Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

AFD ផ្តល់ហិរញ្ញប្បទាន៤១លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងទឹកស្អាត និងអប់រំនៅកម្ពុជា

(អត្ថបទចុះផ្សាយថ្ងៃទី 2018-01-27 12:00:56)

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប៤១ លាន​អឺរ៉ូ ដល់ប្រទេសកម្ពុជា សម្រាប់អនុវត្តន៍គម្រោងទឹកស្អាត និងអនាម័យនៅទីរួមខេត្ត និង​​គម្រោង​​​​​​​លើកកម្ពស់គុណភាពអប់រំ។

កិច្ចព្រមព្រៀងផ្តល់ជំនួយហិរញ្ញ​ប្បទាននេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់AFD នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក វង្សី វិស្សុត រដ្ឋ​លេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែមករា។

ហិរញ្ញប្បទានសម្រាប់សហប្រតិបត្តិការចំនួន២នេះ គឺឥណទានសម្បទាន​​​លើ​គម្រោង​ទឹកស្អាត និងអនាម័យនៅទីរួមខេត្ត មានទឹកប្រាក់ចំនួន៤០លានអឺរ៉ូ និងកិច្ច​ព្រមព្រៀង​​ហិរញ្ញប្ប​ទាន​ឥត​សំណង សម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព មានទឹកប្រាក់ចំនួន១លានអឺរ៉ូ។

ថ្លែង​ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ កម្រិតគោលនយោបាយលើកទី២ លោក Philippe BAUDUIN នាយកប្រតិបត្តិរងរបស់AFD បានបញ្ជាក់ថា ជំនួយនេះ គឺក្នុងគោលដៅធានាដល់​​ការ​អភិវឌ្ឍ​ប្រកប​​​ដោយចីរភាពរបស់កម្ពុជា។ លោកត្រូវដកស្រង់សម្តីថា «កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដែល​​​ផ្តល់ដោយរដ្ឋាភិបាលបារាំង តាមរយៈAFDក្នុងក្របខ័ណ្ឌឥណទានសម្បទាននេះ ត្រូវតែ​​ឆ្លើយ​​តប​ទៅនឹងតម្រូវការរបស់កម្ពុជា ដើម្បីទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និង​ត្រូវឱ្យ​ចំនូវអាទិភាពគោលនយោបាយនានារបស់កម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ជាមួយគោលនយោបាយក្នុងការខ្ចី ព្រមទាំងច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានា របស់កម្ពុជាផងដែរ»។

លោក វង្សី វិស្សុត មានប្រសាសន៍ថា  គម្រោងបន្ថែមទំហំហិរញ្ញប្បទានសហប្រតិបត្តិការ​​ដល់​​ការ​អភិវឌ្ឍ​​របស់ប្រទេសកម្ពុជានេះ គឺស្របទៅនឹងបរិការណ៍ នៃការអភិវឌ្ឍរបស់កម្ពុជា នាពេល​​បច្ចុប្បន្ន។ លោក បានថ្លែងអំណរគុណចំពោះភាគីបារាំង ដែលតែងតែ​​ខិតខំជួយសម្រប​​​សម្រួល​គ្រប់បែប​​យ៉ាង ដើម្បីឱ្យកម្ពុជាទទួលបានហិរញ្ញប្បទាន សម្រាប់ធ្វើការអិវឌ្ឍប្រទេសជាតិ៕