ថ្ងៃ អាទិត្យ ទី ២៣ ខែSep ឆ្នាំ២០១៨

ក្នុងវិស័យពាណិជ្ជកម្មគួរនិយាយពីពាណិជ្ជកម្មធ្វើកាន់តែធំកាន់តែរីកចម្រើន

(អត្ថបទចុះផ្សាយថ្ងៃទី 2014-06-10 15:00:10)

២. ពង្រីកវិស័យពាណិជ្ជកម្ម
ចំពោះវិស័យពាណិជ្ជកម្មនៅទីនេះ សំខាន់គឺសំដៅទៅលើមុខ របររបស់ក្រុមពាណិជ្ជករចិនដែលបានប្រកបអាជីវកម្ម។ ទោះបី ជាក្រុមពាណិជ្ជករចិនប្រកបអាជីវកម្មប្រភេទណា និងស្ថិតនៅក្នុង ដំណាក់កាលប្រវត្តិសាស្ត្រណាមួយក៏ដោយ ក៏ពួកគាត់សុទ្ធតែអាច សម្របខ្លួនទៅតាមការអភិវឌ្ឍនាពេលនោះដែរ និងអាចមានសមត្ថភាពក្នុងការក្តោបយកឱកាសមាស ដើម្បីធ្វើការពង្រីកមុខរបររបស់ ខ្លួនឲ្យបានរីកចម្រើន ជាពិសេសនៅក្នុងដំណាក់កាលសាកលភាវូបនីយកម្ម ពួកគាត់បានទទួលនូវផលប្រយោជន៍កាន់តែធំធេង។ នៅ ខាងលើ អ្នកនិពន្ធបានលើកឡើងអំពីប្រវត្តិរបស់ពាណិជ្ជករជីន ក្នុង ការប្រកបមុខរបរជួញដូរអំបិល និងអាជីវកម្មផ្សេងៗទៀត ដូចជា ក្រណាត់ កប្បាស និងសរសៃសូត្រ ដែលសុទ្ធតែជាអាជីវកម្មមួយ កញ្ចប់ ពោលគឺផលិតផង ផ្គត់ផ្គង់ផង និងលក់ដូរផង។ ម៉្យាងវិញ ទៀត ពាណិជ្ជករជីនបានផលិតនូវផលិតផលសម្រាប់លក់នៅក្នុង ទីផ្សារស្រុកចិន និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុបទៀតផង។ ដោយ សារតែពួកគាត់មិនត្រឹមតែហ៊ានប្រឈមនឹងហានិភ័យខ្ពស់, មិនខ្លាច នឿយហត់, ភាពរស់រវើកក្នុងការកែតម្រូវទៅលើការលក់ដូរ ការផ្គត់ ផ្គង់ អតិថិជន និងបុគ្គលិក ព្រមទាំងបង្កើតឲ្យមានយន្តការបែងចែក ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកតាមគោលការណ៍សមភាព និង ស្មើភាពនោះ ទើបអាជីវកម្មរបស់ពួកគាត់មានការរីកធំយ៉ាងខ្លាំង ទាំងទីផ្សារក្នុងស្រុកចិន ទាំងទីផ្សារអន្តរជាតិ និងបានជំរុញឲ្យមាន វេទិកាសមាជិកដ៏ធំមួយសម្រាប់បញ្ចេញមតិយោបល់ទៀតផង។

បន្ទាប់ពីប្រទេសចិនបានកែទម្រង់បើកចំហទីផ្សារមក ក្រុម ពាណិជ្ជករចិនបានពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែធំ ហើយទម្រង់អាជីវកម្មមួយកញ្ចប់ក៏កាន់តែមានច្រើនឡើង, ឧទាហរណ៍ដូចជាពាណិជ្ជករស៊ូ ដែលលោក Cui Guiliang បានឆ្លង កាត់ការតស៊ូប្រកួតប្រជែងក្នុងទីផ្សារ ក៏បានក្លាយជាម្ចាស់រោងម៉ាស៊ីន កិនស្រូវធំមួយនៅក្រុងស៊ីចូវក្នុងវ័យ ៣០ ឆ្នាំ ព្រមទាំងបានបង្កើត រោងចក្រផលិតនូវផលិតផលទឹកសណ្តែក ហើយក្រោយមកគាត់ បានចំណាយទុនរបស់ក្រុមហ៊ុនចំនួន ១០ ម៉ឺនយ័ន ដើម្បីធ្វើការ ផ្សព្វផ្សាយផលិតផលទឹកសណ្តែកតាមទូរទស្សន៍ ក្នុងពេលចាក់ បញ្ចាំងរឿងភាគ “Ke wang” ដែលធ្វើឲ្យផលិតផលទឹកសណ្តែក របស់គាត់ត្រូវបានមហាជនចាប់អារម្មណ៍ និងទទួលស្គាល់យ៉ាង ច្រើនបន្ទាប់ពីមានការផ្សព្វផ្សាយពាណិជ្ជកម្មមួយខែក្រោយមក។ រហូតមកដល់ឆ្នាំ១៩៩៤ ទំហំពាណិជ្ជកម្មជួញដូរកើនទៅដល់ ៥០០ លានយ័ន។ ជាមួយនេះដែរ លោក Cui Guiliang បានឈរលើមូលដ្ឋានដ៏រឹងមាំនៃអាជីវកម្មផលិតផលទឹកសណ្តែកក្នុងការពង្រីកអាជីវកម្មរបស់គាត់ឆ្ពោះទៅរកមាគ៌ានៃអាជីវកម្មដែលមានលក្ខណៈចម្រុះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់គាត់ពង្រីកទៅដល់វិស័យកសិកម្ម ពាណិជ្ជកម្មអន្តរជាតិ ការដឹកជញ្ជូនទំនិញ ឧស្សាហកម្មគីមី ឱសថ និងវិស័យអចលនទ្រព្យជាដើម ហើយទំហំពាណិជ្ជកម្មក្នុង ១ ឆ្នាំ កើនទៅដល់ ១0 ពាន់លានយ័ន។

ជាទូទៅ គេតែងតែយល់ឃើញថា មុខរបរធ្វើកាន់តែធំ កាន់តែល្អ ដែលអាចទទួលបានផលប្រយោជន៍ផ្ដាច់មុខក្នុងអាជីវកម្មនោះ។ ប៉ុន្តែចំពោះក្រុមពាណិជ្ជករចិនវិញនោះ ការពង្រីកអាជីវកម្មណាមួយ មិនមែនធ្វើដោយងងឹតងងុលខ្វះការពិចារណានោះទេ គឺពួកគាត់ បានសិក្សាអំពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មក្នុងការអភិវឌ្ឍឲ្យមានលំនឹង, ដូចជាលោកមហាសេដ្ឋី លី កាស៊ីង បានគ្រប់គ្រងមូលធន សរុបប្រមាណ ៥០០ ពាន់លានដុល្លារហុងកុងរបស់ក្រុមហ៊ុន Cheung Kong ដែលជាក្រុមហ៊ុនដ៏ធំមួយនៅហុងកុង។ ជាទូទៅ គេតែងតែរក្សានូវភាពស្ថិរភាព និងភាពរឹងមាំក្នុងការប្រកបអាជីវកម្ម, ប៉ុន្តែលោក លី កាស៊ីង មិនយល់ឃើញបែបនេះទេ, គឺ២-៣ឆ្នាំម្តង គាត់តែងតែធ្វើការបែងចែក និងរៀបចំរចនាសម្ព័ន្ធឡើងវិញ ចំពោះ គ្រប់ក្រុមហ៊ុនក្រោមចំណុះរបស់ក្រុមហ៊ុន Cheung Kong។ សាស្ត្រា ចារ្យ Lang Xianping បានធ្វើការស្រាវជ្រាវលើការបែងចែក និង រៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន Cheung Kong ដោយ រកឃើញថា តាមរយៈការបែងចែក និងរៀបចំរចនាសម្ព័ន្ធឡើងវិញ របស់ក្រុមហ៊ុននេះ គឺគេបានយកចំណុចខ្លាំងទៅប៉ះប៉ូវចំណុចខ្សោយ ដែលជាប្រការមួយទប់ទល់នឹងហានិភ័យ ព្រមទាំងធ្វើឲ្យក្រុមហ៊ុន ទាំងមូលកាន់តែរឹងមាំ និងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ 
 

ចំពោះការប្រកបអាជីវកម្មរបស់ក្រុមពាណិជ្ជករ អ្វីដែលសំខាន់ ជាងគេ និងជាស្នូលនោះគឺ ទំនាក់ទំនងក្នុងសង្គម។ ការចងសម្ព័ន្ធ មេត្រីនឹងគ្នា គឺជាការបង្កើតឲ្យមានសរសៃឈាមពាណិជ្ជកម្ម។ លោក មហាសេដ្ឋី លី កាស៊ីង ធ្លាប់បាននិយាយថា ការចងសម្ព័ន្ធមេត្រី នឹងគ្នាបានល្អប្រសើរនោះ នឹងនាំឲ្យមានទំនាក់ទំនងក្នុងសង្គមកាន់ តែទូលាយ ហើយកាលបើមានទំនាក់ទំនងកាន់តែច្រើនក្នុងសង្គម នឹងនាំមកនូវឱកាសពាណិជ្ជកម្មដ៏សន្ធឹកសន្ធាប់។ កត្តាសំខាន់មួយ នៃជោគជ័យរបស់ពាណិជ្ជករជឺ គឺពឹងផ្អែកទៅលើទំនាក់ទំនងក្នុង សង្គម ពិសេសគឺការពឹងពាក់គ្នាទៅវិញទៅមករវាងមិត្តភក្ដិ និងបង ប្អូន។ ម្យ៉ាងវិញទៀត ដូចអ្នកនិពន្ធដែលបានលើកឡើងកាលពី ដំបូងបំផុតថា ជនជាតិវឹនចូវ(Wenzhou) ដែលរស់នៅក្នុងតំបន់ ១៣ នៅប៉ារីស ជាទឹកដីដើមរបស់ជនជាតិជីហ្វ(Jew)នោះ, ដោយសារ តែពួកគាត់មានទំនាក់ទំនងនឹងគ្នាបានល្អ និងចេះជួយគ្នាទៅវិញទៅ មក ក៏បានពង្រីកតំបន់រស់នៅរបស់ពួកគេយ៉ាងធំរហូតដល់តំបន់ជា ច្រើនទៀត ព្រមទាំងធ្វើការអភិវឌ្ឍក្នុងតំបន់ដែលខ្លួនរស់នៅឲ្យមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស និងបង្កើតបានជាតំបន់ពាណិជ្ជកម្ម ដ៏ធំមួយដែរ។

បណ្តាញទំនាក់ទំនងរបស់ជនជាតិវឹនចូវមិនមែនបង្កើតឡើងដោយងាយៗនោះទេ។ ក្រៅពីពួកគេបានយកចិត្តទុកដាក់នឹងទំនាក់ ទំនងខ្សែលោហិត និងទំនាក់ទំនងក្នុងតំបន់នោះ គឺពួកគាត់បាន ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីទទួលជោគជ័យទាំង អស់គ្នា ហើយនេះក៏ជាគោលការណ៍មូលដ្ឋានក្នុងសង្គមពាណិជ្ជកម្មដែរ។ ជនជាតិវឹនចូវបានបោះបង់ចោលគំនិតដែលថា ភ្នំមួយ មិនអាចមានខ្លាពីរ និងការប្រកបមុខរបរដូចគ្នាគឺជាសត្រូវនឹងគ្នា ព្រោះទាំងនេះសុទ្ធតែជាទស្សនៈដែលហួសសម័យទៅហើយ។ ពួក គាត់បានបង្កើតទំនាក់ទំនងសហប្រតិបត្តិជាដៃគូពាណិជ្ជកម្មយូរ អង្វែងជាមួយគ្នា។ ស្របជាមួយគ្នានេះដែរ ជនជាតិវឹនចូវមិនត្រឹម តែបានបង្កើនក្រុមហ៊ុនសហគ្រាសខ្នាតធំគ្រប់ប្រភេទជាមួយគ្នានោះទេ តែថែមទាំងបានឈរលើមូលដ្ឋានវិស័យពាណិជ្ជកម្ម និងវិស័យ ឧស្សាហកម្មដើម្បីបង្កើតឲ្យមានក្រុងវឹនចូវទៀតផង។  
 

ទីផ្សារពាណិជ្ជកម្ម ក៏ជាទីលានសមរភូមិដែរ។ ចំពោះដៃគូប្រកួត ប្រជែងក្នុងទីផ្សារពាណិជ្ជកម្មដ៏ច្រើននោះ តើធ្វើយ៉ាងដូចម្តេចទើប អាចបន្តរស់នៅបាន? សំណួរនេះនៅតែជាបញ្ហាគន្លឹះសម្រាប់ក្រុម ពាណិជ្ជករចិន។ ពួកគាត់ស្រូបយកបទពិសោធន៍ក្នុងវប្បធម៌ប្រវត្តិ សាស្ត្ររបស់ចិនដ៏យូរលង់នោះ គួបផ្សំនឹងបទពិសោធន៍របស់ខ្លួន ផង បានបង្កើតឲ្យមានសមរភូមិពាណិជ្ជកម្មថ្មីៗដ៏ច្រើននៅលើទំព័រ ប្រវត្តិសាស្ត្រ។ ពាណិជ្ជករស៊ូ, លោក Che Jianxin នៅទសវត្សរ៍ ឆ្នាំ៧០ នៅមិនទាន់បានបញ្ចប់ការសិក្សាផង ក៏បានឆ្ពោះទៅរកផ្លូវ បង្កើតអាជីវកម្មដោយខ្លួនឯង ដោយបានខ្ចីដើមទុនចំនួន ៦០០ យ័ន ដើម្បីបង្កើតរោងឈើមួយ។ គាត់បានខិតខំរៀនសូត្រជាបន្តបន្ទាប់, ការគ្រប់គ្រង និងការអភិវឌ្ឍទីផ្សារកាន់តែមានលក្ខណៈល្អប្រសើរ ឡើង ធ្វើឲ្យអាជីវកម្មរបស់គាត់រីកចម្រើនយ៉ាងខ្លាំង។ ចំពោះការ ប្រកួតប្រជែងក្នុងទីផ្សារ គាត់ក៏បានធ្វើការសិក្សាស្រាវជ្រាវនៅអាម៉េរិក និងអឺរ៉ុបដែលជាទីផ្សារសំណង់ធំបំផុត។ បន្ទាប់មក ពេលត្រឡប់ មកដល់ស្រុកចិនវិញ គាត់ក៏បានសហការជាមួយរោងចក្រផលិត គ្រឿងសង្ហារឹមជាច្រើនកន្លែង បង្កើតជាទីផ្សារផលិតគ្រឿងសង្ហារឹម ដ៏ធំមួយនៅទូទាំងប្រទេសចិន។ នៅឆ្នាំ២០០០ លោក Che Jianxin បានបង្កើតក្រុមហ៊ុនធំមួយនៅសៀងហៃ ដែលមានទីតាំងនៅជាប់ គ្នាជាមួយនឹងក្រុមហ៊ុនធំមួយរបស់អឺរ៉ុប ដើម្បីដណ្តើមយកទីផ្សារ និងពង្រីកទីផ្សារនៅសៀងហៃ។

កត្តាសំខាន់បំផុតក្នុងការប្រកួតប្រជែងលើទីផ្សារពាណិជ្ជកម្ម គឺទស្សនៈវិស័យនិងយុទ្ធសាស្ត្រ។ ពាណិជ្ជករជីន លោក Jia Yue Ting ដែលបានមើលឃើញពីតម្រូវការក្នុងអាជីវកម្មរបស់ទូរគមនាគមន៍ត្រូវការកន្លែងផ្ទុកថ្មមួយ ក៏បានចាប់យកឱកាសដើម្បីប្រកប អាជីវកម្មក្នុងវិស័យនេះ។ ក្នុងរយៈពេល ១ ឆ្នាំក្រោយមក គាត់ទទួល បានផលប្រយោជន៍យ៉ាងច្រើនពីក្រុមហ៊ុនទូរគមនាគមន៍។ គាត់ បានទៅពង្រីកមុខរបរបន្ថែមនៅប៉េកាំងក្នុងឆ្នាំ២០០៣។ ដោយ យល់ឃើញថា អនាគតខាងមុខគឺជាសម័យ 3G នោះ គាត់បាន កំណត់អាជីវកម្ម 3G ជាស្នូលលើកម្មវិធីទូរស័ព្ទ, បង្កើតគេហទំព័រhttp://www.letv.com/ សម្រាប់មើលខ្សែភាពយន្ត ព្រមទាំងបាន កំណត់យកថ្លៃចំពោះអតិថិជនដែលបើកមើលខ្សែភាពយន្តលើគេហទំព័ររបស់គាត់។ ដោយសារតែការប្រកួតប្រជែង និងការទាក់ទាញ អតិថិជនឲ្យបានច្រើន គាត់បានចំណាយទុនទិញកម្មសិទ្ធិបញ្ញាលើ ខ្សែភាពយន្តជាង ៥ ពាន់រឿង និងរឿងភាគជាង ៩ ម៉ឺនរឿងដាក់ លើគេហទំព័រ។ នៅពេលនោះ ដោយសារប្រទេសចិននៅពុំទាន់ អនុវត្តច្បាប់កម្មសិទ្ធិបញ្ញាបានតឹងរ៉ឹងនោះ មានគេហទំព័រជាច្រើន បានចម្លងពីគេហទំព័រគាត់ ដើម្បីយកទៅធ្វើអាជីវកម្មដូចគាត់ដែរ។ ប៉ុន្តែស្របទៅការរីកចម្រើនរបស់ប្រទេសចិន ច្បាប់កម្មសិទ្ធិបញ្ញា កាន់តែត្រូវបានរដ្ឋាភិបាលចិនយកចិត្តទុកដាក់នោះ គេហទំព័ររបស់ គាត់ចាប់ផ្តើមមានផលចំណេញ ព្រោះគេហទំព័រជាច្រើនត្រូវតែទិញ សិទ្ធិបន្តពីគាត់ក្នុងការដាក់លើគេហទំព័ររបស់ខ្លួន ធ្វើឲ្យគាត់ទទួល បានចំណូលយ៉ាងខ្ពស់ ហើយនៅក្នុងឆ្នាំ២០០៧ ទ្រព្យសកម្មលើកម្ម សិទ្ធិបញ្ញារបស់គាត់កើនទៅដល់ ១,៨៧ លានយ័ន, ក្នុងឆ្នាំ២០១១ ចំណូលបានកើនឡើងដល់ ៨៥៥ លានយ័ន ហើយក្នុងរយៈពេល ៤ ឆ្នាំនេះ បានកើនទៅដល់៤៥០ដង។ លើសពីនេះទៀត គាត់ថែម ទាំងបានបង្កើតកម្មវិធីផ្តល់សេវាកម្មទស្សនាភាពយន្តនៅក្នុងប្រព័ន្ធទូរស័ព្ទដៃ Apple ផងដែរ។

ការប្រកួតប្រជែងក្នុងទីផ្សារ សំខាន់បំផុតគឺត្រូវមានគំនិតបង្កើត ថ្មី។ លោក ជូ អុីឆាយ ជាអគ្គនាយកនៃក្រុមហ៊ុន Yurun Group។ ក្រោមការដឹកនាំរបស់គាត់ ក្រុមហ៊ុនមានផលិតផលបង្កើតថ្មីជាបន្ត បន្ទាប់ និងជានិច្ចកាលតែងតែនាំមុខគេផងដែរ។ ចាប់ពីក្រុមហ៊ុនYurun Group បានបង្កើតឡើង និងបានប្រើប្រាស់នូវបច្ចេកវិទ្យា ថ្មីៗបញ្ចូលទៅក្នុងវិស័យផលិតកម្មរបស់គាត់មក រហូតមកដល់ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានស្ថាប័នស្រាវជ្រាវជំនាញ ៧ កន្លែង, បុគ្គលិកស្រាវជ្រាវចំនួន ១៣៩២ នាក់ និងមានផលិតផលជាង ១១០០ ប្រភេទ ហើយរាល់ចំណូលពីផលិតផលថ្មីៗតែងតែទទួល ៣០% នៃទឹកប្រាក់សរុបឡើងទៅ។ ខណៈពេលដែលបង្កើតឲ្យមាន បច្ចេកវិទ្យាថ្មី និងផលិតផលថ្មីនោះ លោក ជូ អុីឆាយ បានកំណត់ នូវស្ដង់ដា និងនីតិវិធីចំពោះផលិតកម្មរបស់គាត់ ដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង៕