Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

កម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេល ៣ ឆ្នាំជាប់គ្នា

(អត្ថបទចុះផ្សាយថ្ងៃទី 2014-12-09 08:00:59)

បន្ទាប់ពីអាក់ខាន ៣ ឆ្នាំជាប់ៗគ្នានោះមក ព្រះរាជពិធីបុណ្យអុំ ទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ត្រូវបានរៀបចំឡើងវិញ ដោយមានរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ មុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះ មានប្រទីបចំនួន១០ បង្ហាញ ខ្លួនយ៉ាងត្រដែតនៅលើផ្ទៃទឹក គឺប្រទីបព្រះបរមរាជវាំង, ព្រឹទ្ធសភា, រដ្ឋសភា, រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្មនិងប្រទីប សាលារាជធានីភ្នំពេញ។

សម្រាប់ព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ ថ្ងៃក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានរឹតបន្តឹងលើផ្នែកសន្តិសុខនិងសណ្តាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់បំផុត។ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចបានហាមមិនឲ្យ ដាក់តាំងលក់ដូរទំនិញ ម្ហូបអាហារនៅតាមផ្លូវព្រះស៊ីសុវត្ថិ ផ្លូវសុធារសនិងមុខព្រះបរមរាជវាំងឡើយ។ ដោយឡែក ការប្រគំតន្ត្រីនិង ការតាំងលក់ទំនិញផ្សេងៗក៏ត្រូវរៀបចំឡើងនៅជ្រោយចង្វាត្រើយ ខាងកើតទល់មុខព្រះបរមរាជវាំង។ ក្រៅពីផែនការរក្សាសន្ដិសុខនេះ អាជ្ញាធរក៏បានកំណត់ទីតាំងចំណតរថយន្ដតាមបណ្ដាផ្លូវចូលក្រុង ទាំងអស់ផងដែរ ដោយក្នុងនោះ ផ្លូវជាតិលេខ១ អនុញ្ញាតឲ្យរថយន្ដ ដឹកទំនិញនិងរថយន្ដដឹកភ្ញៀវទេសចរចូលបានត្រឹមវត្ដនិរោធរង្សី, ផ្លូវជាតិលេខ២ ត្រឹមវត្ដចាក់អង្រែក្រោម, ផ្លូវជាតិលេខ៣ និងលេខ៤ ត្រឹមចំណតចោមចៅ, ផ្លូវជាតិលេខ៥ ត្រឹមចំណតគីឡូម៉ែត្រលេខ៩, ផ្លូវជាតិលេខ៦ ត្រឹមចំណតព្រែកលៀបវត្ដកៀនឃ្លាំង។ ជាមួយគ្នា នេះអាជ្ញាធររាជធានីភ្នំពេញបានដាក់ពង្រាយកម្លាំងសមត្ថកិច្ច ប៉ូលិស កងរាជអាវុធហត្ថ កងអង្គរក្សនិងកម្លាំងអាជ្ញាធរទាំង ១២ ខណ្ឌ ព្រមទាំងផ្នែកពាក់ព័ន្ធនានាមានចំនួនជិត ១ ម៉ឺននាក់ ដើម្បីរួម សហការរក្សាសន្តិសុខ ការពារសណ្តាប់ធ្នាប់ក្នុងរយៈពេល ៣ ថ្ងៃនៃ ព្រះរាជពិធីបុណ្យនេះ។

បើទោះជាមានឧប្បត្តិហេតុស្លាប់យុវជនម្នាក់និងរបួស ៧ នាក់ ដោយសារការបាញ់កាំជ្រួចក្នុងពិធីគម្រប់ខួប ១០ ឆ្នាំនៃការឡើង គ្រងរាជសម្បតិ្តរបស់ព្រះមហាក្សត្រកាលពីថ្ងៃទី២៩ ខែតុលា កន្លង ទៅក៏ដោយ ក៏ការបាញ់កាំជ្រួចនៅបន្តដូចធម្មតានៅក្នុងព្រះរាជពិធី បុណ្យអុំទូក ៥-៧ ខែវិច្ឆិកានិងក្នុងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី៩ ខែ វិច្ឆិកាដែរ។

ការអាក់ខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកអស់រយៈពេល ៣ ឆ្នាំ ជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១១ កន្លងមកនេះ គឺដោយសារតែនៅក្នុង ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១០ មានគ្រោះថ្នាក់ជាន់គ្នានៅលើស្ពាន ពេជ្រនាមជ្ឈមណ្ឌលកោះពេជ្រ ដែលបានបណ្ដាលឲ្យមនុស្សចំនួន  ៣៥៣ នាក់ស្លាប់បាត់បង់ជីវិតនិងរបួសជាច្រើនរយនាក់ ដែលហេតុ ការនេះត្រូវបានអាជ្ញាធរអះអាងថា វាកើតឡើងបន្ទាប់ពីហ្វូងមនុស្ស នៅលើស្ពានបានផ្អើលនិងមានការភិតភ័យពេលស្ពានចាប់ផ្តើម យោល។ ដោយឡែកការអាក់ខាននៅឆ្នាំ២០១២ គឺដោយសារ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរយាង ចូលព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំងនៃ សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា គឺមុនថ្ងៃ នៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ រីឯការអាក់ខាននៅឆ្នាំ២០១៣ វិញគឺដោយសារគ្រោះទឹកជំនន់ដ៏ធំដែលធ្វើឲ្យរាជរដ្ឋាភិបាលរវល់ ពេញបន្ទុកក្នុងការជួយសង្គ្រោះអាយុជីវិតនិងដោះស្រាយបញ្ហាស្បៀង ជូនប្រជាពលរដ្ឋ ព្រមទាំងការស្ដារឡើងវិញនូវហេដ្ឋារចនាសម័្ពន្ធ ដែលរងការខូចខាតដោយគ្រោះធម្មជាតិទឹកជំនន់។

ការរឹតបន្តឹងពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈក្នុង ព្រះរាជពិធីបុណ្យនៅពេលនេះ វាជាការរួមចំណែកយ៉ាងធំធេងក្នុង ការធានាបាននូវសុវត្ថិភាព សន្តិសុខនិងបញ្ចៀសបាននូវគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុ ពីព្រោះថាកម្ពុជាធ្លាប់បានទទួលបទ ពិសោធន៍ដ៏គួរឲ្យរន្ធត់ តក់ស្លុត ឈឺចាប់និងសោកសង្រេងក្នុងព្រះ រាជពិធីបុណ្យអុំទូកឆ្នាំ២០១០ កន្លងមកនោះ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏បាន រៀបចំក្រុមគ្រូពេទ្យនៅតាមគោលដៅចំនួន១០ និងមានរថយន្ដ សង្គ្រោះបន្ទាន់ចំនួន ៣១ គ្រឿង ថែមទាំងមានរថយន្ដខាងកងយោ ធពលខេមរភូមិន្ទចាំជួយសង្គ្រោះចំនួន ៤ គ្រឿង សរុបទាំងអស់ ៣៥ គ្រឿង, បុគ្គលិកសុខាភិបាលចូលរួមសង្គ្រោះមានចំនួន ៥៩៧ នាក់, ក្រុមគ្រូពេទ្យចល័ត ១០ ក្រុម មានចំនួន ៥០ នាក់, ក្រុមអប់រំផ្សព្វ ផ្សាយអនាម័យចំណីអាហារមាន ៣ ក្រុម ដែលក្នុងមួយក្រុមមាន ៣ នាក់និងក្រុមផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍មានចំនួន ១០ នាក់។ ក្រសួងសុខាភិបាលបានយកចិត្ដទុកដាក់ជាខ្លាំងនិងបានដាក់បុគ្គលិកសុខាភិបាលជាច្រើន ដោយសារតែមានបទពិសោធន៍នៅក្នុង ឆ្នាំ២០១០។ ដូចនេះ ការងារសុខាភិបាលត្រូវបានពង្រឹងយ៉ាងហ្មត់ ចត់ណាស់នៅឆ្នាំនេះ ហើយជាពិសេសមានការប្រុងប្រយ័ត្ននិងជួយ ប្រជាពលរដ្ឋដែលមកចូលរួមពិធីបុណ្យឲ្យទាន់ពេលវេលា។ តាមរយៈនៃការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសេវាសុខាភិបាលប្រកបដោយ ការទទួលខុសត្រូវនោះ បានធ្វើឲ្យព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ ២០១៤ ទទួលបានជោគជ័យលើសពីការរំពឹងទុក។

នេះជាលើកទីមួយហើយដែលមានមនុស្សជាង ១ លាននាក់ បានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនេះចាប់តាំងពីកើតគ្រោះថ្នាក់ជាន់គ្នាស្លាប់កាលពីឆ្នាំ២០១០ ហើយបើយោងតាមទិន្នន័យរបស់ ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំមុនភ្ញៀវទេសចរបរទេស ជាង ១,៧ លាននាក់មកទស្សនាកម្ពុជា គឺច្រើនជាងឆ្នាំ២០១០ ជា ឆ្នាំដែលកើតហេតុជាន់គ្នាស្លាប់នៅស្ពានកោះពេជ្រ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បានឲ្យ ដឹងថា មហាជនប្រមាណជាង ១ លាននាក់បានចូលរួមកម្សាន្ដ សប្បាយនៅតាមទីកន្លែងជាច្រើន ដោយមានទាំងការសម្ដែង សិល្បៈ ការប្រគំតន្ដ្រីដែលរៀបចំដោយបណ្ដាស្ថានីយទូរទស្សន៍ជា ច្រើនផងដែរ។ អាជ្ញាធរបានព្យាករថា មានមហាជនប្រមាណ ២ លាននាក់នឹងមកចូលរួមក្នុងព្រះរាជពិធីបុណ្យនៅឆ្នាំនេះ ដែលបញ្ហា សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការបម្រើសេវាសុខាភិបាល អនាម័យត្រូវបានត្រៀមរួចជាស្រេចដោយស្ថាប័នមានសមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត សុខ សុគន្ធ បានឲ្យដឹងថា នៅក្នុងរយៈពេល ២ ថ្ងៃនៃព្រះរាជពិធីបុណ្យ អុំទូកគឺថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋជាង ៤.២០០ នាក់បានមកពិនិត្យនិងព្យាបាលជំងឺនៅតាមគោលដៅពិនិត្យសុខ ភាពរបស់ក្រសួងសុខាភិបាលដែលប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដោយក្នុងនោះមានដូចជា ជំងឺរាករូស ផ្ដាសាយ ឈឺពោះនិង ជំងឺផ្សេងៗ មិនមែនជាជំងឺធំដុំដែលមិនអាចព្យាបាលបានទេ គឺអាច ព្យាបាលបាននៅនឹងកន្លែង។

រសៀលថ្ងៃ១៥កើត ខែកត្តិក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ជាថ្ងៃចុងបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក ព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ ខ្ពស់បំផុតក្នុងពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក អំបុកនិងសំពះព្រះខែដែលបានបញ្ចប់ប្រកបដោយជោគជ័យ។ នៅក្នុងព្រះរាជពិធីនេះ ពុំមានវត្តមានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដង្ហែព្រះមហាក្សត្រទេ ដោយ សារសម្ដេចតេជោត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាទៅចូលរួមក្នុងកិច្ចសន្ទនា ដើម្បីពង្រឹងភាពជាដៃគូនៃការត ភ្ជាប់និងកិច្ចប្រជុំកំពូលនាយកប្រតិបត្ដិនៃកិច្ចសហប្រតិបត្ដិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅទីក្រុងប៉េកាំងនៃ សាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤។
នៅក្នុងថ្ងៃទីបីនៃព្រះរាជពិធី គេសង្កេតឃើញប្រជាពលរដ្ឋច្រើន កុះករណែនណាន់តាន់តាប់នៅតំបន់ប្រារឰពិធីតាំងពីព្រឹកព្រលឹម បានមកទស្សនាការប្រណាំងទូក ខុសប្លែកពីក្នុងថ្ងៃទី១ និងថ្ងៃទី២។

ប្រភពពីគណៈកម្មការបច្ចេកទេសបុណ្យជាតិបានឲ្យដឹងថា ការ ផ្ដល់ចំណាត់ថ្នាក់ត្រូវបែងចែកជាច្រើនប្រភេទ ដូចជាទូកជាប់លេខ១ ខាងសោភណភាពទូកចែវ ទូកអុំនិងទូកអន្ដរជាតិ។ សម្រាប់ការ ប្រកួតទូកឆ្នាំនេះ ការផ្ដល់ចំណាត់ថ្នាក់ដល់សោភណភាពទូក គឺចែក ចេញជា៤ ប្រភេទ ខុសពីលើកមុនដែលកំណត់យកតែ ១ ទូក ប៉ុណ្ណោះ។

ក្រោយពីការប្រកួតអស់រយៈពេល ៣ ថ្ងៃមក គណៈកម្មការវាយ តម្លៃទូកលើសោភណភាពនោះបានឲ្យដឹងថា ចំណាត់ថ្នាក់៤ ប្រភេទ នោះ គឺប្រភេទទូកអុំបុរសដែលទទួលបានចំណាត់ថ្នាក់លេខ១ បាន ទៅទូកឈ្មោះ នរិន្ទរង្សីស្រីសពិជិត របស់ខេត្ដបាត់ដំបងដែលពាក់ លេខ០៦៣។ ប្រភេទទូកអុំនារីដែលទទួលបានចំណាត់ថ្នាក់លេខ១ បានទៅទូកឈ្មោះ សារាវ័ន្ដតេជោសែនជ័យ បារមីដូនពេញ របស់ រាជធានីភ្នំពេញដែលពាក់លេខ០០១។ ប្រភេទទូកចែវបុរសដែល ទទួលបានចំណាត់ថ្នាក់លេខ១ បានទៅទូកឈ្មោះ ព្រះទីនាំងសា- រាយ អណ្ដែតចង្ហាន់ហុយ របស់ខេត្ដកំពង់ឆ្នាំងដែលពាក់លេខ ២៤០។ ចំពោះទូកចែវនារីដែលទទួលបានចំណាត់ថ្នាក់លេខ១ បាន ទៅទូកឈ្មោះ ប្រពៃស្រព របស់ខេត្ដកំពង់ឆ្នាំងដែលពាក់លេខ ២២២។

ផែនចំណាត់ថ្នាក់លេខ១ សម្រាប់ទូកខ្នាតអន្ដរជាតិបុរសមាន ចំនួន ១១ ទូក,  លេខ២ មានចំនួន ១៧ ទូក, លេខ៣ មានចំនួន ១៥ ទូក, និងលេខ៤ មានចំនួន ៥ ទូក។ ចំពោះទូកខ្នាតអន្ដរជាតិផែន លេខ១ មានចំនួន ១ ទូក, ប្រភេទទូកអុំបុរសផែនលេខ១ មានចំនួន ១១៩ ទូក, លេខ២ មានចំនួន ៤៨ ទូក, លេខ៣ មានចំនួន ៣២ ទូក, និងលេខ៤ មានចំនួន ១៦ ទូក។ ដោយឡែកប្រភេទទូកអុំនារីផែន លេខ១ មានចំនួន ១ ទូក។ ទូកចែវបុរសផែនលេខ១ មានចំនួន ៦ ទូក, លេខ២ មានចំនួន ៩ ទូក, លេខ៣ មានចំនួន ៨ ទូក, និង ផែនលេខ៤ មានចំនួន ៧ ទូក។

រីឯទូកពិសេសដែលមានល្បឿនលឿនជាងគេក្នុងរយៈពេល ៣ ថ្ងៃនោះ លេខ១ ទូកឈ្មោះ ស្រីស្រស់គឿនជ័យបារមីតេជៈ របស់ ខេត្ដកំពង់ចាម ដែលក្នុងរយៈពេល ៣ ថ្ងៃចំណាយថិរវេលា ២៧ នាទី ១០ វិនាទី១៧, លេខ២ ទូកឈ្មោះ ច័ន្ទសោមសែនមង្គល របស់ ខេត្ដតាកែវ ចំណាយថិរវេលា ២៧ នាទី ១៤ វិនាទី៣៥, និង លេខ៣ ទូករបស់ខេត្ដតាកែវដែរឈ្មោះ គីរីវង់សុខសែនជ័យ ថិរវេលា ២៧ នាទី ២៤ វិនាទី៤៥។

ក្នុងរយៈពេល ៣ ថ្ងៃនេះ មានទូក ៤ តែប៉ុណ្ណោះដែលលិច ហើយ ភាគច្រើនគឺមកដល់ទីទើបលិច ដោយសារតែបត់មានការធ្វេសប្រហែស ហើយសម្រាប់ការប្រកួតថ្ងៃចុងក្រោយមិនមានទូកលិចឡើយ។

ដោយបង្ហាញនូវព្រះរាជហឫទ័យសប្បាយរីករាយជាមួយប្រជា រាស្ត្រជាកូនចៅរបស់ព្រះអង្គនោះ ព្រះករុណា ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា បានយាងប្រគល់ដាវជ័យដល់ក្រុមបារគូដង្ហែ ទៅកាន់ព្រះទីនាំងទូក-ង នាំក្បួនទូកកងទ័ពជើងទឹកទៅកាន់កង ព័ន្ធទី២ ស្ថិតនៅមុខវត្តឧណ្ណាលោម។ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូងសព្វព្រះរាជហឫទ័យយាងប្រទានរង្វាន់ដល់ទូកជ័យលាភី ចំណាត់ថ្នាក់លេខ១ ផ្នែកទូកអុំ, ទូកចែវ, ទូកខ្នាតអន្តរជាតិ បុរស-នារី ជានិមិត្តរូប ហើយនៅពេលដែលព្រះសុរិយាកាន់តែទន់ ទាបទៅ ព្រះទីនាំងទូក-ង បាននាំក្បួនទូកកងទ័ពជើងទឹកទាំងអស់ បណ្តែតខ្លួនសន្សឹមៗពីមុខវត្តឧណ្ណាលោមទៅកាន់ទីព្រ័ត្រនាំមុខ ដោយកាណូត ១ គ្រឿង ហើយបន្លឺបទចាប់កូនខ្លែងនិងស្រែកជយ ឃោស ហើយពិធីកាត់ព្រ័ត្រនិងបង្ហោះប៉េងប៉ោងក៏បានចាប់ផ្តើម។ បន្តិចក្រោយមកប្រទីបទាំង១០ ក៏បានចេញបណ្ដែតខ្លួនយ៉ាងស្រស់បំព្រង។ ទន្ទឹមគ្នានោះ ស្នូរកាំជ្រួចក៏បានបន្លឺឡើងយ៉ាងកងរំពងជា មួយនឹងពន្លឺភ្លឺព្រោងព្រាតចម្រុះពណ៌នៅលើផ្ទៃអាកាសនាដងទន្លេ ចតុមុខ ដើម្បីថ្វាយព្រះករុណា ព្រះមហាក្សត្រយាងទតនិងឲ្យមហា ជន ប្រជាជនទស្សនាកម្សាន្ដផងដែរ។

គួរបញ្ជាក់ថា ទូកចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកពីថ្ងៃ ទី៥ ដល់ទី៧ ខែវិច្ឆិកាកន្លងទៅនេះ មានចំនួន ២៤៨ ទូក, ទូកអុំបុរស ១៦៤ ទូក, ទូកអុំនារី ១០៧ ទូក, ទូកចែវបុរស ២៨ ទូក, ទូកចែវនារី ២ ទូកនិងទូកខ្នាតអន្តរជាតិ ៤២ ទូក ក្នុងនោះទូកខ្នាតអន្តរជាតិនារីមាន ១ ទូក។ ទូកទាំងអស់នេះមកពី ១៦ ខេត្តនិងរាជធានី ព្រមទាំងមក ពីទីស្តីការគណៈរដ្ឋមន្រ្តី, កងទ័ពជើងទឹក, កងទ័ពជើងគោក, ក្រសួង មហាផ្ទៃ, ក្រសួងការពារជាតិ, កងរាជអាវុធហត្ថលើផ្ទៃប្រទេសជា ដើម៕
( ដោយលោក អុក សាផាន រូបថតលោក សារ៉េត )