Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

(អត្ថបទចុះផ្សាយថ្ងៃទី 2018-02-22 15:00:38)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ បន្តការតាមដានឱ្យបានដិតដល់ និងដោះស្រាយបញ្ហាភ្លាមៗ ទៅនិងបណ្ដារោងចក្រមួយចំនួនដែលថៅកែរត់ចោល ហើយបិទរោងចក្រនោះ។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ១៥ ១៧៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៥ នៅតំបន់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨សម្ដេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងថា កន្លងទៅមានរោងចក្រខ្លះ ក្នុងពេលដែលកម្មករកំពុងតែមកជួបជាមួយនាយករដ្ឋមន្ត្រី ពេលត្រឡប់ទៅវិញម្ចាស់រោងចក្ររត់ចោបាត់។ ដូច្នេះបញ្ហានេះកុំឱ្យកើតជាជម្ងឺរ៉ាំរ៉ៃ កើតឡើងភ្លាម ចុះដោះស្រាយបញ្ហាភ្លាម ដកថវិកាយ៉ាងណាដើម្បីដោះស្រាយនូវប្រាក់បៀវត្សរ៍របស់កម្មករ ដោយខ្ចីប្រាក់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬប្រាក់ណាក៏ដោយ ដើម្បីយកមកដោះស្រាយឱ្យកម្មករកម្មការិនីសិន  ដើម្បីកុំឱ្យកម្មករគ្មានប្រាក់ខែនៅក្នុងពេលវេលានោះ។ បន្ទាប់មកជំហានបន្តចាំយើងនឹងដោះស្រាយ ដូចជាលើកឡាយឡុងរោងចក្រ របៀបណានេះជារឿងមួយទៀត ប៉ុន្តែមិនត្រូវឱ្យកម្មករធ្វើការតវ៉ា ដោយគ្មានដំណោះស្រាយជាក់លាក់នោះទេ ត្រូវខិតខំដោះស្រាយនៅលើរឿងនេះ។ បន្ថែមលើនោះត្រូវខិតខំរកការងារធ្វើឱ្យកម្មករ ដែលបាត់បង់ការងារធ្វើដោយសារថៅកែរត់ចោល។ នៅក្នុងឱកាសនោះដែរសម្ដេចតេជោក៏បានប្រកាសប្រាប់ បងប្អូនដែលជាប្រតិបត្តិការដោះមីនគ្រប់ទីកន្លែងទាំងអស់ ដែលជាអង្គភាពប្រតិបត្តិករដោះមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា និងទទួលបានការពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ ដូចកម្មករកមការិនី កីឡាករ កីឡាការិនីផងដែរ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាល វិជ្ជាជីវៈ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា រហូតដល់ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោ បានជួបជាមួយកម្មករ និយោជិតបានចំនួន ៣០លើក ដែលមានចំនួនសរុប ៣៤ម៉ឺន ៤៥០០នាក់ ក្នុងនោះជួបជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្ដារោងចក្រនានា ចំនួន ៩លើក ស្មើរនឹង ៤ម៉ឺន៧៧១ នាក់ មកពីរោងចក្រចំនួន ៦៦៣ និងបានជួបកម្មករនិយោជិតចំនួន ២០លើក ស្មើនឹង ៣៤៤រោងចក្រ ដែលមានកម្មករនិយោជិត ចំនួន ២៩ម៉ឺន ៩ពាន់ ៤៤នាក់ និងបានអញ្ជញជួបបងប្អូនកម្មករ និយោជិតផ្ទាល់តាមរោងចក្រចំនួន១០ មានកម្មករនិយោជិតចំនួន ២ម៉ឺន ១ពាន់ ៦៥១នាក់ ។ ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា រោងចក្រ សហគ្រាស ទាំង១៥ ដែលជួបជុំនាឱកាសនេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៧ កូរ៉េចំនួន២ ខ្មែរចំនួន២ ថៃចំនួន១ និងម៉ាលេស៊ីចំនួន៣  ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១២  បោះពុម្ពលើសំលៀកបំពាក់ចំនួន២ និងផលិតស្បែកជើងចំនួន១ ។ ផលិតផលដែលផលិត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕