Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

ក្រុមហ៊ុន ខ្មែរ​ហូល​ឌី​ង​គ្រុប បោះទុន​វិនិយោគ​ក្នុង​ខេត្ត​អ៊ី​ន​ណាន​ ​និង​ដាក់​មូលដ្ឋាន​ហ្វឹកហ្វឺន​ធនធានមនុស្ស​ខាង​វិស័យ​រ៉ែ​នៅ “​ទីក្រុង​ស្ពាន់​ចិន​”

(អត្ថបទចុះផ្សាយថ្ងៃទី 2013-11-10 00:00:00)

​កាលពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន ខ្មែរ​ហ្វឺស​វែល ហូល​ឌី​ង គ្រុប ដែល​ចំណុះឱ្យ​ក្រុមហ៊ុន “​ខ្មែរ​ហូល​ឌី​ង​” គ្រុប បាន​ចុះហត្ថលេខា សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន គុន​មីង ខេ​ហួរ មី​នើរល់ (China Kunming Kehua Mineral) ដោយ​ភាគី​ទាំង​ពីរ​សហការ​បោះទុន​វិនិយោគ និង​ធ្វើ​អាជីវកម្ម​លើ​រ៉ែ​ស្ពាន់​នៅ​ឃុំ​ស៊ឺគួ​យ ខណ្ឌ​តុង​ឈួន ក្រុង​គុន​មីង ខេត្ត​អុីន​ណាន​។ ក្នុងនោះ ក្រុមហ៊ុន ខ្មែរ​ហ្វឺស​វែល គ្រប់គ្រង​ភាគហ៊ុន ៥១% មាន​លក្ខណៈសម្បត្តិ​ជា​នីតិបុគ្គល​។ ការ​សហប្រតិបត្តិការ​វិនិយោគ​នេះ​មាន​អត្ថន័យ​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ដោយ​នេះ​គឺជា​លើក​ទី​មួយ ហើយ​ដែល​សហគ្រាស​រ៉ែ​កម្ពុជា​បាន​ដើរចេញ​ក្រៅ​បោះទុន​វិនិយោគ​នៅ​បរទេស​។​

​លោក ឆា​វ អ៊ី​ន​មីង អគ្គនាយក និង លោក ជឹង គុន​លីន ជំនួយការ​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​ហ្វឺស​វែល តំណាង​ភាគី​កម្ពុជា​, លោក ចាំង អ៊ី​ន​ហ្វា នាយក និង​លោក ឡូ យាន​ជី នាយករង​ក្រុមហ៊ុន ខុន​មីង ខេ​ហួរ មី​នើរល់ តំណាង​ភាគី​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដោយ​មាន​លោក​ឧកញ៉ា ឆា​វ អុីន​ទ័​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ​ហូល​ឌី​ង បាន​អញ្ជើញ​ជា​អធិបតី​។​

​ការទាក់ទាញ​ធនធានមនុស្ស​
​ប្រសើរ​ជាង​ការទាក់ទាញ​វិនិយោគ​

​ខណ្ឌ​តុង​ឈួន នៃ​ក្រុង​គុន​មីង សម្បូរ​ទៅ ដោយ​រ៉ែ​ស្ពាន់ និង​មាន​ប្រវត្តិសាស្ត្រ​យូរលង់ ទាក់ទង​នឹង​វប្បធម៌​ស្ពាន់ ជាមួយនឹង​ការ​ប្រសិទ្ធ នាម​ជា “​ទីក្រុង​ស្ពាន់ នៃ​តំបន់​ភាគខាងត្បូង​”​។​

​លោក​ឧកញ៉ា ឆា​វ អ៊ី​ន​ទ័រ បាន​សម្តែង​ការគាំទ្រ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង ក្រុមហ៊ុន ខ្មែរ​ហ្វឺស​វែល និង​ក្រុមហ៊ុន ខេ​ហួរ​មី​នើរល់ ក៏​ដូចជា​ការបង្កើត​មូលដ្ឋាន​ហ្វឹកហ្វឺន​ធនធានមនុស្ស​វិស័យ​រ៉ែ​កម្ពុជា​-​ចិន នៅ តុង​ឈួន​។ លោក​បាន​អះអាង​ថា វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​វិស័យ​រ៉ែ​កម្ពុជា​ទាំងមូល ក៏​ដូចជា​ក្រុមហ៊ុន ខ្មែរ​ហូល​ឌី​ង គ្រុប ក្នុងការ​បោះទុន​វិនិយោគ​នៅ​ខេត្ត​អ៊ី​ន​ណាន និង​ការបង្កើត​មូលដ្ឋាន​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​វិស័យ​រ៉ែ ដោយ​បូក​បញ្ចូល​គ្រប់ ដំណាល់​កាល​នៃ​ការអភិវឌ្ឍ​វិស័យ​រ៉ែ រួម​មាន​ការ​ស្វែង​រុករក​, ការ​រចនា​ប្លង់​, ការអង្កេត​ទូទៅ​, ការផលិត (​ការជីក​, ជ្រើសរើស និង​កែច្នៃ​) ផ្សារ​ភ្ជាប់​នឹង​ការអនុវត្ត​ផែនការ​ជ្រើសរើស​, ការរៀបចំ និង​ការបញ្ជូន​ធនធាន​មនុស្ស​មក ចូលរួម​ការអភិវឌ្ឍ​វិស័យ​រ៉ែ​នៅ​កម្ពុជា​។​

​លោក​ឧកញ៉ា​មានប្រសាសន៍ថា តាំងពីដើម​មក កម្ពុជា​ពឹងផ្អែក​ជា​សំខាន់​លើ​ជំនួយ បរទេស​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ពុំ​មាន​គោលនយោបាយ​ដ៏​ពេញលេញ​មួយ​សម្រាប់ ជំរុញ​ការវិនិយោគ​ទៅ​ក្រៅប្រទេស​។ ក៏ប៉ុន្តែ ដើម្បី​តម្រូវ​តាម​សេចក្តីត្រូវការ​ដ៏​ចាំបាច់​របស់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​វិស័យ​រ៉ែ និង​ក្នុងនាម​ជា​ក្រុមហ៊ុន​លេចធ្លោ​មួយ​ក្នុង​វិស័យ រ៉ែ​នៅ​កម្ពុជា ក្រុមហ៊ុន ខ្មែរ​ហូល​ឌី​ង គ្រុប សង្ឃឹម​ថា​តាមរយៈ​ការបង្កើត​មូលដ្ឋាន​ហ្វឹកហ្វឺន​ធនធានមនុស្ស​ខាង​វិស័យ​រ៉ែ ដោយ​ផ្តោត សំខាន់​លើ​បច្ចេកទេស​ជ្រើសរើស​, បណ្តុះបណ្តាល​អ្នកគ្រប់គ្រង និង​អ្នកជំនាញការ រ៉ែ ពិតជា​បង្កើតបានជា​មូលដ្ឋាន​ធនធាន មនុស្ស​ដ៏​រឹងមាំ​សម្រាប់​អភិវឌ្ឍ​វិស័យ​រ៉ែ​កម្ពុជា និង​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ភាព រីកចម្រើន​នៃ​សង្គមជាតិ​។ ការសហការ​បែប នេះ​មិន​ត្រឹមតែ​អាច​ហ្វឹកហ្វឺន និង​ជ្រើសរើស ធនធាន​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​ទទួល​បាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ដ៏​ធំធេង​ផងដែរ​។ រាជរដ្ឋាភិបាល​កម្ពុជា​ប្រាកដជា​ផ្តល់ ការគាំទ្រ​និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ វិនិយោគ​ប្រភេទ​នេះ​។​

​ចំពោះ​លក្ខណៈ​ខុស​ពី​ការទាក់ទាញ​វិនិយោគ ដោយ​លោក​ឧកញ៉ា ឆា​វ អ៊ី​ន​ទ័រ យល់ឃើញថា ការទាក់ទាញ​វិនិយោគ​មិន​ដូចនឹង ការទាក់ទាញ​ធនធាន​មនុស្ស​ទេ​។ “​បើ​ពិនិត្យ តែ​លើ​ការប្រឡង នោះ​លើ​ពិភពលោក​នេះ មាន​ធនធានមនុស្ស​ជាច្រើន​, តែ​ការ​មាន​បទ ពិសោធន៍​អនុវត្ត​ជាក់ស្តែង​ពិតប្រាកដ​ឬ​អត់ ត្រូវ​ការផ្តល់​វេទិកា​មួយ​ឱ្យ​ពួកគេ​ហ្វឹកហាត់ និង​សាកល្បង​។​” បច្ចុប្បន្ន ក្រុមហ៊ុន ខ្មែរ​ហូល​ឌី​ង គ្រុប ត្រូវការ​ចាំបាច់​បំពេញបន្ថែម នូវ​ធនធានមនុស្ស​ជំនាញ​ជីក​រ៉ែ និង​គ្រប់គ្រង ការផលិត​រ៉ែ ឯ​តំបន់​រ៉ែ​ស្ពាន់​នៅ​តុង​ឈួន​ស្ថិត នៅ​រយៈកម្ពស់ ៣២០០ ម៉ែត្រ គឺ​ស័ក្តិសម​បំផុត ក្នុង​ការហ្វឹកហ្វឺន និង​ជ្រើសរើស​អ្នកជំនាញ ក្នុង​វិស័យ​រ៉ែ​។​

“​កម្ពុជា​ខ្វះខាត​ធនធានមនុស្ស​ណាស់​។​” លោក​ឧកញ៉ា ឆា​វ អ៊ី​ន​ទ័រ សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​នឹង​ឈរ​លើ​អត្ថន័យ និង​ជម្រៅ​នៃ “​មិត្តភាព​កម្ពុជា​-​ចិន​” និង ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ដោយ បើក​កិច្ចសហការ​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​បើ​អាច សង្ឃឹម​ថា​កិច្ចសហការ​នេះ​នឹង ទទួល​បាន​សមិទ្ធផល​ជា​ដំណាក់កាល​នៅ​ចុងឆ្នាំ​នេះ ដោយ​បញ្ជូន​ធនធាន​មនុស្ស​មួយ ក្រុម​មក​កម្ពុជា​។ នៅពេលនោះ ក្រុមហ៊ុន ខ្មែរ​ហូល​ឌី​ង គ្រុប នឹង​រៀបចំ​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា​ទៅ​យក​ព័ត៌មាន​ជាពិសេស​នៅ​តំបន់​រ៉ែ​តុង​ឈួន​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន ក៏​សង្ឃឹម​ដែរ​ថា ក្នុង​រយៈពេល ៣-៥ ឆ្នាំ មូលដ្ឋាន​ហ្វឹកហ្វឺន​នេះ​នឹង​បញ្ជូន​ធនធានមនុស្ស ប្រមាណ ១០០០ នាក់​មក​កម្ពុជា​។​

​ទាក់ទង​នឹង​សហគ្រាស​កម្ពុជា​-​ចិន​សហការ​បង្កើត​មូលដ្ឋាន​បណ្តុះបណ្តាល​ធន​ធាន មនុស្ស​វិស័យ​រ៉ែ​នេះដែរ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ផ្តោត ការយកចិត្តទុកដាក់​ខ្ពស់​ផងដែរ​។ សម្តេច បាន​ផ្តាំផ្ញើ​នូវ​សេចក្តី​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ខេ​ហួរ តាមរយៈ​លោក​ឧកញ៉ា ឆា​វ អ៊ី​ន​ទ័រ ហើយ​សង្ឃឹមថា ក្រុមហ៊ុន ខេ​ហួរ នឹង​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ស្មោះស្ម័គ្រ ជាមួយ​ក្រុមហ៊ុន ខ្មែរ​ហូល​ឌី​ង គ្រុប ក៏ដូចជា រៀបចំ​ឱ្យ​បានល្អ​នូវ “​មូលដ្ឋាន​បណ្តុះបណ្តាល ធនធានមនុស្ស​វិស័យ​រ៉ែ តុង​ឈួន​”​។​

​បេសកកម្ម​វែងឆ្ងាយ និង​យូរអង្វែង​

​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ចូលនិវត្តន៍​នៃ​រដ្ឋាភិបាល​ខណ្ឌ​តុង​ឈួន លោក ចាំង អ៊ី​ន​ហ្វា បាន​ប្រកបការងារ​ក្នុង​វិស័យ​រ៉ែ​នៅ​ប្រទេស​ចិន​អស់​រយៈពេល​រាប់​សិប​ឆ្នាំ ហើយ​បន្ទាប់​ពី​ចូលនិវត្តន៍ លោក​សង្ឃឹម​ថា​អាច “​ធ្វើ​ការងារ​ខ្លះៗ​ទោះ ក្នុង​វ័យចាស់​ក៏ដោយ​”​។ ហេតុដូច្នេះ លោក​ក៏​បាន​ចាប់ផ្តើម​អាជីព​ទី​ពីរ​របស់​លោក​។ ឆ្លងកាត់​ការខិតខំ​ប្រឹងប្រែង និង​ពុះពារ​ឧបសគ្គ អស់​រយៈពេល​ជិត ១០ ឆ្នាំ លោក​មិន​ត្រឹមតែ បាន​អភិវឌ្ឍ​វិស័យ​រ៉ែ​ស្ពាន់ រ៉ែ​មាស និង​ប្រាក់ ជា ច្រើន​នោះ​ទេ តែ​ថែមទាំង​បាន​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា​រោងចក្រ​, ទឹក ភ្លើង ជាដើម ធ្វើឲ្យ​តំបន់​រ៉ែ​នេះ​ក៏ បាន​ប្រែក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​មូលដ្ឋាន​ឧស្សាហកម្ម​ខណ្ឌ​តុង​ឈួន​។​

​ឆ្លងកាត់​ការប្រាស្រ័យ​ទាក់ទង និង​ការសិក្សា​អស់​មួយរយៈ ភាគី​ទាំងពីរ​ក៏​បាន​ឈាន ដល់​ការចុះហត្ថលេខា​ជា​ផ្លូវការ​។ លោក នាយក ចាំង អ៊ី​ន​ហ្វា មានប្រសាសន៍​ដោយ អារម្មណ៍​រំភើប​ថា “​នេះ​ជា​ឧបនិស្ស័យ ហើយ ក៏​ជា​មោទនភាព​ណាស់​ដែល​បាន​សហការ ជាមួយ​ក្រុមហ៊ុន ខ្មែរ​ហូល​ឌី​ង គ្រុប ដែលជា ក្រុមហ៊ុន​មាន​លំដាប់ថ្នាក់ និង​សមត្ថភាព​ខ្ពស់​”, លោក​ជឿជាក់​ថា កិច្ចសហប្រតិបត្តិការ​ជា មួយ​ក្រុមហ៊ុន ខ្មែរ​ហូល​ឌី​ង គ្រុប មិន​ត្រឹមតែ ជា​កាលានុវត្តភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​បេសកកម្ម​ដ៏​វែងឆ្ងាយ និង​យូរអង្វែង​ផងដែរ​។​

​លោក​ឧកញ៉ា ឆា​វ អុីន​ទ័​រ មាន​តម្រូវការ​បី​៖

​ទីមួយ ត្រូវ​ពង្រឹង​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង ដោយ​ធ្វើការ​ហ្វឹកហ្វឺន​នៅនឹងកន្លែង ចំពោះ​ធនធានមនុស្ស​ដែល​មាន​ស្រាប់​។ “​តើ មាន​សមត្ថភាព​បែបណា​, សាកល្បង​មើល ទៅ​ដឹង​ហើយ​”​។ ក្រៅពី​សមត្ថភាព ក៏ត្រូវ ពិនិត្យ​ទៅលើ​អត្ត​ចរិក និង​អាកប្បកិរិយា​របស់ បុគ្គល​នោះ​ផងដែរ​។ ត្រូវតែ​សម្រេច​ឲ្យបាន ជោគជ័យ​នូវ​បេសកកម្ម​ដ៏​ធំធេង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក​ឧកញ៉ា ឆា​វ អ៊ី​ន​ទ័រ ប្រគល់ឲ្យ ដោយ​ជ្រើសរើស បណ្តុះបណ្តាល និង​បញ្ជូន​ធនធាន​មនុស្ស​ល្អៗ​មកកាន់​ប្រទេស កម្ពុជា​។ នេះ​ជា​កិច្ចការ​ប្រកបដោយ​អត្ថន័យ ចំពោះ​ក្រុមហ៊ុន ខេ​ហួរ មី​នើរល់ ដែល​បាន ដើរចេញ និង​បំពេញ​បេសកកម្ម​នៅ​ក្រៅប្រទេស ហើយ​ក៏​ស្រប​តាម​យុទ្ធសាស្ត្រ “​ដើរ ចេញ​ក្រៅ​” នៃ​រដ្ឋាភិបាល​ចិន និង​តម្រូវការ ជាក់ស្តែង​នៃ “​ការបើកចំហ​ប៉ែក​និរតី​” ខេត្ត អ៊ី​ន​ណាន​ប្រទេស​ចិន​ផង​ដែរ​។​

​ទី​ពីរ ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​អនុវត្ត​ការងារ​ឱ្យបាន​សម្រេច ជាពិសេស​គឺ​ប្រើប្រាស់​ថវិកា​របស់​នីតិបុគ្គល​ឱ្យចំ​គោលដៅ សម្របសម្រួល​ឱ្យបាន​ល្អ​នូវ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​, រក្សា​ស្ថិរភាព​, ធានា​ដល់​ការផ្ទេរ និង​ប្រគល់​ការ​គ្រប់​- គ្រង​ដោយ​រលូន​។ យោងតាម​ផែនការ​ការងារ លក្ខណៈ​វិទ្យាសាស្ត្រ គឺ​ត្រូវ​រឹត​ចំណងទាក់ទង និង​បង្រួបបង្រួម​គ្នា ក្នុង​ការសិក្សា​ការងារ​ឱ្យ បាន​ច្បាស់លាស់ និង​ហ្មត់ចត់ ដោយ​បង្កើន ទ្រង់ទ្រាយ​ជ្រើសរើស​ថ្ម​រ៉ែ​ឱ្យដល់ ១២០០ តោន ក្នុង​មួយ​ថ្ងៃ នៅ​មុន​ឬ​ក្រោយ​បុណ្យចូលឆ្នាំ​ចិន គឺ​កើនឡើង ៥០០ តោន ខណៈ​បច្ចុប្បន្ន​មាន បរិមាណ​តែ ៧០០ តោន​ក្នុង​មួយថ្ងៃ​។​

​ទី​បី បន្ត​ការរុករក និង​ជីក​យក​រ៉ែ​ឱ្យបាន​ឆាប់​, កំណត់​បរិមាណ​ផ្ទុក​រ៉ែ ដើម្បី​ជា​សំអាង និង​ចៀសវាង​ធ្វើការ​សម្រេចចិត្ត​ដោយ​ខុសឆ្គង​។ ជំហាន​បន្ទាប់ គឺ​លើកកម្ពស់​ផលិតកម្ម ឱ្យដល់ ៣០០០ តោន និង​បង្កើន​ប្រសិទ្ធភាព សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​។ ស្រប​ជាមួយ​នេះ គឺ​ត្រូវ​រៀបចំ​ផែនការ និង​អនុវត្ត​ជា ជំហានៗ​នូវ​នីតិវិធី​ការងារ និង​បច្ចេកទេស​ផលិត ដោយ​ធានា​ឱ្យបាន​នូវ​ចំនួន​ថ្ងៃ​ផលិត ប្រក្រតី​ក្នុង​មួយ​ឆ្នាំ​យ៉ាងហោច ៣០០ ថ្ងៃ​។​

​ចុងបញ្ចប់ ត្រូវ​ពង្រឹង​ការការពារ​សុវត្ថិភាព ដែល​ជា​កត្តា​សំខាន់​ជាងគេ​ក្នុង​វិស័យសេដ្ឋកិច្ច​រ៉ែ​។ ប្រកាន់ខ្ជាប់​នូវ​ការការពារ​សុវត្ថិភាព ប្រសិទ្ធភាព​ការងារ​ទើប​អាច​ស្តែង​ចេញ​មក​បាន​។ ត្រូវគោរព​តាម​ការរៀបចំ​របស់​លោក អគ្គនាយក ឆា​វ អ៊ី​ន​មីង ប្រកាន់ខ្ជាប់​នូវ សុវត្ថិភាព​ក្នុង​ការផលិត​។ រាល់​បេសកកម្ម និង ប្រសិទ្ធភាព​ការងារ ត្រូវ​យក​សុវត្ថិភាព​ជាធំ​។ ក្រៅពីនេះ ការការពារ​បរិស្ថាន​ក៏​ជា​បញ្ហា សាកល​ក្នុង​ការរក្សា​ចិរភាព​នៃ​ការអភិវឌ្ឍ និង លើកកម្ពស់​គុណភាព​សេដ្ឋកិច្ច​។ ត្រូវយក ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​កិច្ច​ការពារ​បរិស្ថាន ដោយ​រៀបចំ​ឱ្យមាន​កញ្ចប់​ថវិកា​ក្នុង​ការការពារ​បរិស្ថាន ដោយ​ដោះស្រាយ​ឱ្យបាន​ល្អ​នូវ បញ្ហា​ទឹក​កខ្វក់ និង​កាក​សំណល់​រ៉ែ​។ ជា គោលការណ៍​គឺ បើ​អាច​សន្សំសំចៃ​បាន​ត្រូវ តែ​សន្សំ​សំចៃ គឺ​អ្វី​ដែល​ត្រូវ​ចំណាយ​គឺ​មិន ត្រូវ​កំណាញ់​ឡើយ​។​

​និយាយ​ជា​រួម​គឺ ត្រូវអនុវត្ត​តាម​តម្រូវ ការ​នៃ​រដ្ឋាភិបាល​ទាំង​ពីរ​ប្រទេស និង​តាម បំណងប្រាថ្នា​របស់​លោក​ឧកញ៉ា ឆា​វ អុីន​ទ័​រ ដោយ​ពង្រឹង​កិច្ចសហការ ការបង្រួបបង្រួម និង​ការយោគយល់​គ្នា​ទៅវិញទៅមក ធ្វើ យ៉ាងណា​ជំរុញ​ការងារ​ឱ្យ​វិវឌ្ឍ​ទៅមុខ និង ទទួលបាន​ជោគជ័យ​។​

​ទីក្រុង​ស្ពាន់​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​
​បំ​លែងខ្លួនដ៏​អស្ចារ្យ​

​តុង​ឈួន​នៃ​ក្រុង​គុន​មីង​ខេត្ត​អ៊ី​ន​ណាន ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា “​ទីក្រុង​ស្ពាន់​” មូលហេតុ​ទីមួយ​គឺ ៖ នៅ​តុង​ឈួន​មាន​ប្រវត្តិ​ជីក​, ចម្រាញ់ និង​ស្ល​រ៉ែ​ស្ពាន់​តាំងពី​យូរលង់​មក ហើយ​។ នៅ​សម័យកាល​បុរាណ នៅ​តុង​ឈួន​គេ​រកឃើញ “​រ៉ែ​ស្ពាន់​ចំហ ម៉ា​ថា​” នៅ​រជ្ជកាល​ហាន​ខាងលិច ប្រជារាស្ត្រ​ក្នុង​តំបន់​នោះ បាន​ជីក​រ៉ែ​ស្ពាន់ និង​ស្ល​ជា​កាក់​ប្រាក់​។ មូលហេតុ​ទី​ពីរ ៖ នៅ​តុង​ឈួន​សម្បូរ​ទៅដោយ រ៉ែ​ស្ពាន់ ដែល​ជា​តំបន់​រ៉ែ​ស្ពាន់​ធំ​ជាងគេ​ក្នុង ប្រទេស​ចិន​នា​សម័យ​បុរាណ និង​នាំមុខគេ ក្នុង​វិស័យ​រ៉ែ​ប្រទេស​ចិន ដោយ​មាន​ទ្រង់ទ្រាយ ចម្រាញ់​ធំ និង​ប្រវត្តិសាស្ត្រ​ជីក​រ៉ែ​យូរអង្វែង​។ នៅ​ជំនាន់​ស្តេច ឈាន​ឡុង រហូត​ដល់​ជំនាន់ ស្តេច សៀន​ហ្វុង រជ្ជកាល ឆេង បរិមាណ ផលិត​ស្ពាន់​ប្រចាំ​ឆ្នាំ​ក្នុង​តំបន់​តុង​ឈួន​មាន រហូតដល់​ទៅ ៨១២៥ តោន មាន​កម្មករ​រ៉ែ ជាង ១០ ម៉ឺន​នាក់ ហើយ តំបន់​នេះ​ក៏ត្រូវ បាន​គេ​ហៅថា “​ក្រុង​ស្ពាន់​” ឬក៏ “​ស្ពាន់​នៃ ខេត្ត​អ៊ី​ន​ណាន​”​។ មូលហេតុ​ទី​បី ៖ រ៉ែ ស្ពាន់​នៅ​តំបន់​តុង​ឈួន​គឺជា​ប្រភព​វត្ថុ​ធាតុ ដើម​ដ៏​សំខាន់​ក្នុង​ការផលិត​កាក់​ប្រាក់ និង ឧបករណ៍​ផ្សេងៗ​ទៀត នា​រជ្ជកាល ឆេង ដោយ សម័យកាល​នោះ​មាន​កាក់​ប្រាក់​ប្រមាណ ៧០% ផលិត​ពី​រ៉ែ​ស្ពាន់​នៅ​តំបន់​តុង​ឈួន​។ ដោយ​រ៉ែ​ស្ពាន់​នៅ​តុង​ឈួន​មាន​តួនាទី​ពិសេស ក្នុង​ការផលិត​កាក​ប្រាក់ និង​ឧបករណ៍​ផ្សេងៗ តំបន់​នេះ​ក៏​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា “​ទីក្រុង ស្ពាន់ នៃ​ប៉ែក​ខាងត្បូង​”​។​

​នៅ​តុង​ឈួន រ៉ែ​ស្ពាន់ គឺជា​វិស័យ​នាំមុខ មួយ ហើយ​តំបន់​នេះ​ក៏​ត្រូវបាន​បង្កើតឡើង ដោយសារ​រ៉ែ​ស្ពាន់​ផងដែរ​។ ស្រប​ជាមួយ​នេះ ជាង ១០ ឆ្នាំមុន ទី​នេះ​ក៏​គេ​បាន​រកឃើញ ថ្ម​រ៉ែ​ដែល​មាន​ជាប់​រ៉ែ​មាស (associated gold deposit) ។ ទោះបី​ឆ្លងកាត់​ការប្រែប្រួល​នៃ ពេលវេលា​, ការជីក និង​ការ​ចម្រាញ់​រ៉ែ​អស់ រយៈពេល​ជាង​ពីរ​ពាន់​ឆ្នាំ​ក៏ដោយ ក៏​តុង​ឈួន នៅតែ​ជា​មូលដ្ឋាន​ផលិត​ស្ពាន់​ដ៏​ធំ​មួយ​នៃ​មូល ដ្ឋា​ន​ទាំង ៦ នៅ​ប្រទេស​ចិន ឯ​បរិមាណ ផ្ទុក​រ៉ែ​ស្ពាន់ គឺ​ជាប់​លំដាប់ថ្នាក់​ទី​ពីរ​ទូទាំងប្រទេស និង​មាន​គុណភាព​ស្ថិត​ក្នុង​លំដាប់ ថ្នាក់​ទី​បី​។ រ៉ែ​ស្ពាន់​តុង​ឈួន​បាន​និង​កំពុង​ដើរ តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​វិស័យ​រ៉ែ លោ​ហៈ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​។ បច្ចុប្បន្ន តំបន់​រ៉ែ​នេះ​បាន​ឈាន​ចូល​ដំណាក់កាល​ធ្វើ អាជីវកម្ម​ស៊ីជម្រៅ ហើយ​គុណភាព​ជាក់ស្តែង គឺ​ល្អ និង​ច្រើន​ជាង​ការប៉ាន់ប្រមាណ​ទៅ ទៀត ៕
​ដោយ​លោក DAI ZHIGANG