Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

សហរដ្ឋអាម៉េរិកនៅតែរក្សាគោលជំហរគាំទ្រគោល នយោបាយចិនតែមួយ មិនគាំទ្រ “តៃវ៉ាន់និងទីបេឯករាជ្យ”

(អត្ថបទចុះផ្សាយថ្ងៃទី 2014-12-09 08:00:25)

ប្រធានាធិបតីនៃប្រទេសជាមហាអំណាចចិន-សហរដ្ឋអាម៉េរិកបានជួបពិភាក្សាទ្វេភាគី ហើយទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើនផង ដែរ។ លោក ស៊ី ជីនភីង ប្រធានាធិបតីចិនបានថ្លែងថា មហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយអាចទទួលវត្តមានចិននិងសហរដ្ឋអាម៉េរិកបាន។ ចំណែកលោក បារ៉ាក់ អូបាម៉ា(Barack Obama) ប្រធានាធិបតីសហរដ្ឋអាម៉េរិកថ្លែងថា សហរដ្ឋអាម៉េរិកគ្មានបំណងបំផ្លាញការគ្រប់គ្រងប្រទេស របស់ចិនឡើយ។ ទន្ទឹមនឹងនេះ លោក អូបាម៉ា ក៏បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីថា សហរដ្ឋអាម៉េរិកគាំទ្រគោលនយោបាយចិនតែមួយរបស់ប្រទេសចិន ហើយមិនគាំទ្រ “តៃវ៉ាន់និងទីបេឯករាជ្យ” ឡើយ។

សារព័ត៌មានចិនបានផ្សាយឲ្យដឹងថា នៅក្នុងជំនួបរវាងលោក ស៊ី ជីនភីង និងលោក អូបាម៉ា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ ភាគីទាំងសងខាងបានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ដោយស្មោះត្រង់និងស៊ីជម្រៅដោយផ្តោតសំខាន់ទៅលើទំនាក់ ទំនងចិន-សហរដ្ឋអាម៉េរិកនិងការរួមសហការគ្នាក្នុងការយកចិត្តទុកដាក់និងដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិ។ ក្នុងកិច្ចប្រជុំដែល មានរយៈពេលយ៉ាងយូរនេះ ភាគីទាំងសងខាងទទួលបានលទ្ធផល និងការឯកភាពគ្នាជាច្រើនចំណុច។

លោក ស៊ី ជីនភីង មានប្រសាសន៍ថា ការពិភាក្សាជាមួយលោក អូបាម៉ា ប្រព្រឹត្តទៅបានយ៉ាងល្អ។ យើងបានពិភាក្សាគ្នាយ៉ាងស៊ី ជម្រៅទាក់ទងនឹងគោលនយោបាយក្នុងប្រទេសនិងក្រៅប្រទេស របស់ប្រទេសទាំងពីរ។ ចិននិងសហរដ្ឋអាម៉េរិកសុទ្ធតែជាប្រទេស ដែលមានលក្ខណៈពិសេសដូចគ្នា, យើងមានអត្ថប្រយោជន៍រួមយ៉ាង ទូលំទូលាយ ហើយក៏ត្រូវការដោះស្រាយឲ្យសមស្របទៅលើបញ្ហា រសើបមួយចំនួនដែរ។

លោក អូបាម៉ា មានប្រសាសន៍ថា យើងបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។ វាជួយឲ្យលោកកាន់តែយល់ពីប្រទេសចិន ហើយលោក ក៏រីករាយនឹងបន្តការពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ជាមួយលោក ស៊ី ជីនភីង ប្រកបដោយភាពស្មោះត្រង់និងស្ថាបនា។

លោក ស៊ី ជីនភីង បញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៣ លោក និងលោក អូបាម៉ា បានជួបពិភាក្សាគ្នានៅ Sunnylands ហើយបាន ឯកភាពប្រឹងប្រែងទាំងអស់គ្នាក្នុងការបង្កើតទំនាក់ទំនងមហាអំណាច ទម្រង់ថ្មីរវាងចិន-សហរដ្ឋអាម៉េរិក។ ជាងមួយឆ្នាំមកនេះ ភាគីទាំងសងខាងបានអនុវត្តតាមអ្វីដែលបានឯកភាពគ្នា, ជំរុញកិច្ចសហប្រតិបត្តិការនិងកិច្ចសម្របសម្រួលលើគ្រប់វិស័យឥតឈប់ឈរហើយ ទទួលបានការរីកចម្រើនយ៉ាងសកម្ម។ ឆ្នាំ២០១៣ ទំហំពាណិជ្ជកម្ម ទ្វេភាគីមានចំនួនលើសពី ៥២០ ពាន់លានដុល្លារអាម៉េរិក, ទំហំវិនិយោគទាំងសងខាងមានចំនួនលើសពី ១០០ ពាន់លានដុល្លារអាម៉េរិក ហើយការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ប្រទេសមានចំនួនលើសពី ៤ លាននាក់។

ប្រទេសទាំងពីររួមសហ ការគ្នាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ, ប្រយុទ្ធប្រឆាំងនឹងមេរោគអេប៉ូឡា, ប្រឆាំងភេរវកម្មនិងជំរុញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ កូរ៉េខាង ជើងនិងស៊ីរីឲ្យវិវឌ្ឍទៅរកការដោះស្រាយដោយកិច្ចសន្ទនា។ ជាការ ជាក់ស្តែងចិន-សហរដ្ឋអាម៉េរិកបង្កើតទំនាក់ទំនងមហាអំណាចទម្រង់ ថ្មីស្របទៅតាមអត្ថប្រយោជន៍ជាមូលដ្ឋាននៃប្រជាជនប្រទេសទាំង ពីរ ជួយដល់ការរក្សាសន្តិភាព ស្ថិរភាពនិងវិបុលភាពរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកទាំងមូល។

លោក ស៊ី ជីនភីង ថ្លែងថា ឆ្នាំនេះគឺជាខួបទី ៣៥ នៃការបង្កើតទំ នាក់ទំនងការទូតរវាងចិននិងសហរដ្ឋអាម៉េរិក។ ឆ្លងកាត់ការអភិវឌ្ឍ រយៈពេល ៣៥ ឆ្នាំទំនាក់ទំនងចិន-សហរដ្ឋអាម៉េរិកបានឈានដល់ ចំណុចជាប្រវត្តិសាស្រ្តថ្មីមួយ។ ប្រឈមនឹងស្ថានភាពអន្តរជាតិដ៏ ស្មុគស្មាញនិងប្រែប្រួលឥតឈប់ឈរ ចិននិងសហរដ្ឋអាម៉េរិកគប្បី រួមសហការគ្នា ហើយវិស័យដែលអាចសហការគ្នាគឺត្រូវពង្រីកឲ្យកាន់តែទូលំទូលាយ។ ភាគីចិនរីករាយសហការជាមួយសហរដ្ឋអាម៉េរិកជាធ្លុងមួយធ្វើការបន្តនិងឆ្ពោះទៅរកអនាគតធ្វើឲ្យគោលការណ៍ មិនប៉ះទង្គិចនិងមិនប្រឆាំង គោរពគ្នាទៅវិញទៅមក សហការគ្នានិង ឈ្នះទាំងអស់គ្នាសម្រេចបានជាការពិត ធ្វើឲ្យការកសាងទំនាក់ទំ នងមហាអំណាចចិន-សហរដ្ឋអាម៉េរិកតាមទម្រង់ថ្មីកាន់តែផ្តល់ផល ប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរនិងប្រជាជននៃបណ្តាប្រទេសផ្សេងៗទៀត។ លោកនឹងខិតខំរួមសហការជាធ្លុងមួយជាមួយ លោក អូ បាម៉ា លើបញ្ហានេះ។

លោក ស៊ី ជីនភីង លើកឡើងថា ភាគីទាំងសងខាងត្រូវតម្រង់ ទៅទិសដៅសំខាន់ ៦ ចំណុច ដើម្បីជំរុញការកសាងទំនាក់ទំនងមហា អំណាចតាមទម្រង់ថ្មីចិន-សហរដ្ឋអាម៉េរិក។ ទី១ ពង្រឹងទំនាក់ទំនងនិង ការប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កើនការជឿទុក ចិត្តគ្នាជាយុទ្ធសាស្ត្រ។ ទី២ ដោះស្រាយទំនាក់ទំនងប្រទេសទាំង ពីរដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។ ទី៣ ធ្វើឲ្យកិច្ចសហប្រតិបត្តិការគ្រប់វិស័យកាន់តែស៊ីជម្រៅ។ ទី៤ គ្រប់គ្រងបញ្ហារសើបនិងខ្វែងគំនិតគ្នាតាមបែបស្ថាបនា។ ទី៥ បើកកិច្ចសហប្រតិបត្តិការនិងយោគយល់គ្នានៅលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទី៦ រួមគ្នាទប់ទល់បញ្ហាប្រឈមគ្រប់តំបន់និងជាសាកល។

លោក ស៊ី ជីនភីង សង្កត់ធ្ងន់ថា ចិននិងសហរដ្ឋអាម៉េរិកចង់ បង្កើតទំនាក់ទំនងយោធាតាមទម្រង់ថ្មីចិន-សហរដ្ឋអាម៉េរិកដែលសម ស្របនឹងទំនាក់ទំនងមហាអំណាចតាមទម្រង់ថ្មីចិន-សហរដ្ឋអាម៉េរិក។ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើក្រមប្រតិបត្តិសន្តិសុខយោធាដែនអាកាសនិងដែនសមុទ្រលើសមុទ្ររួម នឹងយន្តការផ្តល់ដំណឹងឲ្យគ្នាអំពីសកម្មភាពយោធាធំៗ។ ភាគីទាំងសងខាងគប្បីឈរលើមូលដ្ឋាននេះធ្វើឲ្យការផ្លាស់ប្តូរយោបល់គ្នា ជឿទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការផ្នែកយោធាកាន់តែស៊ីជម្រៅ។ ភាគីចិនរីករាយសហការជាមួយសហរដ្ឋអាម៉េរិកក្នុងការបន្តជំរុញឲ្យមានទំនាក់ទំនងជាន់ខ្ពស់ ការផ្លាស់ប្តូរមតិយោបល់គ្នាជាយន្តការនិង ការធ្វើសមយុទ្ធរួមគ្នាផ្នែកយោធាជាដើម ដើម្បីទទួលបានសមិទ្ធ ផលថ្មី។

លោក ស៊ី ជីនភីង ថ្លែងថា ប្រទេសទាំងពីរបានឯកភាពលើការ រៀបចំជាលក្ខណៈផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលើបញ្ហាពាណិជ្ជកម្ម ទេសចរណ៍និងការផ្តល់ទិដ្ឋការដល់សិស្ស-និស្សិតដែល បន្តការសិក្សា។ ការធ្វើបែបនេះនឹងអាចសម្រួលដល់ការឆ្លងដែន របស់ប្រជាជនប្រទេសទាំងពីរ។ ចិន-សហរដ្ឋអាម៉េរិកត្រូវពង្រឹង ទំនាក់ទំនងផ្នែកមនុស្សនិងវប្បធម៌ បង្កើតទិសដៅវែកញែកនិងបំណងប្រជាជនត្រឹមត្រូវមួយដើម្បីអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរ។

លោក ស៊ី ជីនភីង បញ្ជាក់ថា គំនិតផ្តួចផ្តើមស្តីអំពីទស្សនៈ សុវត្ថិភាពអាស៊ី បង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនិង មូលនិធិផ្លូវសូត្រដែលស្នើឡើងដោយប្រទេសចិនសុទ្ធតែមានគោល ការណ៍បើកចំហការយោគយល់និងស្វាគមន៍ប្រទេសពាក់ព័ន្ធជា អាទិ៍សហរដ្ឋអាម៉េរិកចូលរួមដោយសកម្ម។

លោក ស៊ី ជីនភីង ថ្លែងថា រក្សាសន្តិភាពនិងស្ថិរភាពសមុទ្រ តៃវ៉ាន់សមស្របទៅនឹងផលប្រយោជន៍យុទ្ធសាស្ត្ររួមគ្នារបស់ចិន និងសហរដ្ឋអាម៉េរិក។ សង្ឃឹមថាសហរដ្ឋអាម៉េរិកគោរពយ៉ាងខ្ជាប់ ខ្ជួននូវគោលនយោបាយចិនតែមួយនិងសេចក្តីថ្លែងការណ៍រួមទាំង៣ របស់ចិននិងសហរដ្ឋអាម៉េរិក ឈប់លក់អាវុធឲ្យតៃវ៉ាន់ គាំទ្រការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងចិននិងតៃវ៉ាន់តាមរយៈសកម្មភាពជាក់ស្តែង។

លោក អូបាម៉ា មានប្រសាសន៍ថា ចំណងការទូតសហរដ្ឋ អាម៉េរិក-ចិនរយៈពេល ៣៥ ឆ្នាំមកនេះ ទទួលបានការរីកចម្រើនជាច្រើន ហើយបានចូលរួមជាវិភាគទានយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងក្នុងពិភពលោកទាំងមូល។ លោកសង្ឃឹមថាការអភិវឌ្ឍទំនាក់ទំនងសហរដ្ឋអាម៉េរិក-ចិននាំមកនូវសុខសន្តិភាពដល់ប្រទេសទាំងពីរនិងពិភពលោក។ លោកយក ចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគំនិតនិងយោបល់ដែលលើកឡើង ដោយលោក ស៊ី ជីនភីង គាំទ្រក្នុងការពង្រឹងកិច្ចសន្ទនា បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែងគំនិតដោយស្ថាបនា រួមគ្នាជំរុញទំនាក់ទំនងមហាអំណាចបែបទម្រង់ថ្មីសហរដ្ឋអាម៉េរិក-ចិន។ លោកបានបញ្ជាក់សាជាថ្មីថា សហរដ្ឋអាម៉េរិកស្វាគមន៍និងគាំទ្រចិន ដែលជាប្រទេសសន្តិភាព វិបុលភាព ស្ថិរភាពនិងដើរតួនាទីកាន់តែ សំខាន់លើឆាកអន្តរជាតិ។ នេះគឺសមស្របទៅនឹងផលប្រយោជន៍ របស់សហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិកគ្មានគំនិតឡោមព័ទ្ធឬបំផ្លាញការគ្រប់គ្រងប្រទេសរបស់ចិនឡើយ។ គោលជំហររបស់សហរដ្ឋអាម៉េរិកលើបញ្ហាតៃវ៉ាន់គឺគ្មានការប្រែប្រួលទេ។ សហរដ្ឋអាម៉េរិក មិនគាំទ្រ “តៃវ៉ាន់ឯករាជ្យ” ប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រឲ្យទំ នាក់ទំនងចិននិងតៃវ៉ាន់កាន់តែល្អ ហើយសង្ឃឹមថាភាពល្អប្រសើរ នេះនឹងនៅតែបន្តរហូតទៅ។ សហរដ្ឋអាម៉េរិកទទួលស្គាល់ទីបេគឺជា ផ្នែកមួយរបស់សាធារណរដ្ឋប្រជាមានិតចិន, មិនគាំទ្រ “ទីបេឯករាជ្យ” ឡើយ។ សហរដ្ឋអាម៉េរិកគាំទ្រប្រទេសចិនធ្វើកំណែទម្រង់បើកចំហ ហើយសង្ឃឹមថាភាគីទាំងសងខាងចាត់វិធានការបន្ថែមមួយកម្រិតទៀត ជំរុញពាណិជ្ជកម្មទ្វេភាគីកើនឡើងដោយតុល្យភាព ពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀងនិងកសិកម្មជាដើម។ សហរដ្ឋអាម៉េរិកគាំទ្រទំនាក់ទំនងប្រជាជនប្រទេសទាំងពីរ។ សហរដ្ឋអាម៉េរិកស្វាគមន៍ទំនាក់ទំនងយោធាប្រទេសទាំងពីរឲ្យទទួល បានការរីកចម្រើន និងសង្ឃឹមថាយោធាប្រទេសទាំងពីរពង្រឹងការទាក់ទងគ្នា សន្ទនាគ្នានិងសហការគ្នាឲ្យបានល្អ ចៀសវាងការ វិនិច្ឆ័យខុស ទប់ស្កាត់ការប៉ះទង្គិចគ្នា។ សហរដ្ឋអាម៉េរិកមានភក្តីភាព ជាមួយប្រទេសចិនក្នុងការបង្កើតទំនាក់ទំនងជាកិច្ចសហប្រតិបត្តិការ តែមិនមែនប្រកួតប្រជែងគ្នានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយរួមគ្នារក្សាស្ថិរភាពនិងសុវត្ថិភាពតំបន់នេះ។

ប្រមុខដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នានិងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីថ្នាក់តំបន់និងសាកលលោក, យល់ព្រមពន្លឿនការវិវឌ្ឍនៃកិច្ចចរចាលើកិច្ចព្រម ព្រៀងវិនិយោគទ្វេភាគី ដើម្បីទទួលបានការឯកភាពគ្នាលើបញ្ហាស្នូល និងលក្ខខណ្ឌចម្បងនៅចុងឆ្នាំនេះ, ចាប់បើកការចរចាបញ្ជីអវិជ្ជមាន នៅឆ្នាំ២០១៥។ ភាគីទាំងសងខាងបានវាយតម្លៃខ្ពស់ចំពោះប្រទេសទាំងពីរដែលបានឯកភាពគ្នាក្នុងការចរចាបន្ថែមលើកិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន។

ភាគីទាំងពីរចិន-សហរដ្ឋអាម៉េរិកបានប្រកាសរួមគ្នានូវ “សេចក្តី ថ្លែងការណ៍រួមស្តីពីបម្រែបម្រួលអាកាសធាតុចិន-សហរដ្ឋអាម៉េរិក”ដោយបានប្រកាសនូវគោលដៅសកម្មភាពក្រោយឆ្នាំ២០២០ រៀងៗខ្លួន ហើយនឹងរួមគ្នាជំរុញការចរចាអំពីបម្រែបម្រួលអាកាស ធាតុអន្តរជាតិឲ្យទទួលបានកិច្ចព្រមព្រៀងតាមកាលកំណត់នៅក្នុងកិច្ចប្រជុំទីក្រុងប៉ារីសនាឆ្នាំ២០១៥, ពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យបរិស្ថាននិងថាមពលស្អាត។ ភាគីទាំងសងខាងនឹងផ្តល់ទិដ្ឋការច្រើនដងក្នុងរយៈពេល ១០ ឆ្នាំចំពោះអ្នកទេសចរនិងពាណិជ្ជករ និងផ្តល់ទិដ្ឋការច្រើនដងក្នុងរយៈពេល ៥ ឆ្នាំចំពោះសិស្ស-និស្សិត ដែលបន្តការសិក្សាសម្រាប់ប្រទេសទាំងពីរចិន-សហរដ្ឋអាម៉េរិក។

ប្រមុខដឹកនាំទាំងពីរបញ្ជាក់សាជាថ្មីអំពីការប្រឆាំងដាច់ខាត ចំពោះភេរវកម្មគ្រប់រូបភាព, បើកកិច្ចសហប្រតិបត្តិការប្រឆាំងភេរវ កម្មអន្តរជាតិដោយឈរលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិនិងក្រមប្រតិបត្តិមូលដ្ឋានទំនាក់ទំនងអន្តរជាតិនិងបន្តអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ភាគីទាំងសងខាងនឹងពង្រឹងកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ បន្តបើកកិច្ចសហប្រតិបត្តិការក្នុងការតាមចាប់ឧក្រិដ្ឋជន បំបាត់គ្រឿងញៀន បង្ក្រាបអំពើចាប់ជំរិតតាមប្រព័ន្ធអ៊ិនធឺណិតជាដើម។ ភាគីទាំងសងខាងរួមគ្នាជាមួយសង្គមអន្តរជាតិជាធ្លុងមួយ បន្តជួយប្រទេស ក្នុងតំបន់នៃទ្វីបអាហ្រ្វិកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេប៉ូឡា។ ភាគីទាំងសងខាងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្ទនាគ្នាលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ កូរ៉េខាងជើងនិងអាហ្វហ្កានីស្ថាន ជំរុញឲ្យមាន ដំណោះស្រាយសមស្របលើបញ្ហាពាក់ព័ន្ធ។

ប្រមុខដឹកនាំទាំងពីរថែមទាំងបានផ្លាស់ប្តូរមតិយោបល់ទៅលើបញ្ហាសមុទ្រចិនខាងត្បូង សិទ្ធិមនុស្ស សុវត្ថិភាពអ៊ិនធឺណិតនិង គោលនយោបាយរូបបិយវត្ថុប្រទេសទាំងពីរ។ល។ លោក ស៊ី ជីនភីង បានបរិយាយពីគោលជំហររបស់ភាគីចិន។

សារព័ត៌មានចិនបានផ្សាយឲ្យដឹងថា នៅក្នុងជំនួបរវាងលោក ស៊ី ជីនភីង និងលោក អូបាម៉ា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ ភាគីទាំងសងខាងបានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ដោយស្មោះត្រង់និងស៊ីជម្រៅដោយផ្តោតសំខាន់ទៅលើទំនាក់ទំនងចិន-សហរដ្ឋអាម៉េរិកនិងការរួមសហការគ្នាក្នុងការយកចិត្តទុកដាក់និងដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិ។ ក្នុងកិច្ចប្រជុំដែល មានរយៈពេលយ៉ាងយូរនេះ ភាគីទាំងសងខាងទទួលបានលទ្ធផល និងការឯកភាពគ្នាជាច្រើនចំណុច។

លោក ស៊ី ជីនភីង មានប្រសាសន៍ថា ការពិភាក្សាជាមួយលោក អូបាម៉ា ប្រព្រឹត្តទៅបានយ៉ាងល្អ។ យើងបានពិភាក្សាគ្នាយ៉ាងស៊ី ជម្រៅទាក់ទងនឹងគោលនយោបាយក្នុងប្រទេសនិងក្រៅប្រទេស របស់ប្រទេសទាំងពីរ។ ចិននិងសហរដ្ឋអាម៉េរិកសុទ្ធតែជាប្រទេស ដែលមានលក្ខណៈពិសេសដូចគ្នា, យើងមានអត្ថប្រយោជន៍រួមយ៉ាងទូលំទូលាយ ហើយក៏ត្រូវការដោះស្រាយឲ្យសមស្របទៅលើបញ្ហា រសើបមួយចំនួនដែរ។

លោក អូបាម៉ា មានប្រសាសន៍ថា យើងបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។ វាជួយឲ្យលោកកាន់តែយល់ពីប្រទេសចិន ហើយលោក ក៏រីករាយនឹងបន្តការពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ជាមួយលោក ស៊ី ជីនភីង ប្រកបដោយភាពស្មោះត្រង់និងស្ថាបនា។

លោក ស៊ី ជីនភីង បញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៣ លោក និងលោក អូបាម៉ា បានជួបពិភាក្សាគ្នានៅ Sunnylands ហើយបាន ឯកភាពប្រឹងប្រែងទាំងអស់គ្នាក្នុងការបង្កើតទំនាក់ទំនងមហាអំណាច ទម្រង់ថ្មីរវាងចិន-សហរដ្ឋអាម៉េរិក។ ជាងមួយឆ្នាំមកនេះ ភាគីទាំងសងខាងបានអនុវត្តតាមអ្វីដែលបានឯកភាពគ្នា, ជំរុញកិច្ចសហប្រតិបត្តិការនិងកិច្ចសម្របសម្រួលលើគ្រប់វិស័យឥតឈប់ឈរ ហើយទទួលបានការរីកចម្រើនយ៉ាងសកម្ម។ ឆ្នាំ២០១៣ ទំហំពាណិជ្ជកម្ម ទ្វេភាគីមានចំនួនលើសពី ៥២០ ពាន់លានដុល្លារអាម៉េរិក, ទំហំវិនិយោគទាំងសងខាងមានចំនួនលើសពី ១០០ ពាន់លានដុល្លារអាម៉េរិក ហើយការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ប្រទេសមានចំនួនលើសពី ៤ លាននាក់។

ប្រទេសទាំងពីររួមសហ ការគ្នាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ, ប្រយុទ្ធប្រឆាំងនឹងមេរោគអេប៉ូឡា, ប្រឆាំងភេរវកម្មនិងជំរុញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ កូរ៉េខាង ជើងនិងស៊ីរីឲ្យវិវឌ្ឍទៅរកការដោះស្រាយដោយកិច្ចសន្ទនា។ ជាការ ជាក់ស្តែងចិន-សហរដ្ឋអាម៉េរិកបង្កើតទំនាក់ទំនងមហាអំណាចទម្រង់ ថ្មីស្របទៅតាមអត្ថប្រយោជន៍ជាមូលដ្ឋាននៃប្រជាជនប្រទេសទាំងពីរ ជួយដល់ការរក្សាសន្តិភាព ស្ថិរភាពនិងវិបុលភាពរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកទាំងមូល។

លោក ស៊ី ជីនភីង ថ្លែងថា ឆ្នាំនេះគឺជាខួបទី ៣៥ នៃការបង្កើតទំ នាក់ទំនងការទូតរវាងចិននិងសហរដ្ឋអាម៉េរិក។ ឆ្លងកាត់ការអភិវឌ្ឍ រយៈពេល ៣៥ ឆ្នាំទំនាក់ទំនងចិន-សហរដ្ឋអាម៉េរិកបានឈានដល់ ចំណុចជាប្រវត្តិសាស្រ្តថ្មីមួយ។ ប្រឈមនឹងស្ថានភាពអន្តរជាតិដ៏ ស្មុគស្មាញនិងប្រែប្រួលឥតឈប់ឈរ ចិននិងសហរដ្ឋអាម៉េរិកគប្បី រួមសហការគ្នា ហើយវិស័យដែលអាចសហការគ្នាគឺត្រូវពង្រីកឲ្យ កាន់តែទូលំទូលាយ។ ភាគីចិនរីករាយសហការជាមួយសហរដ្ឋអាម៉េរិកជាធ្លុងមួយធ្វើការបន្តនិងឆ្ពោះទៅរកអនាគតធ្វើឲ្យគោលការណ៍ មិនប៉ះទង្គិចនិងមិនប្រឆាំង គោរពគ្នាទៅវិញទៅមក សហការគ្នានិង ឈ្នះទាំងអស់គ្នាសម្រេចបានជាការពិត ធ្វើឲ្យការកសាងទំនាក់ទំ នងមហាអំណាចចិន-សហរដ្ឋអាម៉េរិកតាមទម្រង់ថ្មីកាន់តែផ្តល់ផល ប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរនិងប្រជាជននៃបណ្តាប្រទេសផ្សេងៗទៀត។ លោកនឹងខិតខំរួមសហការជាធ្លុងមួយជាមួយ លោក អូ បាម៉ា លើបញ្ហានេះ។

លោក ស៊ី ជីនភីង លើកឡើងថា ភាគីទាំងសងខាងត្រូវតម្រង់ ទៅទិសដៅសំខាន់ ៦ ចំណុច ដើម្បីជំរុញការកសាងទំនាក់ទំនងមហា អំណាចតាមទម្រង់ថ្មីចិន-សហរដ្ឋអាម៉េរិក។ ទី១ ពង្រឹងទំនាក់ទំនងនិង ការប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កើនការជឿទុក ចិត្តគ្នាជាយុទ្ធសាស្ត្រ។ ទី២ ដោះស្រាយទំនាក់ទំនងប្រទេសទាំង ពីរដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។ ទី៣ ធ្វើឲ្យកិច្ចសហប្រតិបត្តិការគ្រប់វិស័យកាន់តែស៊ីជម្រៅ។ ទី៤ គ្រប់គ្រងបញ្ហារសើបនិងខ្វែងគំនិតគ្នាតាមបែបស្ថាបនា។ ទី៥ បើកកិច្ចសហប្រតិបត្តិការនិងយោគយល់គ្នានៅលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទី៦ រួមគ្នាទប់ទល់បញ្ហាប្រឈមគ្រប់តំបន់និងជាសាកល។

លោក ស៊ី ជីនភីង សង្កត់ធ្ងន់ថា ចិននិងសហរដ្ឋអាម៉េរិកចង់ បង្កើតទំនាក់ទំនងយោធាតាមទម្រង់ថ្មីចិន-សហរដ្ឋអាម៉េរិកដែលសមស្របនឹងទំនាក់ទំនងមហាអំណាចតាមទម្រង់ថ្មីចិន-សហរដ្ឋអាម៉េរិក។ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើក្រម ប្រតិបត្តិសន្តិសុខយោធាដែនអាកាសនិងដែនសមុទ្រលើសមុទ្ររួម នឹងយន្តការផ្តល់ដំណឹងឲ្យគ្នាអំពីសកម្មភាពយោធាធំៗ។ ភាគីទាំងសងខាងគប្បីឈរលើមូលដ្ឋាននេះធ្វើឲ្យការផ្លាស់ប្តូរយោបល់គ្នា ជឿទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការផ្នែកយោធាកាន់តែស៊ីជម្រៅ។ ភាគីចិនរីករាយសហការជាមួយសហរដ្ឋអាម៉េរិកក្នុងការបន្តជំរុញឲ្យមានទំនាក់ទំនងជាន់ខ្ពស់ ការផ្លាស់ប្តូរមតិយោបល់គ្នាជាយន្តការនិង ការធ្វើសមយុទ្ធរួមគ្នាផ្នែកយោធាជាដើម ដើម្បីទទួលបានសមិទ្ធ ផលថ្មី។

លោក ស៊ី ជីនភីង ថ្លែងថា ប្រទេសទាំងពីរបានឯកភាពលើការ រៀបចំជាលក្ខណៈផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលើបញ្ហាពាណិជ្ជកម្ម ទេសចរណ៍និងការផ្តល់ទិដ្ឋការដល់សិស្ស-និស្សិតដែល បន្តការសិក្សា។ ការធ្វើបែបនេះនឹងអាចសម្រួលដល់ការឆ្លងដែន របស់ប្រជាជនប្រទេសទាំងពីរ។ ចិន-សហរដ្ឋអាម៉េរិកត្រូវពង្រឹង ទំនាក់ទំនងផ្នែកមនុស្សនិងវប្បធម៌ បង្កើតទិសដៅវែកញែកនិងបំណងប្រជាជនត្រឹមត្រូវមួយដើម្បីអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរ។

លោក ស៊ី ជីនភីង បញ្ជាក់ថា គំនិតផ្តួចផ្តើមស្តីអំពីទស្សនៈ សុវត្ថិភាពអាស៊ី បង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនិង មូលនិធិផ្លូវសូត្រដែលស្នើឡើងដោយប្រទេសចិនសុទ្ធតែមានគោល ការណ៍បើកចំហការយោគយល់និងស្វាគមន៍ប្រទេសពាក់ព័ន្ធជា អាទិ៍សហរដ្ឋអាម៉េរិកចូលរួមដោយសកម្ម។

លោក ស៊ី ជីនភីង ថ្លែងថា រក្សាសន្តិភាពនិងស្ថិរភាពសមុទ្រ តៃវ៉ាន់សមស្របទៅនឹងផលប្រយោជន៍យុទ្ធសាស្ត្ររួមគ្នារបស់ចិន និងសហរដ្ឋអាម៉េរិក។ សង្ឃឹមថាសហរដ្ឋអាម៉េរិកគោរពយ៉ាងខ្ជាប់ ខ្ជួននូវគោលនយោបាយចិនតែមួយនិងសេចក្តីថ្លែងការណ៍រួមទាំង៣ របស់ចិននិងសហរដ្ឋអាម៉េរិក ឈប់លក់អាវុធឲ្យតៃវ៉ាន់ គាំទ្រការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងចិននិងតៃវ៉ាន់តាមរយៈសកម្មភាពជាក់ស្តែង។

លោក អូបាម៉ា មានប្រសាសន៍ថា ចំណងការទូតសហរដ្ឋ អាម៉េរិក-ចិនរយៈពេល ៣៥ ឆ្នាំមកនេះ ទទួលបានការរីកចម្រើនជាច្រើន ហើយបានចូលរួមជាវិភាគទានយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងក្នុងពិភពលោកទាំងមូល។ លោកសង្ឃឹមថាការអភិវឌ្ឍទំនាក់ទំនងសហរដ្ឋអាម៉េរិក-ចិននាំមកនូវសុខសន្តិភាពដល់ប្រទេសទាំងពីរនិងពិភពលោក។ លោកយក ចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគំនិតនិងយោបល់ដែលលើកឡើង ដោយលោក ស៊ី ជីនភីង គាំទ្រក្នុងការពង្រឹងកិច្ចសន្ទនា បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែងគំនិតដោយស្ថាបនា រួមគ្នាជំរុញទំនាក់ទំនងមហាអំណាចបែបទម្រង់ថ្មីសហរដ្ឋអាម៉េរិក-ចិន។ លោកបានបញ្ជាក់សាជាថ្មីថា សហរដ្ឋអាម៉េរិកស្វាគមន៍និងគាំទ្រចិន ដែលជាប្រទេសសន្តិភាព វិបុលភាព ស្ថិរភាពនិងដើរតួនាទីកាន់តែ សំខាន់លើឆាកអន្តរជាតិ។ នេះគឺសមស្របទៅនឹងផលប្រយោជន៍ របស់សហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិកគ្មានគំនិតឡោមព័ទ្ធឬបំផ្លាញការគ្រប់គ្រងប្រទេសរបស់ចិនឡើយ។ គោលជំហររបស់សហរដ្ឋអាម៉េរិកលើបញ្ហាតៃវ៉ាន់គឺគ្មានការប្រែប្រួលទេ។

សហរដ្ឋអាម៉េរិក មិនគាំទ្រ “តៃវ៉ាន់ឯករាជ្យ” ប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រឲ្យទំ នាក់ទំនងចិននិងតៃវ៉ាន់កាន់តែល្អ ហើយសង្ឃឹមថាភាពល្អប្រសើរ នេះនឹងនៅតែបន្តរហូតទៅ។ សហរដ្ឋអាម៉េរិកទទួលស្គាល់ទីបេគឺជា ផ្នែកមួយរបស់សាធារណរដ្ឋប្រជាមានិតចិន, មិនគាំទ្រ “ទីបេឯករាជ្យ” ឡើយ។ សហរដ្ឋអាម៉េរិកគាំទ្រប្រទេសចិនធ្វើកំណែទម្រង់បើកចំហ ហើយសង្ឃឹមថាភាគីទាំងសងខាងចាត់វិធានការបន្ថែមមួយកម្រិតទៀត ជំរុញពាណិជ្ជកម្មទ្វេភាគីកើនឡើងដោយតុល្យភាព ពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀងនិងកសិកម្មជាដើម។ សហរដ្ឋអាម៉េរិកគាំទ្រទំនាក់ទំនងប្រជាជនប្រទេសទាំងពីរ។ សហរដ្ឋអាម៉េរិកស្វាគមន៍ទំនាក់ទំនងយោធាប្រទេសទាំងពីរឲ្យទទួល បានការរីកចម្រើន និងសង្ឃឹមថាយោធាប្រទេសទាំងពីរពង្រឹងការទាក់ទងគ្នា សន្ទនាគ្នានិងសហការគ្នាឲ្យបានល្អ ចៀសវាងការវិនិច្ឆ័យខុស ទប់ស្កាត់ការប៉ះទង្គិចគ្នា។ សហរដ្ឋអាម៉េរិកមានភក្តីភាព ជាមួយប្រទេសចិនក្នុងការបង្កើតទំនាក់ទំនងជាកិច្ចសហប្រតិបត្តិការ តែមិនមែនប្រកួតប្រជែងគ្នានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយរួមគ្នារក្សាស្ថិរភាពនិងសុវត្ថិភាពតំបន់នេះ។

ប្រមុខដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នានិងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីថ្នាក់តំបន់និងសាកលលោក, យល់ព្រមពន្លឿនការវិវឌ្ឍនៃកិច្ចចរចាលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី ដើម្បីទទួលបានការឯកភាពគ្នាលើបញ្ហាស្នូល និងលក្ខខណ្ឌចម្បងនៅចុងឆ្នាំនេះ, ចាប់បើកការចរចាបញ្ជីអវិជ្ជមាន នៅឆ្នាំ២០១៥។ ភាគីទាំងសងខាងបានវាយតម្លៃខ្ពស់ចំពោះប្រទេសទាំងពីរដែលបានឯកភាពគ្នាក្នុងការចរចាបន្ថែមលើកិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន។

ភាគីទាំងពីរចិន-សហរដ្ឋអាម៉េរិកបានប្រកាសរួមគ្នានូវ “សេចក្តី ថ្លែងការណ៍រួមស្តីពីបម្រែបម្រួលអាកាសធាតុចិន-សហរដ្ឋអាម៉េរិក”ដោយបានប្រកាសនូវគោលដៅសកម្មភាពក្រោយឆ្នាំ២០២០ រៀងៗខ្លួន ហើយនឹងរួមគ្នាជំរុញការចរចាអំពីបម្រែបម្រួលអាកាស ធាតុអន្តរជាតិឲ្យទទួលបានកិច្ចព្រមព្រៀងតាមកាលកំណត់នៅក្នុងកិច្ចប្រជុំទីក្រុងប៉ារីសនាឆ្នាំ២០១៥, ពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យបរិស្ថាននិងថាមពលស្អាត។ ភាគីទាំងសងខាងនឹងផ្តល់ទិដ្ឋការច្រើនដងក្នុងរយៈពេល ១០ ឆ្នាំចំពោះអ្នកទេសចរនិងពាណិជ្ជករ និងផ្តល់ទិដ្ឋការច្រើនដងក្នុងរយៈពេល ៥ ឆ្នាំចំពោះសិស្ស-និស្សិត ដែលបន្តការសិក្សាសម្រាប់ប្រទេសទាំងពីរចិន-សហរដ្ឋអាម៉េរិក។

ប្រមុខដឹកនាំទាំងពីរបញ្ជាក់សាជាថ្មីអំពីការប្រឆាំងដាច់ខាត ចំពោះភេរវកម្មគ្រប់រូបភាព, បើកកិច្ចសហប្រតិបត្តិការប្រឆាំងភេរវ កម្មអន្តរជាតិដោយឈរលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិនិងក្រមប្រតិបត្តិមូលដ្ឋានទំនាក់ទំនងអន្តរជាតិនិងបន្តអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ភាគីទាំងសងខាងនឹងពង្រឹងកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ បន្តបើកកិច្ចសហប្រតិបត្តិការក្នុងការតាមចាប់ឧក្រិដ្ឋជន បំបាត់គ្រឿងញៀន បង្ក្រាបអំពើចាប់ជំរិតតាមប្រព័ន្ធអ៊ិនធឺណិតជាដើម។ ភាគីទាំងសងខាងរួមគ្នាជាមួយសង្គមអន្តរជាតិជាធ្លុងមួយ បន្តជួយប្រទេស ក្នុងតំបន់នៃទ្វីបអាហ្រ្វិកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេប៉ូឡា។ ភាគីទាំងសងខាងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្ទនាគ្នាលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ កូរ៉េខាងជើងនិងអាហ្វហ្កានីស្ថាន ជំរុញឲ្យមាន ដំណោះស្រាយសមស្របលើបញ្ហាពាក់ព័ន្ធ។

ប្រមុខដឹកនាំទាំងពីរថែមទាំងបានផ្លាស់ប្តូរមតិយោបល់ទៅលើបញ្ហាសមុទ្រចិនខាងត្បូង សិទ្ធិមនុស្ស សុវត្ថិភាពអ៊ិនធឺណិតនិង គោលនយោបាយរូបបិយវត្ថុប្រទេសទាំងពីរ។ល។ លោក ស៊ី ជីនភីង បានបរិយាយពីគោលជំហររបស់ភាគីចិន។

លោក អូបាម៉ា និងលោក ពូទីន ជួបគ្នារយៈពេលខ្លីនៅក្រុងប៉េកាំង

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកម្នាក់និយាយថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិកនិងសមភាគីលោក វ្ល៉ាឌីមៀរ ពូទីន(Vladimir Poutine)បានជួបគ្នាក្រៅកិច្ចប្រជុំ APEC រយៈពេល ខ្លីកាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្រុងប៉េកាំង។

មន្ត្រីរូបនោះបាននិយាយដោយសុំមិនឲ្យបញ្ចេញឈ្មោះថា "មេដឹកនាំទាំងពីរដែលជាប់នៅក្នុងភាពរាំងស្ទះរយៈពេលពីរខែដោយសារវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែននោះ គ្រាន់តែបានជួបគ្នារយៈពេលខ្លីមួយដែលមេដឹកនាំទាំងពីរពុំមានពេលវេលាដើម្បីលើកឡើងនូវបញ្ហាទាំងឡាយឡើយ"។

ជំនួបរវាងមេដឹកនាំទាំងពីរនៅក្នុងកិច្ចប្រជុំកំពូល APEC នៅ ក្រុងប៉េកាំង ធ្វើឡើងនៅចំពេលមានសេចក្តីរាយការណ៍ពីក្បួនរថពាសដែកកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ការពារក្រុងដូណេត របស់ឧទ្ទាមស្និទ្ធក្រុងមូស្គូនៅភាគខាងកើតអ៊ុយក្រែននៅថ្ងៃចន្ទ ព្រោះខ្លាចមានការរីករាលដាលទៅជាការប្រយុទ្ធគ្នាពេញទំហឹងនៅក្នុងតំបន់ដែលហែកហួរដោយសង្គ្រាម។

លោក ពូទីន និងលោក អូបាម៉ា បានជួបគ្នាចុងក្រោយក្រៅផ្លូវ ការនៅពេលអាហារថ្ងៃត្រង់មួយសម្រាប់មេដឹកនាំពិភពលោកនៅក្នុងពីធីប្រារព្ធខួបទិវា D-Day លើកទី៧០ ធ្វើនៅណ័រម៉ាន់ឌី ប្រទេសបារាំងនៅក្នុងខែមិថុនា។

ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងរុស្ស៊ីស្ថិតនៅក្នុងកម្រិតទាបបំផុតចាប់តាំងពីសង្គ្រាមត្រជាក់ ដោយប្រទេសរុស្ស៊ីស្ថិតនៅ ក្រោមទណ្ឌកម្មរបស់លោកខាងលិចដែលសហរដ្ឋអាម៉េរិកគាំទ្រ ដោយសារប្រទេសរុស្ស៊ីដណ្តើមកាន់កាប់ឧបទ្វីបគ្រីមៀក្នុងឆ្នាំនេះនិងតួនាទីរបស់ខ្លួននៅក្នុងសង្គ្រាមបំបែករដ្ឋនៅភាគខាងកើត ប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីចិនលើកឡើងពីការគាំទ្រកិច្ចការពារនីតិរដ្ឋនៅហុងកុង

ក្នុងអំឡុងពេលកិច្ចប្រជុំ APEC លោក ស៊ី ជីនភីង បានជួប ប្រជុំជាមួយលោក លឿង ឈុនអុីង(Leung Chun-ying) នាយក ប្រតិបត្តិទីក្រុងហុងកុង។ លោក ស៊ី ជីនភីង បានលើកឡើងពីការ គាំទ្រលោក លឿង ឈុនអុីង និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោក លឿង ឈុនអុីង ដើម្បីការពារនីតិរដ្ឋនិងថែរក្សា សណ្តាប់ធ្នាប់នៅហុងកុង។ លោក សីង ជីនភីង បានលើកឡើងថា រដ្ឋាភិបាលមជ្ឈិម "បញ្ជាក់អះអាងនិងគាំទ្រយ៉ាងពេញលេញ" នូវកិច្ចខិតខំប្រឹងប្រែងរបស់នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេស ហុងកុង(HKSAR)និងរដ្ឋបាល HKSAR ដើម្បីគ្រប់គ្រងស្របទៅ តាមច្បាប់ ជាពិសេសការដោះស្រាយការងារដ៏អស្ចារ្យរបស់ពួកគេ ដើម្បីការពារអំណាចនៃនីតិរដ្ឋនិងថែរក្សាសណ្តាប់ធ្នាប់សង្គម។ ទន្ទឹមនឹងនេះ លោក ស៊ី ជីនភីង បានលើកឡើងថា នីតិរដ្ឋជាមូលដ្ឋានគន្លឹះដ៏សំខាន់មួយសម្រាប់ស្ថិរភាពនិងភាពចម្រុងចម្រើនយូរអង្វែងរបស់ហុងកុង។

ចិនបានអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏សំខាន់មួយ ដើម្បីពន្លឿននីតិរដ្ឋនៅក្នុងមធ្យោបាយគ្រប់ជ្រុងជ្រោយដែលរួម មានការអនុវត្តច្បាប់នៃគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធពីរ"។ រដ្ឋាភិបាលមជ្ឈិមក៏នឹងថែរក្សាស្ថិរភាពនិងភាពចម្រុងចម្រើនយូរ អង្វែងនៅហុងកុងនិងការពារផលប្រយោជន៍របស់ប្រជាជននៅទីនោះស្របតាមច្បាប់ផងដែរ។ លោក ស៊ី ជីនភីង បានមាន ប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដឹកនាំអភិបាលកិច្ចទំនើបរបស់ចិននិង ពង្រឹងសមត្ថភាពនៃការគ្រប់គ្រង ហើយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នេះក៏មានសារៈសំខាន់ធំធេងផងដែរ ដើម្បីបំពេញបន្ថែម និងអនុវត្តឲ្យបានច្បាស់លាស់នូវគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” និងច្បាប់ជាមូលដ្ឋាន។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា រដ្ឋបាលកណ្តាលនឹងបន្តការប្តេជ្ញាចិត្តចំពោះគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” និងគាំទ្រហុងកុងយ៉ាងម៉ឺងម៉ាត់នៅក្នុង ការអភិវឌ្ឍប្រជាធិបតេយ្យស្របនឹងច្បាប់និងខិតខំប្រឹងប្រែងថែ រក្សាស្ថិរភាពនិងភាពចម្រុងចម្រើនរយៈពេលយូរអង្វែង។ លោក ស៊ី ជីនភីង បានលើកឡើងបន្ថែមទៀតថា រដ្ឋាភិបាលមជ្ឈិមរំពឹង ថាវដ្តទំាងអស់នៅហុងកុងអាចចាប់យក កាលានុវត្តភាពជាប្រវត្តិសាស្ត្រ ដើម្បីទទួលស្គាល់ការយល់ព្រមជាសាកលអនុលោមទៅ តាមច្បាប់និងរក្សាបាននូវបរិស្ថានសង្គម ប្រកបដោយស្ថិរភាព និងសន្តិភាពសម្រាប់ពលរដ្ឋ, ដូច្នេះគេត្រូវសរសេររួមគ្នានូវទំព័រ ថ្មីមួយនៅក្នុងការអភិវឌ្ឍប្រជាធិបតេយ្យរបស់ហុងកុង។

ចិនវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់សិង្ហបុរី

ដោយឡែក លោកប្រធានាធិបតីចិន ស៊ី ជីនភីង ក៏បានជួប ពិភាក្សាជាមួយ លី សេនឡុង (Lee Hsien Loong) នាយករដ្ឋ មន្ត្រីសិង្ហបុរីកាលពីថ្ងៃអាទិត្យ ទី៩ ខែវិចិ្ឆកា ដោយអំពាវនាវឲ្យ មានការចូលរួមរបស់សិង្ហបុរីនៅក្នុងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់។

លោក ស៊ី ជីនភីង បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចិន-សិង្ហបុរី ជាគំរូមួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិននិងបណ្តាប្រទេសដែលជាសមាជិកអាស៊ានដទៃទៀត។

លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ ចិន-សិង្ហបុរីជាកិច្ចសហប្រតិបត្តិការប្រកបដោយយុទ្ធសាស្ត្រនិង គួរតែត្រូវបានជំរុញទៅមុខឲ្យស្របទៅនឹងគោលការណ៍នៃភាពជឿទុកចិត្ត ផ្តល់ផលប្រយោជន៍និងការជួយគ្នាទៅវិញទៅមក។ ប្រទេស ចិនគាំទ្រតួនាទីរបស់សិង្ហបុរីជាអ្នកសម្របសម្រួលរវាងចិននិងអាស៊ានក្នុងឆ្នាំ២០១៥ និងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយ សិង្ហបុរី ដើម្បីជំរុញ “ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ” និងការចាប់ផ្តើម “ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១”។

លោកប្រធានាធិបតីចិនក៏បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងឲ្យបានរឹងមាំពីសំណាក់ប្រទេសពាក់ព័ន្ធទាំងអស់ដែលមានសេដ្ឋកិច្ចលូតលាស់ ដើម្បីកសាងធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) ។ ទន្ទឹមនឹងនេះ លោកក៏ សង្ឃឹមថា អាស៊ាននឹង អាចធ្វើការជាមួយប្រទេសចិនដើម្បីបង្កើត “សហគមន៍ជិតស្និទ្ធ ដែលមានវាសនាតែមួយ” រវាងភាគីទំាងពីរ។
លោក លី ជីនភីង បានមានប្រសាសន៍បន្ថែមទៀតថា សិង្ហបុរី គប្បីជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិនយ៉ាង សកម្មបន្ថែមទៀតទន្ទឹមនឹងការពិចារណានិងការឆ្លើយតបទៅនឹង គំនិតផ្តួចផ្តើមផ្លូវសូត្រសមុទ្ររបស់ចិននៅក្នុងយុគសម័យមួយនៃ ការពន្លឿនសមាហរណកម្មតំបន់។

ជាមួយគ្នានេះ លោក លី ជីនភីង បាននិយាយថា សិង្ហបុរីក៏គប្បី ខិតខំព្យាយាមធ្វើការងារឲ្យល្អដើម្បីកសាងតំបន់ពាណិជ្ជកម្មសេរី ជាមួយប្រទេសចិននិងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីអភិវឌ្ឍន៍ ភាគខាងលិចរបស់ប្រទេសចិន។

លោក លី សេនឡុង មានប្រសាសន៍ថា ក្រោមសម័យកាល នៃការពន្លឿនការអភិវឌ្ឍតាមរយៈសមាហរណកម្មតំបន់ ភាគីសិង្ហ បុរីអភិវឌ្ឍកិច្ចសហប្រតិបត្តិការតាមរយៈការសម្លឹងមើលវែងឆ្ងាយ និងរឹតតែសកម្ម សហការក្នុងការកសាង “ខ្សែក្រវាត់មួយ ផ្លូវមួយ” បង្កើតគំនិតសហប្រតិបត្តិការឥតឈប់ឈរនិងធ្វើឲ្យខ្លឹមសារសហប្រតិបត្តិការកាន់តែសម្បូរបែប។ ភាគីសិង្ហបុរីរីករាយក្នុងការកសាង តំបន់ពាណិជ្ជកម្មសេរីសិង្ហបុរី-ចិន ចូលរួមយ៉ាងសកម្មជាមួយចិនក្នុង ការអភិវឌ្ឍតំបន់ខាងលិច។

លោក លី សេនឡុង ថ្លែងថា ធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ីគឺជាការបំពេញបន្ថែមដ៏មានអត្ថប្រយោជន៍លើស្ថាប័ន អភិវឌ្ឍន៍ពហុភាគីដែលមានស្រាប់ ភាគីសិង្ហបុរីគាំទ្រយ៉ាងពេញទំហឹង។ ភាគីសិង្ហបុរីរីករាយសហការជាធ្លុងមួយជាមួយប្រទេសចិន ជំរុញការអភិវឌ្ឍប្រកបដោយភាពរឹងមាំរវាងអាស៊ាននិងចិន រក្សាសន្តិភាពនិងស្ថិរភាពតំបន់៕