្យា​។​ល​។ វិនិយោគិន​ឥណ្ឌា​ពង្រីក​ការ វិនិយោគ​នៅ​កម្ពុជា​នឹង​ជួយ​ជំរុញ​ដល់​ការរីក ចម្រើន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង ឥណ្ឌា​។   

​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​របស់​កម្ពុជា សំខាន់​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​មួយចំនួន ដូចជា​៖ សហរដ្ឋ​អាម៉េរិក​, សហគមន៍​អឺរ៉ុប​, កាណាដា​។​ល​។ សហរដ្ឋ​អាម៉េរិក​ផ្តល់​កូតា ទូលាយ និង​លើកលែង​ពន្ធ​នាំចូល​ចំពោះ ទំនិញ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​របស់ កម្ពុជា ចំណែកឯ​សហគមន៍​អឺរ៉ុប​មិន​ដាក់ កម្រិត ហើយ​ប្រទេស​កាណាដា​ផ្តល់​នូវ​វិធាន ការលើកទឹកចិត្ត​លើកលែង​ពន្ធ​នាំ​ចូល​ដល់ កម្ពុជា​។​ល​។ ដែល​នេះ​ទាក់ទាញ​វិនិយោគិន បរទេស​កាន់តែ​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ ចាប់តាំងពី​ឆ្នាំ​១៩៥០​មក​ម្លេះ សហរដ្ឋ​អាម៉េរិក និង​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការបរទេស​ជា​ផ្លូវការ​ជាមួយ​គ្នា នៅ​ឆ្នាំ​២០១២ លោក បា​រ៉ាក់ អូ​បា​មា ប្រធានាធិបតី​នៃ​សហរដ្ឋ អាម៉េរិក​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រឹតតែ​បន្ថែម​ជំនឿ​ចិត្ត​ដល់​វិនិយោគិន​សហរដ្ឋ​អាម៉េរិក​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ដោយ​គ្មាន​មន្ទិលសង្ស័យ​ឡើយ​។ គម្រោង វិនិយោគ​របស់​សហរដ្ឋអាម៉េរិក​នៅ​កម្ពុជា​ភាគច្រើន​គឺជា​គម្រោ​ង​ខ្នាត​ធំ និង​មាន​រយៈពេល វែង ដែល​នេះ​ត្រូវការ​ធនធាន​មនុស្ស​ច្រើន ព្រម​ជាមួយគ្នានេះ ក៏​រួម​មាន​កម្លាំង​ពលកម្ម ធម្មតា​ផងដែរ កម្លាំង​ពលកម្ម​នៅ​កម្ពុជា​មាន តម្លៃ​ទាប ថាមពល និង​ធនធានធម្មជាតិ សម្បូរបែប ក៏​បាន​ក្លាយ​ជា​អាទិភាព​ធំ​ទី​បី​ក្នុង ការទាក់ទាញ​វិនិយោគិន​សហរដ្ឋ​អាម៉េរិក​មក វិនិយោគ​នៅ​កម្ពុជា​។ 

​ទុន​បរទេស​ជាច្រើន​បាន​ហូរ​ចូលមក កម្ពុជា គឺជា​ការគាំទ្រ​ចំពោះ​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច របស់​កម្ពុជា ស្របពេល​ជាមួយគ្នានេះ ការហូរ ចូល​ទុន​បរទេស​បាន​ជួយ​បង្គ្រប់​ការខ្វះខាត ទុន​ស្ថាបនា​ក្នុងប្រទេស​កម្ពុជា អាច​ឲ្យ​កម្ពុជា មាន​ទុន​គ្រប់គ្រាន់​ក្នុង​ការកសាង​សេដ្ឋកិច្ច ជាតិ​ដោយ​ខ្លួនឯង ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច របស់​កម្ពុជា អាចជួយ​កែលម្អ​កម្រិតជីវភាព រស់នៅ​របស់​ប្រជាជន បង្កើន​ចំណូល​ថវិកាជាតិ ទន្ទឹម​នឹង​នេះ​ជួយ​ជំរុញ​កិច្ច​អភិវឌ្ឍ​ពាណិជ្ជកម្ម​បរទេស​របស់​កម្ពុជា​។ ទន្ទឹមនឹងនេះ អ្វី ដែល​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ លក្ខខណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​៖ ទឹក អគ្គិសនី គមនាគមន៍ ទូរគមនាគមន៍​។​ល​។ នៅ​អន់ថយ ថ្លៃ​ចំណាយ​ពាក់ព័ន្ធ​នៅ​មាន​សភាព​ខ្ពស់  ហើយ​បរិយាកាស​វិនិយោគ​ផ្នែក​ទន់ (Soft Environment) ដែល​ទាក់ទាញ​ការធ្វើ​វិនិយោគ​នៅ​ខ្សោយ ការប្រព្រឹត្ត​អំពើ​ពុករលួយ របស់​មន្ត្រី​កម្ពុជា​មាន​សភាព​ធ្ងន់ធ្ងរ សង្គម នៅ​មាន​ការ​យល់​ដឹង​តែ​ពី​សម្បក​ក្រៅ​ដែលថា “​ទុន​វិនិយោគ​ក្រៅប្រទេស គឺ​មក​កេងចំណេញ លុយ​ប្រជាជន​ខ្មែរ​”​។ សណ្តាប់ធ្នាប់​អាជីវកម្ម នៅ​ទីផ្សារ​មាន​ភាពច្របូកច្របល់ ច្បាប់​គ្មាន សុក្រឹតភាព​។ ច្បាប់ និង​យុត្តាធិការ​គ្មាន ប្រសិទ្ធភាព​ក្នុង​ការការពារ​ទុនវិនិយោគ​បរទេស ដោយសារ​កត្តា​គ្មាន​តុលាការ​ពាណិជ្ជកម្ម បាន​រិត​ត្បិត​កម្ពុជា​ក្នុង​ការទាក់ទាញ​ទុន វិនិយោគ​ក្រៅ​ស្រុក​។ ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យបាន​កាន់តែច្រើន ប្រទេស កម្ពុជា​គួរតែ​កែលម្អ​ការសាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ អនុវត្ត​គោលនយោបាយ​គ្រប់គ្រង ប្រទេស បង្កើត​តុលាការ​ពាណិជ្ជកម្ម ពង្រឹង ប្រព័ន្ធ​អប់រំ ដើម្បី​ធានា​ឲ្យមាន​ធនធានម​នុស្ស គ្រប់គ្រាន់ និង​មាន​ជំនាញ​សមត្ថភាព​ច្បាស់លាស់ លុប​បំបាត់​អំពើពុករលួយ​ក្នុង​ស្ថាប័ន រាជរដ្ឋាភិបាល លើកកម្ពស់​ប្រសិទ្ធភាព​ការងារ របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ក្រៅ ពី​នេះ​រាជរដ្ឋាភិបាល​នៅ​ត្រូវ​បង្កើត​រចនាសម្ព័ន្ធ ព័ត៌មាន​មួយ​ដែល​ល្អ​ប្រសើរ ដើម្បី​ផ្តល់​ព័ត៌មាន​ឲ្យបាន​កាន់តែ​ច្រើន និង​ត្រឹមត្រូវ​ជូន សហគ្រាស​បរទេស​ដែល​មក​វិនិយោគ​នៅ កម្ពុជា​។ 

​ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ដែល មាន​វិសាលភាព​អភិវឌ្ឍន៍ និង​សក្កា​នុព​ល គ្មាន​ដែន​កំណត់ ជាពិសេស​នោះ គឺ​វិស័យ កសិកម្ម ឧស្សាហកម្ម​ធន់​ស្រាល វិស័យ​ទេសចរណ៍ និង​ធុរៈកិច្ច និង​វិស័យ​រ៉ែ​។​ល​។ ហេតុ ដូច្នេះ​ប្រទេស​កម្ពុជា​គួរ​គប្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សហគ្រាស​បរទេស  ដែល​នេះ​នឹង​អាច​ជួយ​កម្ពុជា​នាំចូល​នូវ​បចេ្ចកទេស​វិនិយោគ និង​ទីផ្សារ​ថ្មីៗ​ជាច្រើន មាន សារប្រយោជន៍​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ របស់​កម្ពុជា​។ ប្រទេស​កម្ពុជា​ត្រូវ​ត្រៀមខ្លួន ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ទន្ទឹម​នឹង​ការទាក់ទាញ​វិនិយោគិន​បរទេស ក៏​អាច​ផ្តល់​នូវ​បរិយាកាស​វិនិយោគ​ដ៏​ល្អ​ប្រសើរ​មួយ​ជូន​វិនិយោគិន​ផងដែរ​៕
​ប្រែ​សម្រួល​ដោយ​លោក មង្គល​វីរៈ​