Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ ច័ន្ទ ទី ២៥ ខែមិថុនា ឆ្នាំ២០១៨

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ជំរុញ​ឲ្យ​គិត​ពី​គុណភាព​ផលិតផល​សម្រាប់​នាំចេញ​

(អត្ថបទចុះផ្សាយថ្ងៃទី 2014-05-11 16:00:10)


​ក្នុងខណៈ​បិទ​សន្និបាត​បូកសរុប​ការងារ កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ឆ្នាំ​២០១៣-២០១៤ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ ២០១៤-២០១៥ នៅ​សាលសន្និសីទ​ចតុមុខ កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤ កន្លងទៅនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​នូវ​អនុសាសន៍​ឲ្យ​បន្ត​បង្កើន​ផលិតភាព​ស្រូវ និង​បន្ត​លើកកម្ពស់​ស្រាវជ្រាវ​នូវ​ដំណាំ​ថ្មីៗ​ដែល​មាន​គុណភាព មាន​សក្តានុពល​សម្រាប់ ដាំ​ដុះ​ដើម្បី​នាំចេញ​។ បន្ថែម​លើ​នេះ សម្ដេច​តេជោក៏បាន​ជំរុ​ញ និង​លើកទឹកចិត្ត​ឲ្យ​គិត​អំពី​គុណភាព​ផលិតផល​ដែល​ត្រូវ​នាំ​ចេញ​នោះ​ផង​ដែរ​។​

​ការផ្ដល់​អនុសាសន៍​ទាំងនេះ ដោយសារ តែ​សម្ដេច​តេជោ​សង្កេតឃើញ​ថា បណ្តា ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​តិចតួច​នៅក្នុង តំបន់ ក្នុងនោះ​រួម​ទាំង​កម្ពុជា​ផង មាន​ផលិត ផល​នាំចេញ​ប្រហាក់ប្រហែលគ្នា ដូចជា ស្រូវ កៅស៊ូ​... ជាដើម ដែល​ទីបំផុត​ប្រទេស​ទាំង នេះ ប្រកួតប្រជែង​តែ​គ្នាឯង នៅ​ក្នុង​ការនាំ ចេញ​ផលិតផល​របស់​ខ្លួន​ទៅកាន់​ប្រទេស​ណាមួយ​នោះ​។ 

​សម្ដេច​តេជោ​មានប្រសាស​ន៍​ថា វិស័យ នេះ​ចុះឡើងៗ គឺ​យើង​ប្រកួតប្រជែង​តែ​គ្នាឯង បើ​និយាយ​ពី​ការពិត ការធ្វើ​ពាណិជ្ជកម្ម និង កសិកម្ម​នេះ ប្រទេស​របស់​យើង​នៅ​ក្បែរ​ខាង គ្នា​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន  ឬ​ក្នុង​ក្រប​ខណ្ឌ បណ្តា​ប្រទេស​មហា​អនុ​តំបន់​មេគង្គ ដែល មាន​ប្រទេស​កម្ពុជា ឡាវ វៀតណាម ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា​នោះ ផលិតផល​នៃ ប្រទេស​ទាំងអស់​នេះ គឺ​ប្រហាក់ប្រហែលគ្នា ដូចជា​ស្រូវ និង​កៅស៊ូ​ជាដើម​។ ដូច្នេះ នៅ​ទី​ចុង​បំផុត គឺ​យើង​ប្រកួតប្រជែង​តែ​គ្នាឯង ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ណាមួយ​នោះ ក្នុង​នេះ​ប្រសិនបើ​អ្នក​ណា​ធ្វើ​ការទម្លាក់​ថ្លៃ តែ​បន្តិច នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ការនាំចេញ នេះ​។ ក្នុង​ការនាំចេញ​របស់​ប្រទេស​លូត លាស់ សម្ដេច​តេជោ​លើកឡើងថា សម្រាប់ ប្រទេស​លូតលាស់​វិញ គេ​មាន​ចំណុច​របស់ គេ ដូចជា​បញ្ហា​ថ្នាំពេទ្យ និង​ផលិតផល​នានា របស់គេ គឺ​មាន​ម៉ាក​ដាច់ដោយឡែកៗ ប្រកប ដោយ​គុណភាព​រៀងៗ​ខ្លួន​របស់​គេ​។ 

​ដើម្បី​ពង្រឹង​បាន​នូវ​ប្រៀប​ក្នុងការ​ធ្វើ ពាណិជ្ជកម្ម​នាំចេញ​ផលិតផល​របស់​កម្ពុជា​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បានលើក ឡើង​ថា ត្រូវ​គិត​អំពី​គុណភាព ដើម្បី​នាំចេញ ទៅ​កាន់​ទីផ្សារ​នានា​។ ទន្ទឹមគ្នានេះ សម្តេច តេជោ​ក៏​បាន​ជំរុញ​ឲ្យមាន​គោ​ល​នយោបាយ​លើកទឹកចិត្ត​ដល់​សិប្បកម្ម សហគ្រាស​ធុន តូច និង​មធ្យម​ដែល​មាន​មូលដ្ឋាន​ផលិតកម្ម ធាតុ​ចូល​ធម្មជាតិ​ទៅ​ក្នុង​វិស័យ​កសិកម្ម​នៅ ក្នុងស្រុក និង​លើកទឹកចិត្ត​ដល់​ក្រុម​កសិករ ដែល​បាន​ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ធម្មជាតិ នៅក្នុង​ផលិតកម្ម​កសិកម្ម​ផងដែរ​។ 
​ឆ្លើយតប​នឹង​គោលដៅ​នៃ​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​នៅ​ឆ្នាំ​២០១៥ ខាងមុខនេះ សម្ដេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត ឲ្យ​ផ្ដោត​ការយកចិត្តទុកដាក់​ពង្រីកសមត្ថភា​ពផលិត​កម្ម កសិកម្ម ដោយ​ជំរុញ​ការ អភិវឌ្ឍ​សហគមន៍​កសិកម្ម ដើម្បី​ប្រមូលផ្តុំ និង​បង្កើន​ថាមភាព កម្លាំង​ផលិតកម្ម ឆ្លើយ តប​តាម​តម្រូវការ​ចាំបាច់​របស់​ទីផ្សារ និង​ត្រូវ លើកកម្ពស់​មធ្យោបាយ​ផលិតកម្ម​កសិកម្ម ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹង ថា វិស័យ​កសិកម្ម​រីកលូតលាស់​យ៉ាងខ្លាំង គួរ​ឲ្យ​កត់​សម្គាល់នៅ​ឆ្នាំ​២០១៣ កន្លងទៅនេះ ដោយ​ក្នុង​នោះ​បរិមាណ​ផល​ស្រូវ​សរុប​មាន ៩,៣៨ លាន​តោន​, សល់​ស្រូវ​ជា​ស្បៀង ៤,៨២ លាន​តោន ឬ​គិត​ជា​អង្ករ​សរុប​ចំនួន ៣ លាន​តោន​។ នេះ​ជា​ជោគជ័យ​មួយ​ដ៏​ធំ​របស់ កម្ពុជា ដោយ​មិន​ត្រឹមតែ​សម្រាប់​ផ្គត់ផ្គង់​ក្នុង ស្រុក​តែប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​នាំ​ចេញ​ទៅ ក្រៅប្រទេស​ទៀត​ផង​។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​ថ្លែង ថា ការងារ​បង្កបង្កើនផល​ស្រូវ​ដែល​មាន​ផ្ទៃដី សរុប​ចំនួន ៣,០៥២ លាន​ហិកតា គឺ​កើន ឡើង ១,៤៩ភាគរយ ធៀប​នឹង​ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ ដោយសារ​គ្រោះរាំងស្ងួត​នៅ​ដើមរដូវ និង គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ខេត្ត​ទាំង​១៩ គួប​ផ្សំ នឹង​ការបំផ្លាញ​ដោយសារ​សត្វល្អិត​ផង ផ្ទៃដី ដំណាំ​ស្រូវ​ដែល​ត្រូវ​ប្រមូល​ផល​នៅសល់​ត្រឹមតែ ២,៩៦ លាន​ហិកតា​ប៉ុណ្ណោះ ដោយបាន ទទួល​ផល​ស្រូវ​សរុប​ចំនួន ៩,៣៨ លាន​តោន លើស​ឆ្នាំ​កន្លងមក​ចំនួន ៩២.៨៦៨ តោន​។ ទិន្នផល​ស្រូវ​ជា​មធ្យម​ប្រចាំឆ្នាំ​គឺ ៣,១៦៣ តោន​ក្នុង​មួយ​ហិកតា​។ ក្រៅពី​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ និង​ដំណាំ​កសិឧស្សាហកម្ម​ផ្សេងៗ រួម​មាន​ដំឡូង​មី ពោត សណ្ដែក អំពៅ ថ្នាំជក់  ។​ល​។ បាន​ដាំ​ដុះ​នៅលើ​ផ្ទៃ​ដី​ជាង ៩៤១.០០០ ហិកតា ដោយ​ទទួលបាន​ផល​សរុប​ជាង ១០,៥៤០ លាន​តោន គឺ​កើនឡើង​ប្រមាណ ១៣,៦៧ភាគរយធៀប​នឹង​ឆ្នាំ​២០១២​។ លោក​រដ្ឋមន្ដ្រី​បានបញ្ជាក់​ថា តាម​ការវាយតម្លៃ​តុល្យភាព​ស្បៀង​ឆ្នាំ​២០១៣ បាន​បង្ហាញ​ឲ្យឃើញ ថា ផលិតផល​ស្រូវ​មាន​អតិរេក​ចំនួន ៤,៨២ លាន​តោន គឺ​កើន​លើស ១,៩៦ភាគរយធៀប​នឹង ឆ្នាំមុន​, គិត​ជា​អង្ករ គឺ​មាន​បរិមាណ ៣,០៨ លាន​តោន​។​

​ចំពោះ​ការអភិវឌ្ឍ​ដំណាំ​កៅស៊ូ គឺមាន សន្ទុះ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅក្នុង ខេត្ត​ចំនួន ១៩ ដែល​រហូត​មកដល់ពេលនេះ មាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​សរុប​ចំនួន ៣២៨.០០០ ហិកតា​។ ក្នុងនោះ​សមាមាត្រ​នៃ​ផ្ទៃ​ដី​ចម្ការ កៅស៊ូ​គ្រួសារ​មាន​ចំនួន ៤២ភាគរយចម្ការកៅស៊ូ សម្បទាន​សេដ្ឋកិច្ច​មាន ៤១ភាគរយនិង​ចម្ការកៅស៊ូ កសិឧស្សាហកម្ម​(​អតីត​ចម្ការកៅស៊ូ​រដ្ឋ​)​មាន​ចំនួន ១៧ភាគរយជាមួយនឹង​ផ្ទៃដី​ចៀរ​ជ័រកៅស៊ូ ជាង ៧៨.០០០ ហិកតា ដែល​មាន​បរិមាណ ផលិតផល​គិត​ជា​ជ័រ​ស្ងួត​ជិត ៩០.០០០ តោន សម្រាប់​នាំចេញ​ទៅ​បរទេស គឺ​កើន​លើស​ឆ្នាំ ២០១២ ជាង ៣២ភាគរយ។​

​ក្នុងឱកាស​នោះ​ដែរ  សម្ដេច​តេជោក៏បាន គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​សន្និបាត​កសិករ​ទូទាំង​ប្រទេស ដែល​បាន​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ ដែល​កិច្ចការ​នេះ​នឹង​បង្ហាញ ឲ្យឃើញ​ពី​ភាពម្ចាស់កា​ររបស់​កសិក​រ​ប្រកប ដោយ​គំនិត​ច្នៃប្រឌិត​, ប្រែក្លាយ​ចំណេះដឹង ទៅ​ជា​ការអភិវឌ្ឍ​, លើកកម្ពស់​ការប្រើប្រាស់ បច្ចេកវិទ្យា ដោយ​តម្រង់​ចក្ខុវិស័យ​ទៅរក​ការ ប្រកួតប្រជែង​ទាំង​បរិមាណ និង​គុណភាព ដើម្បី​ឆ្ពោះទៅរក​ការធ្វើ​កសិពាណិជ្ជកម្ម​យ៉ាង​សកម្ម​ផុលផុស​។ សកម្មភាព​ទាំងអស់​នេះ មិន​ត្រឹមតែ​បង្ហាញឲ្យឃើញយ៉ា​ង​ច្បាស់​នូវ សកម្មភាព​ប្រកួតប្រជែង​របស់​កសិករ​ទូទាំង ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ខិត​ឲ្យ កាន់តែ​ជិត​គ្នា​រវាង​អ្នកបច្ចេកទេស និង​បងប្អូន កសិករ​ដែល​ជា​អ្នកទទួលយក​បច្ចេកទេស ទៅ​អនុវត្ត​ជាក់ស្តែង ដើម្បី​បង្កើន​សក្តានុពល ភាព​នៃ​ផលិតកម្ម និង​លើកកម្ពស់​ជីវភាព​រស់ នៅ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទៀតផង​។ 

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​, រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ​, កងកម្លាំង​ប្រដាប់ឤ​វុ​ធ​, ដៃគូ អភិវឌ្ឍន៍​, អង្គការ​ជាតិ​អន្តរជាតិ​, វិស័យ ឯកជន និង​សហគមន៍​សូម​បន្ត​ចូលរួម​តាម គ្រប់​រូបភាព​ក្នុង​ការជួយ​ដល់​ប្រជាកសិករ និង​ការងារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ជាតិ​ឲ្យ មាន​ការរីកចម្រើន​ជា​លំដាប់ ដែល​នឹង​រួម ចំណែក​សំខាន់​ក្នុងការ​ធ្វើ​សមាហរណកម្ម​ក្នុង សហគមន៍​សេដ្ឋកិច្ចឤ​ស៊ាន​នា​ឆ្នាំ​២០១៥ ខាង មុខ​នេះ​។ 

​ក្នុង​ពិធី​បិទ​សន្និបាត​នេះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ដល់​អនុសាសន៍ រហូត​ទៅ​ដល់ ១០ ចំណុច រួមមាន ៖
​ទី​១• ត្រូវ​បន្ត​បង្កើន​ផលិតភាព​ស្រូវ និង ដំណាំ​ផ្សេងៗ​ទៀត តាមរយៈ​ការពង្រឹង​ពង្រីក និង​ធានា​ចីរភាព​នៃ​ប្រព័ន្ធ​សេវា​បច្ចេកទេស និង​ព័ត៌មាន​ទីផ្សារ​កសិកម្ម ដោយ​ជំរុញ​សេវា ទាំង​នេះ​ឲ្យមាន​រចនាសម្ព័ន្ធ​ដល់​មូលដ្ឋាន ឃុំ​សង្កាត់ ហើយ​ផ្សារភ្ជាប់​ជាមួយនឹង​បណ្តាញ ស្ម័គ្រចិត្ត និង​ដៃគូ​ដែល​មាន​ការពាក់ព័ន្ធ​។ ទន្ទឹមនឹងនេះ ក៏​ត្រូវ​បន្ត​ទាក់ទាញ​ការវិនិយោគ និង​ជំរុញ​ពិពិធ​កម្ម​ដំណាំ​កសិកម្ម តាមរយៈ ការបន្ត​លើកកម្ពស់​កិច្ចការ​ស្រាវជ្រាវ និង អភិវឌ្ឍ​, ការផ្សព្វផ្សាយ​មុខ​ដំណាំ​ថ្មីៗ ដែល មាន​សក្តានុពល​សម្រាប់​ការដាំដុះ និង​ការនាំ ចេញ​។ 

​ទី​២. ត្រូវ​បន្ត​លើកកម្ពស់​ពាណិជ្ជូប​នីយកម្ម​ផលិតផលក​សិ​កម្ម តាមរយៈ​ការអនុវត្ត គោលនយោបាយ​ពង្រឹង​យន្តការ​ស្ថាប័ន និង ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី​កសិកម្ម និង កសិករ ព្រមទាំង​កែលម្អ​នូវ​កិច្ច​សម្រួល ពាណិជ្ជកម្ម រួម​មាន​យន្តការ​ច្រកចេញចូល តែមួយ​, ការលើកកម្ពស់​ភាពជា​ដៃគូ​រវាង កសិករ​និង​ពាណិជ្ជករ និង​ភាព​ជា​ដៃគូ​រវាង កសិឧស្សាហកម្ម​ខ្នាត​ធំ​ជាមួយនឹង​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​។ ទន្ទឹមនឹងនេះ ក៏​ត្រូវ​គិត គូរ​អំពី​ការបង្កើន​ផលិតភាព​ដំណាំ​សម្គាល់​ភូមិ​ស្រាស្ត​ថ្មីៗ​បន្ថែមទៀត ឲ្យបាន​ទាំង​បរិមាណ និង​គុណភាព ដោយ​យក​លំនាំ​តាម​ផលិត ផល​ម្រេច​កំពត និង​ស្ករត្នោត​កំពង់ស្ពឺ​ជា ដើម​។​

​ទី​៣. ត្រូវ​ពង្រឹងពង្រីក​ភាព​ជា​ដៃគូ វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដើម្បី លើកកម្ពស់​ផលិតភាព​, ការធ្វើ​ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជូប​នីយកម្ម​ផលិតផល កសិកម្ម ក៏ដូចជា​ការលើកកម្ពស់​ការចិញ្ចឹម សត្វ និង​វារីវប្បកម្ម​, ការគាំទ្រ​ក្នុង​ការចែក ចាយ​ធាតុ​ចូល​កសិកម្ម ដូចជា​ពូជ ជី ថ្នាំ​កសិកម្ម​, គ្រឿងយន្ត​កសិកម្ម​, ការផ្គត់ផ្គង់​ទឹក ព្រមទាំង​សេវា​គាំទ្រ​បច្ចេកទេស​កសិកម្ម និង បច្ចេកវិទ្យា​, ការ​ផ្តល់​ឥណទាន​, ការផលិត​ពូជ និង​ចំណី​សត្វ​ជាដើម​។​
​ទី​៤. ត្រូវ​លើកកម្ពស់ និង​ជំរុញ​ការចិញ្ចឹម  សត្វ​តាម​គ្រប់​រូបភាព​ឲ្យមាន​ការអភិវឌ្ឍ និង មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សម្រាប់​ផ្គត់ផ្គង់ តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ ដោយ គិតគូរ​ខ្ពស់​ដល់​សុវត្ថិភាព​ចំណីឤ​ហារ​សត្វ និង​កិច្ចដំណើរការ​ទីផ្សារ​កសិផល ក្នុងនោះ ត្រូវមាន​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ផលិតកម្ម សត្វ​ឲ្យបាន​សមស្រប​ទៅតាម​ស្ថានភាព​ជាក់ស្តែង ទាំង​ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​, លក្ខណៈ​ឧស្សាហកម្ម និង​បន្ត​ជំរុញ​ច្បាប់​ស្តី ពី​សុខភាព និង​ផលិតកម្ម​សត្វ​ឲ្យបាន​ឆាប់ ដើម្បី​គាំទ្រ​ផលិតកម្ម​សត្វ​ក្នុងស្រុក​ឲ្យមាន​ការអភិវឌ្ឍ​ខ្លាំងឡើង​។ លើសពីនេះ​ត្រូវ​រៀបចំ រចនាសម្ព័ន្ធ​អង្គភាព​ផលិតកម្ម និង​បសុព្យាបាល​ឲ្យបាន​សមស្រប ដើម្បី​គ្រប់គ្រង​វិស័យ នេះ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ទី​៥. ត្រូវ​គ្រប់គ្រង និង​អនុវត្ត​ច្បាប់​ក្នុង សកម្មភាព​ពាណិជ្ជកម្ម​ថ្នាំ​កសិកម្ម និង​ជី កសិកម្ម ដោយ​ត្រូវ​យកចិត្តទុកដាក់​បន្ត​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​អង្គភាព​គ្រប់គ្រង និង​យន្តការ​អនុវត្ត​ច្បាប់​ឲ្យបាន​ហ្មត់ចត់ ខណៈ ដែល​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ​នេះ បរិមាណ​សម្ភារៈ​កសិកម្ម​នាំចូល និង​ការប្រើ ប្រា​ស់ជី និង​ថ្នាំ​កសិកម្ម​បាន​កើនឡើង​ពី ៣ ទៅ ៥​ដង ធៀប​នឹង​ឆ្នាំ​២០១០, ក្នុងនោះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឤ​ជ្ញាធរ​ថ្នាក់ក្រោម ជាតិ អង្គភាព​ជំនាញ និង​មន្ទីរ​កសិកម្ម​រាជ ធា​នី​-​ខេត្ត ត្រូវ​ជំរុញ​វិធានការ​ត្រួតពិនិត្យ និង អនុវត្ត​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់  ចំពោះ​សកម្មភាព​ល្មើស​ពាក់ព័ន្ធ​នឹង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​នេះ​។ 
​ទី​៦. ត្រូវមាន​គោលនយោបាយ​លើក​ទឹក ចិត្ត​ដល់​សិប្បកម្ម សហគ្រាស​ធុន​តូច និង មធ្យម​ដែល​មាន​មូលដ្ឋាន​ផលិតកម្ម​ធាតុ​ចូល ធម្មជាតិ​ក្នុង​វិស័យ​កសិកម្ម​នៅ​ក្នុងស្រុក និង លើកទឹកចិត្ត​ដល់​ក្រុម​កសិករ​ដែល​ប្រើប្រាស់ ធាតុ​ចូល​កសិកម្ម​ធម្មជាតិ​ខាងលើ​នៅ​ក្នុង ផលិតកម្ម​កសិកម្ម​។ ទន្ទឹមនេះ ដើម្បី​ឆ្លើយ តប​នឹង​គោលដៅ​នៃ​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​នៅ​ឆ្នាំ​២០១៥ ខាងមុខ នេះ យើង​ត្រូវ​យកចិត្តទុកដាក់​ពង្រីក​សមត្ថភាព​ផលិតកម្ម​កសិកម្ម ដោយ​ជំរុញ​ការ អភិវឌ្ឍ​សហគមន៍​កសិកម្ម ដើម្បី​ប្រមូលផ្តុំ និង​បង្កើន​ថាមភាព​, កម្លាំង​ផលិតកម្ម ឆ្លើយ តប​តាម​តម្រូវការ​ចាំបាច់​របស់​ទីផ្សារ និង​ត្រូវ លើកកម្ពស់​មធ្យោបាយ​ផលិតកម្ម​កសិកម្ម ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី​៧. បន្ត​ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ សម្រាប់​ការអភិវឌ្ឍ​កៅស៊ូ​ធម្មជាតិ​នៅ​កម្ពុជា​ឆ្នាំ​២០១១-២០២០ និង​បន្ត​ជំរុញ​ការ​ចងក្រង សហគមន៍​កៅស៊ូ​គ្រួសារ​ឲ្យបាន​រឹងមាំ ដោយ បង្កើន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពិសេស​ការ ជ្រើសរើស​ពូជ ការថែទាំ ការព្យាបាល​ជំងឺ ការប្រមូល​ផល និង​ការកែច្នៃ​កៅស៊ូ ក្នុងនោះ ត្រូវ​ជំរុញ​ការអភិវឌ្ឍ​កសិឧស្សាហកម្ម​កៅស៊ូ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​វិនិយោគិន សម្រាប់​ការអភិវឌ្ឍ ដោយ​ទ្រង់ទ្រាយ​ធំ និង​ម្យ៉ាង​សម្រាប់​ធ្វើជា ស្នូល​នៃ​ការអភិវឌ្ឍ​កៅស៊ូ​គ្រួសារ​នៅ​ក្នុង​តំបន់ សំដៅ​បង្កើន​ខ្សែចង្វាក់​តម្លៃ​ឲ្យមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច ដោយ​រាប់​ចាប់តាំងពី​ការកែ លម្អ​គុណភាព ការកែច្នៃ ការ​វេច​ខ្ចប់ និង​ការ ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​ជ័រកៅស៊ូ​ឲ្យ​សម ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​។ 

​ទី​៨. ក្រោយ​ការកែទម្រង់​ស៊ីជម្រៅ​វិស័យ ជលផល​ដំណាក់កាល​ទី​២ រាជរដ្ឋាភិបាល បានសម្រេច​លុប​ឡូត៍​នេសាទ​ទាំងអស់ ទុក សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ធ្វើ​ជា​កន្លែង​អភិរក្ស​ជលផល​។ ក្នុង​ស្ថានភាព​នេះ ត្រូវ​បន្ត​អនុវត្ត​អនុសាសន៍ ទាំង ៧ ចំណុច​ដែល​បាន​ដាក់​ចេញ​កន្លង មក​។ ទន្ទឹមនឹងនេះ ត្រូវ​បន្ត​រៀបចំ​បោះ បង្គោល​ព្រំប្រទល់​កន្លែង​អភិរក្ស និង​កន្លែង នេសាទ​គ្រួសារ​ឲ្យបាន​ច្បាស់លាស់ ដោយ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ត្រូវ​ពង្រឹង ការបង្ក្រាប​បទល្មើស និង​ការពារ​កន្លែង​អភិរក្ស​ជលផល​ឲ្យបាន​ដាច់ខាត​។ កាតព្វកិច្ច មួយទៀត​ដែល​មិន​ត្រូវ​មើលរំលង និង​ត្រូវ អនុវត្ត​ជា​អចិន្ត្រៃយ៍​នោះ គឺ​ការចូលរួម​ខាន មិន​បាន​ពី​ឤ​ជ្ញាធរ​ថ្នាក់ក្រោម​ជាតិ គណៈ បញ្ជាការ​ឯកភាព​ខេត្ត ក្រុង ស្រុក និង​កង កម្លាំង​ប្រដាប់ឤ​វុ​ធ រួមទាំង​សហគមន៍​នៅ មូលដ្ឋាន ដើម្បី​ជួយ​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ជលផល និង​ថែរក្សា​ធនធាន​ជល ផល​ទាំង​ទឹកសាប ទាំង​សមុទ្រ​ឲ្យបាន​គង់ វង្ស​។ 

​ទី​៩• ត្រូវ​បញ្ឈប់​ដាច់ខាត​ការកាប់​រាន ដុត ហ៊ុម​ព័ទ្ធ រំលោភ​យក​ដី​ព្រៃឈើ​ធ្វើជា​កម្មសិទ្ធិ ដែល​បាន​កើតឡើង​ក្រោយ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ទទួលទោស តាម​ច្បាស់​ស្តីពី​ព្រៃឈើ​។ ទន្ទឹមនឹងនេះ ក៏ ត្រូវ​បន្ត​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​នូវ​បទបញ្ជា ដែល​បាន​ដាក់ចេញ​នា​ពេល​ថ្មីៗ​នេះ អំពី​ការ បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​។ ជា មួយ​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​បន្ត​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជា ប្រចាំ​នូវ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន នានា ដែល​ទទួលបាន​ដី​សម្បទាន  ដើម្បី ធានា​ដល់​កិច្ចដំណើរការ​វិនិយោគ​, ទប់ស្កាត់ នូវ​ភាព​អសកម្ម​ផ្សេងៗ ដែលឤ​ច​កើតមាន ទាក់ទង​នឹង​ដី​សម្បទាន​នេះ រួម​ទាំង​ការបង់ថ្លៃ សម្បទាន​ដី និង​កម្រៃ​សួយ​សារ​ផ្សេងៗ ជូន រដ្ឋ​តាម​កិច្ចសន្យា​។ ក្នុងនោះ​ត្រូវ​ចាត់វិធានការ ឲ្យបាន​ម៉ឺងម៉ាត់ ចំពោះ​គម្រោង​វិនិយោគ​ទាំង ឡាយ​ដែល​មិន​គោរព​តាម​កិច្ចសន្យា ដោយ ការដាក់ពិន័យ ឬ​លុបចោល​ការលើកទឹកចិត្ត ឬ​លុប​កិច្ចសន្យា​សម្បទាន ក្នុង​ករណី​ធ្ងន់ធ្ងរ ដើម្បី​ដក​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ បង្វែរ ទៅ​ប្រើប្រាស់​ជា​ដី​សម្បទាន​សង្គមកិច្ច​វិញ ពី​ញ្រេះ​យើង​កំពុង​ត្រូវការ​ដី ដើម្បី​ផ្តល់ជូន យោធិន​ចូលនិវត្តន៍ បាត់បង់​សមត្ថភាព គ្រួសារ ពលី និង​ពិការ​ជាដើម​។ បន្ថែម​លើ​នេះ​ត្រូវ​បន្ត ជំរុញ​ការកំណត់​ព្រំប្រទល់​ដែន​ព្រៃឈើ​, ធ្វើ ចំណាត់ថ្នាក់ និង​ចុះបញ្ជី​ការ​សម្បត្តិ​ព្រៃឈើ អចិន្ត្រៃយ៍ និង​ការបន្ត​កំណត់​តំបន់​ព្រៃឈើ រេ​ចរិល ដើម្បី​ស្តារ​ព្រៃ​ដាំ​ដុះ​ឲ្យក្លាយ​ជា​តំបន់ ព្រៃឈើ​មាន​តម្លៃ​ឡើងវិញ​។​

​ទី​១០. ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស ដើម្បី​ជួយ អភិវឌ្ឍ​សមត្ថភាព​ធន់​ទ្រាំ និង​បន្ស៊ាំ​ជាមួយ​ការ ប្រែប្រួលឤ​កាសធាតុ​ដល់​សហគម​ន៍ និង កសិករ​ដែល​ស្ថិតនៅ​តំបន់​ងាយ​រងគ្រោះ​ក្នុង ទូទាំង​ប្រទេស​។ ក្នុងនោះ​ក៏​ត្រូវ​យកចិត្ត​ទុក ដាក់​ដល់​ការអនុវត្ត​វិធានការ​យុទ្ធសាស្ត្រ និង សកម្មភាព​អភិវឌ្ឍន៍​កសិកម្ម​វៃឆ្លាត​ជាមួយ ឤ​កាសធាតុ​ដែល​មាន​ការ​បញ្ចេញ​កាបូ​និក​តិច ដើម្បី​លើកកម្ពស់​ការចូលរួម​ក្នុង​សកម្មភាព​កាត់បន្ថយ​ការប្រែប្រួលឤ​កាសធាតុ​។​


​សម្ដេច​តេជោ ហ៊ុន សែន ព្រមាន ដក​យក​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ធ្វើ ខុស​កិច្ចសន្យា​
​ថ្លែង​នៅក្នុង​ពិធី​នេះ​ដែរ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ជា​សាធារណៈ ទៅ​ដល់​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ថា នឹង​លុបចោល​កិច្ច សន្យា​សម្បទាន​ដី​សេដ្ឋកិច្ច​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​បំពាន​កិច្ចសន្យា​ធ្ងន់ធ្ងរ ដោយ​បង្វែរ ដី​នោះ​ទៅ​ប្រើប្រាស់​ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​កំពុង​តែ​ត្រូវការ​ដើម្បី​ផ្តល់ ដល់​គ្រួសារ​យោធិន​ពិការ និង​ពលី​។ សម្ដេច បាន​បន្តថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​បន្ត​ចុះ​ផ្ទៀងផ្ទាត់​ជា​ប្រចាំ​នូវ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​នានា​ដែល​បាន​ទទួល​ដី​សម្បទាន​ដើម្បី​ធានា​ដល់​កិច្ចដំណើរការ​វិនិយោគ​ទប់ស្កាត់​នូវ​ភាព​អសកម្ម​ផ្សេងៗ​ដែល​អាច​កើតមាន​ទាក់ទង​នឹង​ដី​សម្បទាន​នេះ រួម ទាំង​ការបង់ថ្លៃ​សម្បទាន​ដី និង​កម្រៃ​សួយ​សារ ផ្សេងៗ​ជូន​រដ្ឋ​តាម​កិច្ចសន្យា​។​

​សម្ដេច​តេជោ​បញ្ជាក់ថា ត្រូវ​ចាត់​វិធាន ការ​ឲ្យបាន​ម៉ឺងម៉ាត់​ចំពោះ​គម្រោង​វិនិយោគ ទាំងឡាយ​ដែល​មិន​គោរព​តាម​កិច្ចសន្យា ដោយ​ការដាក់ពិន័យ ឬ​លុបចោល​ការលើក ទឹកចិត្ត ឬ​លុបចោល​កិច្ចសន្យា​សម្បទាន​ក្នុង ករណី​ធ្ងន់ធ្ងរ​ដើម្បី​ដក​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ បង្វែរ​ទៅ​ប្រើប្រាស់​ជា​ដី​សម្បទាន​សង្គម កិច្ច​វិញ ដើម្បី​ផ្តល់ជូន​យោធិន​ចូលនិវត្តន៍​បាត់ បង់​សមត្ថភាព គ្រួសារ​ពលី និង​ពិការ ពីព្រោះ យើង​កំពុង​ត្រូវការ​ដី​។​

​យោងតាម​របាយការណ៍​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំឆ្នាំ​២០១២-២០១៣ ឲ្យដឹងថា មកទល់ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​គោលការណ៍​វិនិយោគ ជូន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​បាន​ចុះ កិច្ចសន្យា​ជាមួយ​ក្រសួង​សរុប​ចំនួន​១២១ ក្រុមហ៊ុន លើ​ផ្ទៃដី​កិច្ចសន្យា​សរុប​ចំនួន ១.២៣០.៣៦៤ ហិកតា ស្ថិតនៅក្នុង​ខេត្ត​ចំនួន ១៧ ហើយ​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លុប ចោល​គោលការណ៍​និង​កិច្ចសន្យា​វិនិយោគ សរុប​ចំនួន ១១ ក្រុមហ៊ុន លើ​ផ្ទៃដី​ចំនួន ៨៥.៦៩៨ ហិកតា​ផងដែរ​។​

​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​ចេញផ្សាយ​កាលពី ខែ​មករា ឆ្នាំ​២០១៤ បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ អនុប្រយោគ​កាត់​ដី​សរុប​ជាង ៩៣ ម៉ឺន​ហិកតា ដែល​ក្នុងនោះ​បាន​កាត់​ចេញពី​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១១៦ ក្រុមហ៊ុន សម្រាប់​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ផ្អាក​នូវ​ការ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យទៅ​ក្រុមហ៊ុន​ឯកជន កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ កន្លងទៅ​។​

​កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ សម្ដេច តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ បទបញ្ជា​លេខ ០១ ស្តី​ពី​វិធានការ​ពង្រឹង និង បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច ដោយ​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​ក្នុងស្រុក និង បរទេស​ក្នុង​គោលបំណង​កាត់បន្ថយ​វិវាទ ដីធ្លី​។​
​ការព្រមាន​របស់​សម្ដេច​តេជោ​បែបនេះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​សាទរ និង​សុំឲ្យ បន្ត​ចាត់​វិធានការ​ក្ដៅ​តទៅទៀត​បើទោះបីជា​យឺត​ពេល​បន្តិច​ទៅហើយ​ក្ដី ប៉ុន្តែ​វា​បាន​កាត់ បន្ថយ​ដល់​ការធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ធនធានធម្មជាតិ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល បាន​រង​ផល​ប៉ះពាល់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច នេះ​ចាប់​តាំងពី​ឆ្នាំ​២០០៨ មក​។​

​លោក យ៉ង់ សាំង​កុមារ ប្រធាន​អង្គការ សេ​ដាក​(CEDAC) បាន​និយាយថា រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កសិករ​កម្ពុជា​បាន អភិវឌ្ឍ​បច្ចេកទេស​កសិកម្ម​ឈាន​ដល់​កម្រិត មួយ​ល្អ​រួច​ហើយ​ដែរ​។ លោក​បាន​បន្តថា ការ សហការ​រវាង​កសិក​រ និង​ពាណិជ្ជករ​ជា​រឿង មួយ​សំខាន់​ក្នុង​ការចែករំលែក​ព័ត៌មាន​អំពី​ទី ផ្សារ​កសិផល​។ ប៉ុន្តែ​ដើម្បី​បង្កើន​ទិន្នផល​ឲ្យ ស្រប​ទៅនឹង​តម្រូវការ​ទីផ្សារ ប្រព័ន្ធធារាសាស្ត្រ គ្រប់គ្រាន់​ទើប​ជា​បញ្ហា​ចាំបាច់ និង​ចម្បង បំផុត​។ លោក​ថ្លែងថា អ្វី​ដែល​កសិករ​ត្រូវការ ដើម្បី​បង្កើន​ផលិតកម្ម​នោះ គឺ​ទឹក និង​ប្រព័ន្ធ ធារាសាស្ត្រ​។ ការសហការ​រវាង​កសិករ​ជា មួយ​នឹង​ពាណិជ្ជករ និង​បញ្ហា​បច្ចេកទេស គឺ ជា​ផ្នែក​មួយ​តែប៉ុណ្ណោះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​យកចិត្ដទុកដាក់​ខ្លាំង​ទៅលើ​សន្ដិសុខ​ស្បៀង ដោយ​មាន​វិស័យ កសិកម្ម​ជា​ផ្នែក​ដ៏​សំខាន់​នៅក្នុង​យុទ្ធសាស្ដ្រ ចតុកោណ​។ កម្ពុជា​មាន​បំណង​នាំ​ចេញ​អង្ករ ឲ្យបាន​យ៉ាងតិច ១ លាន​តោន ត្រឹម​ឆ្នាំ ២០១៥​។ ដូច្នេះ​ត្រូវតែ​ជំរុញ និង​បង្កលក្ខណៈ ងាយស្រួល​ជូន​ដល់​វិនិយោគិន​ក្នុងស្រុក និង​មក​ពី​បរទេស​ឲ្យ​បង្កើន​ការវិនិយោគ​លើ ផលិតកម្ម​ការកែច្នៃ និង​ការនាំចេញ​អង្ករ​៕
​ដោយ​លោក អុក សាផាន​