Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

(អត្ថបទចុះផ្សាយថ្ងៃទី 2018-02-22 15:00:53)

រដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់ជំនួយជាង៧លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រការ​​បោះឆ្នោត​​សកលនៅកម្ពុជា នៅខែកក្កដាខាងមុខនេះ។

គម្រោងជំនួយនេះ ត្រូវបានធ្វើពិធីចុះហត្ថលេខាលើលិខិត​ប្ដូរសា​រ និងកំណត់ហេតុ​នៃ​ការ​ពិភា​ក្សា ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណងរវាងលោក​ទេសរដ្ឋមន្រ្ដី​  ប្រាក់ សុខុន  រដ្ឋមន្រ្ដី​ការបរទេស​និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា​(HORINOUCHI Hidehisa) ​ឯកអគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ។

លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា មានប្រសាសន៍ថា ការផ្តល់ជំនួយឥតសំណងនេះ គឺដើម្បី​​​ជួយ​​លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា បើទោះបីជា​​យៈពេលជាង​​២០​ឆ្នាំកន្លង​​ទៅនេះ ជប៉ុនតែងតែផ្តល់ការគាំទ្រជាប់ជានិច្ច តាមរយៈជំនួយសម្ភារៈជាហិបឆ្នោត​​​រាប់​ម៉ឺន​​ក៏ដោយ។ លោកបន្តថា សម្រាប់ឆ្នាំ២០១៨ តាមរយៈគម្រោងជំនួយនេះ រដ្ឋាភិបាលជប៉ុននឹងផ្ដល់​​​ហិប​ឆ្នោត​​១ម៉ឺន៥ពាន់ និងសម្ភារៈមួយចំនួន សម្រាប់បម្រើដល់ការបោះឆ្នោតសកលនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨  ដើម្បីឱ្យការបោះឆ្នោតនេះ មានទំនុកចិត្តពីប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា រដ្ឋាភិបាលជប៉ុនតែងតែបានផ្តល់ជំនួយ​​​ដល់​គណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រាប់ដំណើរការបោះឆ្នោតនៅកម្ពុជាតាំងពី ឆ្នាំ១៩៩៨មកម្លេះ។ លោកបញ្ជាក់ថា ជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្តល់ជំនួយធំៗ ដែលជួយអភិវឌ្ឍន៍ចំគោលដៅ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ បណ្ដាញតភ្ជាប់អគ្គិសនី និងការអភិវឌ្ឍធនធានមនុស្ស។

លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប មានប្រសាសន៍ថា ជប៉ុន តែងតែបាន​សហប្រតិបត្តិការ​​​យ៉ាងល្អជាមួយកម្ពុជាជុំវិញការបោះឆ្នោត ហើយប្រទេសជាច្រើនទៀតដូចជា កូរ៉េ ឥណ្ឌូនេស៊ី ឥណ្ឌា ក៏តែងតែចូលរួមឱ្យដំណើរការបោះឆ្នោតនៅកម្ពុជាមានភាពប្រសើរ សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ផងដែរ។

រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយដល់គ.ជ.ប ក្នុងចន្លោះឆ្នាំ ១៩៩៨-២០០៨ ចំនួន៥លើក (១៩៩៨, ២០០២, ២០០៣, ២០០៧ និង ២០០៨) ជាសម្ភារៈការិយាល័យ បច្ចេកទេស និងហិបឆ្នោត សម្រាប់ការបោះឆ្នោតសកល និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលសរុបថវិកាមានជាង ១៣លាន​​​ដុល្លារ​​អាមេរិក។

ដោយឡែក ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ជប៉ុនបានជួយលើផ្នែកកំណែទម្រង់ការ​​​បោះឆ្នោត ជាពិសេសការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតជាឌីជីថល៕