Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលជួប អគ្គនាយកធនាគារនីហរ័ណ អាហរ័ណ ចិន និងក្រុមហ៊ុន China Communication Contruction

(អត្ថបទចុះផ្សាយថ្ងៃទី 2018-01-17 20:00:43)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឲ្យ លោក លាវ លៀនកឺ (Liu Liange) អគ្គនាយកធនាគារនីហរ័ណ អាហរ័ណ ចិន (Exim Bank of China) និង លោក លាវ ឈីថាវ(Liu Qi Tao) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Contruction ចូលជួបសំដែងការគួរសម។

ក្នុងជំនួបដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងនៅភូមិគ្រឹះ រសៀលថ្ងៃទី១២មករា លោក លាវ លៀនកឺ (Liu Liange) អគ្គនាយក ធនាគារនីហរ័ណ អាហរ័ណចិន (Exim Bank of China) មានប្រសាសន៍ជំរាបជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ពីការកោតសរសើរចំពោះកំណើន សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ដែលកំពុងតែមានការរីកចម្រើន ពី មួយថ្ងៃទៅមួយថ្ងៃ ក្នុងន័យនេះគឺជាកត្តាជំរុញលើកទឹកចិត្តដល់ ធនាគារនីហរ័ណអាហរ័ណចិន មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចូលរួមបណ្តាក់វិនិយោគ ក្នុងប្រទេសកម្ពុជា។ លោក លាវ លៀនកឺ មានប្រសាសន៍បន្តថា កន្លងមកធនាគារនីហរ័ណអាហរ័ណចិន បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ប្រព័ន្ធធារាស្រ្តជាដើម ដោយឡែកនៅពេលនេះ វត្តមានធនាគារលោក ក្នុងប្រទេសកម្ពុជា គឺដើម្បីសុំអនុសាសន៍ពីសម្តេចតេជោ នៅអ្វីដែលធនាគាររបស់លោក អាចចូលរួមចំណែកដល់ការអភិវឌ្ឍ ប្រទេសកម្ពុជា បន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានភាពល្អបំផុតនៅពេលនេះ ហើយកម្ពុជាមានទស្សនៈវិស័យពិតប្រាកដក្នុងការអភិវឌ្ឍ អ្វីដែលធនាគារនីហរ័ណអាហរ័ណចិន បានជួយនាពេលកន្លងមក គឺសុទ្ធសឹងតែជាគម្រោងអាទិភាពទាំងអស់របស់កម្ពុជា ក្នុងន័យនេះសម្តេច បានគូសបញ្ជាក់ដែរថា កម្ពុជាបានដាក់គម្រោងទៅកាន់ភាគីចិន សម្រាប់ឆ្នាំ២០១៨រួចហើយ ក្នុងនោះគម្រោងអាទិភាពមួយទៀត គឺគម្រោងខ្សែក្រវ៉ាត់ទី២ របស់រាជធានីភ្នំពេញ។ តាមរយៈគម្រោងអាទិភាពនេះ សម្តេចបានស្នើសុំឲ្យធនាគារនីហរ័ណ អាហរ័ណចិន ពិនិត្យក្នុងជំរុញគម្រោងជាអាទិភាពនេះឲ្យបានចេញជារូបរាងពិតប្រាកដ។

ដោយឡែក លោក លាវ ឈីថាវ (Liu Qi Tao) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Contruction មានប្រសាសន៍ក្នុងជំនួបដាច់ដោយឡែកពីគ្នានោះដែរថា រូបលោកធ្លាប់បានមកកាន់ប្រទេសកម្ពុជាកាលពី១០ឆ្នាំមុន ហើយនៅពេលនេះរូបលោកបានទៅដំណើរទៅកាន់តំបន់ជាច្រើន ក្នុងប្រទេសកម្ពុជារួមទាំងខេត្តព្រះសីហនុផងដែរ។ លោកប្រធានមានប្រសាសន៍ជំរាបជូនសម្តេចតេជោដែរថា រូបលោកបានពិនិត្យឃើញពីការរីកចម្រើនដែលមិននឹកស្មានបាន ហើយនៅពលេនេះទៀតសោត កិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ក៏បានចុះហត្ថលេខាហើយរួចដែរ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម លី ខឺឈាង មកកាន់ប្រទេសកម្ពុជាកាលពីម្សិលមិញ។ នៅចំពោះមុខសម្តេចតេជោ លោក លាវ ឈីថាវ មានប្រសាសន៍ថា ក្នុងនាមជាភាគីប្រតិបត្តិ ក្រុមហ៊ុនលោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ឲ្យបានល្អនិងឲ្យក្លាយជាផ្លូវគំរូសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រទេស និងប្រជាជនកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នេះជាផ្លូវមួយដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ កម្ពុជា ក្នុងជំរុញកំណើនសេដ្ឋកិច្ច ពិសេសរវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ ព្រះសីហនុ ក្នុងន័យនេះសម្តេចបានស្នើឲ្យ ក្រុមហ៊ុនជំរុញធ្វើយ៉ាងណាស្ថាបនាឲ្យបានចេញជារូបរាងពិតប្រាកដ៕