ថ្ងៃ ពុធ ទី ១៨ ខែកក្កដា ឆ្នាំ២០១៨

កីឡាការិនី កែ ឡេង ចង់យកមេដាយ ជូនជាតិថែមទៀតនៅក្នុងការប្រកួតស៊ីហ្គេម

(អត្ថបទចុះផ្សាយថ្ងៃទី 2015-06-25 08:00:41)

លោកស្រី កែ ឡេង គឺជាកីឡាការិនីដែលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបំពាក់គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងការផ្តល់នូវប្រាក់រង្វាន់លើក ទឹកចិត្តជាច្រើន ដោយកីឡាការិនីរូបនេះបានក្លាយជាវីរនារីមួយរូបដែលបានឈ្នះមេដាយមាសជូនជាតិផ្នែកកីឡាប៉េតង់ (វាយប៊ូល) ក្នុងខណៈដែលកម្ពុជាមានវីរនារីលេចធ្លោពីររូបផ្សេងទៀតគឺ កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡា តេក្វាន់ដូអាស៊ី និង អ្នកគ្រូ នាង ផល្លា ដែលបានជាប់ចំណាត់គ្រូឆ្នើមទាំង១០របស់ពិភពលោក ។

កីឡាការិនី កែ ឡេង ត្រូវបានប្រជាជនកម្ពុជាគ្រប់រូបស្គាល់ថា ជាកីឡាការិនីម្នាក់ដែលបានទទួលមេដាយមាសក្នុងការប្រកួតជើងឯកកីឡាប៉េតង់ទាំងថ្នាក់ពិភពលោក ទាំងថ្នាក់តំបន់នៅអាស៊ីនិង នៅអាស៊ាន និង បានកសាងកេរ្តិ៍ឈ្មោះក្នុងការឈ្នះមេដាយនៃការ ប្រកួតកីឡាប៉េតង់នារីពិភពលោកលើកទី១៤នៅប្រទេសបារាំង ឆ្នាំ២០១៣ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ ចំពោះកីឡាការិនី កែ ឡេង ដែលបានប្រឹងប្រែងអស់ពីកម្លាំងចិត្ត កាយដណ្តើមបានមេដាយពិភពលោក មេដាយទ្វីបអាស៊ី និង មេ- ដាយអាស៊ានមកជូនជាតិ ដែលសម្តេចបានចាត់ទុកថាគឺជាមោទន ភាពជាតិនិងជាមោទនភាពជាបុគ្គលផងដែរ។ សម្តេចតេជោមាន ប្រសាសន៍ថា យើងមានវីរនារីមួយរូបទៀតដែលបានកើតចេញមក ពីការខិតខំពីសំណាក់សាមីខ្លួនផ្ទាល់និងការខិតខំរបស់រាជរដ្ឋាភិ- បាលកម្ពុជា។ យើងអាចកត់សម្គាល់ឃើញថាកីឡាមិនថាប្រទេសធំ ប្រទេសតូច ប្រទេសមាន ប្រទេសក្រនោះទេ ឱ្យតែយើងពូកែ មានជំនាញនិងសមត្ថភាពពិតប្រាកដ យើងនឹងទទួលបាននូវកីឡា ឆ្នើមរបស់ជាតិនិងពិភពលោក ដោយបានលើកបង្ហាញទង់ជាតិ របស់យើងនៅលើឆាកអន្តរជាតិ ។

ប្រវត្តិសង្ខេប

លោកស្រី កែ ឡេង មានកំណើតនៅក្នុងស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង។ គាត់រស់នៅជាមួយម្ដាយឯស្រុកកំណើត ប៉ុន្តែនៅឆ្នាំ ១៩៨០ ម្ដាយគាត់បានស្លាប់ ទើបគាត់បានប្ដូរមករស់នៅភ្នំពេញជា មួយបងស្រី។ នៅឆ្នាំ១៩៨៦ដែលមានការប្រកាសជ្រើសរើសកីឡា ការិនីបាល់ទះប្រចាំកងយោធពលខេមរភូមិន្ទ គាត់ក៏បានសម្រេច ចិត្តដាក់ពាក្យចូលរួមជាមួយគេ ព្រោះគិតថាខ្លួនជាស្រី ហើយជាក្មេង កំព្រាទៀត ក៏សម្រេចចិត្តផ្ញើជីវិតលើកីឡា, គេអាចគ្រប់គ្រងផ្ដល់ កន្លែងស្នាក់នៅនិងផ្ដល់ការហូបចុកបាន។ អំឡុងពេលជាកីឡា ការិនីបាល់ទះ កែ ឡេង ក៏បានជាប់ឈ្មោះជាបុគ្គលិកក្នុងក្រសួង ការពារជាតិតែម្ដងរហូតដល់សព្វថ្ងៃ។ ឆ្នាំ១៩៨៧ គាត់បានរៀប អាពាហ៍ពិពាហ៍ជាមួយបុរសម្នាក់នៅអង្គភាពកងទ័ពជើងគោក។ សព្វថ្ងៃលោកស្រីមានកូន២នាក់ កូនប្រុសជាមន្រ្តីនៅក្រសួងការពារ ជាតិនិងចូលចិត្តលេងប៉េតង់ដូចម្ដាយដែរ ខណៈកូនស្រីពៅកំពុង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។


ដើមចមនិងកត្តាដែលជំរុញឱ្យ កែ ឡេង ចាប់អាជីពជាកីឡាការិនីប៉េតង់


កីឡាការិនី កែ ឡេង បានឱ្យដឹងថា៖ មុននឹងចាប់យកអាជីព ខាងកីឡាប៉េតង់(វាយប៊ូល)នេះ លោកស្រីជាកីឡាការិនីផ្នែកបាល់ ទះរបស់ក្រសួងការពារជាតិតាំងពីឆ្នាំ១៩៨៦ ប៉ុន្តែដោយសារក្រសួង ការពារជាតិបានរំសាយក្រុមបាល់ទះនារី, ក្រុមមិនអាចលេងជុំគ្នា បានតទៅទៀត ទើបសម្រេចចិត្តប្ដូរអាជីពហ្វឹកហាត់វាយប៊ូលឬកីឡា ប៉េតង់នេះវិញនៅឆ្នាំ១៩៩៧រហូតមក។ ឆ្នាំ១៩៩៨ សហព័ន្ធកីឡា ប៊ូលនិងប៉េតង់កម្ពុជាបានរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដោយមានកីឡាករកីឡាការិនីជាច្រើនមកចូលរួមប្រកួត, ប៉ុន្ដែមាន តែកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ តែប៉ុណ្ណោះដែលមានឈ្មោះ ជាប់ជម្រើសជាតិ។ អ្នកទាំង២ជាក្រុមស្រ្តីដំបូងគេដែលតំណាងឱ្យ កម្ពុជាក្នុងការចេញទៅប្រកួតក្នុងពានរង្វាន់ជើងឯកអាស៊ីនៅសិង្ហបុរី ឆ្នាំ១៩៩៩។ ជាលទ្ធផលអ្នកទាំង២ដណ្ដើមបានមេដាយមាសលើក ទីមួយក្រោយពីបំបាក់ក្រុមថៃនៅវគ្គផ្ដាច់ព្រ័ត្រ។ រហូតមកទល់ពេល នេះ គាត់បានទទួលមេដាយសរុបចំនួន៣៧ ដែលក្នុងនោះមេដាយ មាសចំនួន១៦, មេដាយប្រាក់ចំនួន១០និងមេដាយសំរិទ្ធចំនួន១១ ។

ដំណើរក្នុងការឈ្នះមេដាយពិភពលោកនិងជើងឯក
អាស៊ីអាគ្នេយ៍លើកទី២ឆ្នាំ២០១៥


ព្រឹត្តិការណ៍កីឡាប៉េតង់លំដាប់ពិភពលោកសម្រាប់ស្រ្ដី (Wo- men’s Pétanque World Championships) ២០១៣ រៀបចំនៅ ទីក្រុង Montauban ប្រទេសបារាំង ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ ដោយមានវិញ្ញាសាប្រកួតចំនួន២ គឺវិញ្ញាសាវាយយក ពិន្ទុនិងវិញ្ញាសាវាយក្រុម៣នាក់។ ជាលទ្ធផល កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសាវាយយកពិន្ទុនិងមេដាយ សំរឹទ្ធក្នុង វិញ្ញាសាវាយក្រុម៣នាក់។ ជំហានដំបូង កីឡាការិនី កែ ឡេង បានប្រកួតវាយសន្សំពិន្ទុជាប់ចំណាត់ថ្នាក់លេខ៦ ខណៈ គណៈកម្មាធិការ ប្រកួតជ្រើសយក១៦នាក់ឡើងទៅប្រកួតវគ្គ១/៨។ ចំណែកឯកីឡាការិនីជាប់ចំណាត់ថ្នាក់ពីលេខ១៧ដល់៤៣ត្រូវ ប្រកួតគ្នាដណ្ដើមពានចំណាត់ថ្នាក់ទី២គឺ Coupe De Nations ឬ Nation Cup។ នៅវគ្គ ៨នាក់ចុងក្រោយ កែ ឡេង បានផ្ដួលកីឡា ការិនី Simona Bagala របស់អ៊ីតាលីដើម្បីយកកៅអីឡើងទៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចូលដល់វគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ កីឡា ការិនីរបស់កម្ពុជានៅតែ បង្ហាញភាពខ្លាំងរបស់ខ្លួនដោយយកឈ្នះ កីឡាការិនី Josepha Ran driamiandrisoa របស់ប្រទេសម៉ាដាហ្កា ស្កាមកពីទ្វីបអាហ្វ្រ៊ិក។

នៅវគ្គផ្តាច់ព្រ័ត្រកីឡា កែ ឡេង បំបាក់ កីឡាការិនី Mouna Baji របស់ប្រទេសទុយណេស៊ីក្នុងលទ្ធផល៣៨ ពិន្ទុទល់នឹង២៧ ដើម្បក្រសោបបានមេដាយមាសពិភពលោក។ សរុបលទ្ធផលវិញ្ញាសានេះ កែ ឡេង របស់កម្ពុជាឈ្នះមេដាយ មាស ខណៈមេដាយប្រាក់បានទៅ កីឡាការិនី Mouna Baji របស់ទុយ ណេស៊ី។ មេដាយសំរឹទ្ធស្ទួន បានទៅកីឡាការិនី Randriamiandrisoa របស់ប្រទេសម៉ាដាហ្កាស្កា និងកីឡាការិនី Muriel Hess របស់ អាល្លឺម៉ង់។ ចំពោះវិញ្ញាសាវាយក្រុម៣នាក់ ក្រុមកីឡាការិនីកម្ពុជា មានឱកាសឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែបែរជាភ្លាត់នៅ ក្រោមថ្វីដៃជម្រើសជាតិថៃ ក្នុងលទ្ធផល១៣ពិន្ទុទល់៧ពិន្ទុ។ ដូច្នេះ កម្ពុជានិងកាណាដាឈរនៅ លេខ៣ស្ទួននិងទទួលបានមេដាយ សំរឹទ្ធ ខណៈថៃដណ្ដើមបានមេដាយមាស។ ចំណែកម្ចាស់ផ្ទះបារាំង ខកចិត្តបានត្រឹមមេដាយប្រាក់។

ថ្មីៗបំផុតនេះ គឺអ្នកស្រីដណ្ដើមបានមេដាយចំនួន២គ្រឿងនៅ ក្នុងព្រឹត្តិការណ៍កីឡាប៉េតង់ដែលមានឈ្មោះថា  «ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ឆ្នាំ២០១៥» (2nd South East Asian Petanque Championship 2015) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី៣ និង ទី៤ខែមេសាកន្លងទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ អ្នកស្រីបាន ធ្វើឱ្យកម្ពុជានាំមុខប្រទេសទាំង៦ដែលបានបញ្ជូនកីឡាករ-កីឡាកា រិនីផ្នែកប៉េតង់មកចូលរួមនៅក្នុងការប្រកួត។ ការប្រកួតនេះមាន ប្រទេស៧ចូលរួម ដោយកម្ពុជាបានមេដាយមាស៣ (អ្នកស្រី កែ ឡេង បានមេដាយមាស២ម្នាក់ឯង) ប្រាក់៣ និង សំរឹទ្ធ៥។ ឡាវ ស្ថិតនៅលំដាប់លេខ២បានមេដាយមាស៣និងប្រាក់១។ សិង្ហបុរី បានមេដាយប្រាក់២និងសំរឹទ្ធ៣, ម៉ាឡេស៊ីបានមេដាយប្រាក់១ សំរឹទ្ធ២, វៀតណាមបានមេដាយសំរឹទ្ធ១ ខណៈដែលឥណ្ឌូណេស៊ី និងព្រុយណេត្រឡប់ទៅផ្ទះវិញដោយពុំទទួលបានមេដាយ។

ចង់ឱ្យកីឡារីកចម្រើន គឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់


អ្នកស្រី កែ ឡេង បានផ្តល់បទសម្ភាសន៍ថា៖ ចំពោះកីឡាគ្រប់ ប្រភេទមិនថាសំដៅលើកីឡាប្រភេទណាមួយទេ មានការរីកចម្រើន ដោយឡែកពីគ្នា។ កីឡាគឺដូចគ្នាទាំងអស់ វាស្ថិតនៅលើយើង ការផ្តោតអារម្មណ៍របស់យើង ការហ្វឹកហាត់របស់ខ្លួនយើងផ្ទាល់ គឺត្រូវ តែព្យាយាមអំណត់អត់ធ្មត់, តែកីឡាប៉េតង់នេះអាចប្លែកពីកីឡាដទៃ បន្ដិច។ កីឡានេះត្រូវតែមានភាពអត់ធ្មត់ម៉ឺងម៉ាត់ក្នុងការហ្វឹកហាត់។ និយាយរួម កីឡានេះមិនត្រូវប្រកាន់ខឹងជាមួយដៃគូដែលហាត់ជា មួយគ្នាទេ, ត្រូវការតាំងអារម្មណ៍ គឺត្រូវសំដៅទៅលើការប្រកួតជា សំខាន់ ព្រោះការលេងកីឡានេះមានជាក្រុមបីនាក់ ពីរនាក់ និង ម្នាក់ ឯង។ ការលេងជាក្រុម កីឡាដទៃនៅពេលដែលមានការខឹងគ្នា អាចមានកីឡាករផ្សេងអាចជួយសម្រួល តែកីឡាប៊ូលនេះ ពេលប្រកួត យើងមិនត្រូវស្តាប់ការហ៊ោកញ្ជ្រៀវគាំទ្រទះដៃរបស់អ្នកទស្សនា ចំពោះកីឡាកររបស់គេនោះទេ។ យើងត្រូវផ្តោតអារម្មណ៍ទៅលើ តែការប្រកួតរបស់យើងតែមួយគត់ (ត្រូវតែគិតទៅលើកូនប៊ូលមួយ ណាដែលត្រូវវាយ, កូនប៊ីចម្ងាយណាដែលត្រូវចូលគ្រាប់ប៊ូល )។ ដូច្នេះសំខាន់គឺការផ្តោតអារម្មណ៍។ កីឡាការិនីឆ្នើមរបស់កម្ពុជារូប នេះបានបញ្ជាក់ពីបទពិសោធន៍របស់ខ្លួនក្នុងការធ្វើយ៉ាងណា ដើម្បីលេងប៉េតង់ឱ្យបានខ្លាំង ហើយទទួលជោគជ័យនៅពេលប្រកួត គឺកីឡាករ កីឡាការិនីត្រូវតែខិតខំហ្វឹកហាត់, ដឹងបច្ចេកទេស បូកផ្សំ នឹងការមានឆន្ទៈច្បាស់លាស់។ ចំណែកពេលប្រកួត គេត្រូវសង្កេត មើលឱ្យច្បាស់ពីចំណុចខ្លាំងនិងខ្សោយរបស់គូប្រកួត ដើម្បីងាយនឹង យកជ័យជម្នះលើគេ។

លោកស្រី កែ ឡេង បានបញ្ជាក់ថា៖ ចំពោះវិស័យកីឡាវាយប៊ូល នេះ គឺអាចនិយាយបានថារីកចម្រើនគួរសម ព្រោះកន្លងមកយើង បានទទួលមេដាយច្រើនជាងគេ ជាពិសេសនៅអាស៊ី ដូចជានៅ ប្រទេសវៀតណាម ឡាវ និង ការប្រកួតអាស៊ីហ្គេមជាដើម កម្ពុជា យើងតែងតែទទួលបានមេដាយមាស មេដាយប្រាក់ និង មេដាយ សំរិទ្ធ។ ពេលបច្ចុប្បន្ន ចំពោះកីឡានេះយើងឃើញមានប្អូនៗជំនាន់ ក្រោយចូលហ្វឹកហាត់ច្រើនណាស់ ក្រោមអាយុ១០ឆ្នាំ ក្រោមអាយុ ២០ឆ្នាំ និងអាយុលើ២០ឆ្នាំ ក៏មាន ពីព្រោះត្រូវឱ្យកីឡាប៊ូលនេះមានការ ចូលរួមប្រកួតឱ្យបានច្រើនប្រភេទនៃអាយុ។ មិនចំពោះតែខ្លួនខ្ញុំទេ សម្រាប់ក្រុមកីឡាប៉េតង់ទាំងអស់បានពេញចិត្តចំពោះការហ្វឹកហាត់ ដែលសហព័ន្ធកីឡាបានដាក់និងរាជរដ្ឋាភិបាលបានកំណត់មក គឺពួកយើងហាត់តាំងពីប្រាក់ខែតិចមកដល់ប្រាក់ខែច្រើន និង តាំងពីប្រាក់រង្វាន់តិចមកដល់ប្រាក់រង្វាន់លើកទឹកចិត្តច្រើន។ ដូច្នេះការ ខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីប៉េតង់និងជោគជ័យដែលយើង ទទួលបានជាមោទនភាពរបស់ក្រុមកីឡាប៉េតង់សមនឹងទទួលយក ព្រោះយើងលេចធ្លោជាងវិញ្ញាសាកីឡាដទៃ។ ក្រុមកីឡាករ កីឡាកា រិនីប៉េតង់ទាំងអស់មានចិត្តសប្បាយរីករាយ គឺផ្តោតសំខាន់តែលើការ ខំប្រឹងហ្វឹកហាត់ ព្រោះរាជរដ្ឋាភិបាលបានធ្វើឱ្យកីឡាករ កីឡាការិនី ដែលមានស្នាដៃមានការសប្បាយចិត្ត។

មេដាយជាមោទនភាពជាតិនិងជាកម្លាំង
ចលករអភិវឌ្ឍកីឡាជាតិ


កីឡាការិនី កែ ឡេង បានបញ្ជាក់ថា "ចំពោះខ្លួនខ្ញុំផ្ទាល់ មេដាយ ដែលទទួលបានជាមោទនភាពរបស់នាងខ្ញុំផងនិងជារបស់ជាតិផង ហើយជាពិសេសរាជរដ្ឋាភិបាលបានរៀបចំដង្ហែក្បួនអបអរសាទរ និងធ្វើពិធីប្រគល់គ្រឿងឥស្សរយស មកដល់នាងខ្ញុំយ៉ាងអធិកអធម ដែលជាមហាកិត្តិយសនិងជាមោទនភាពសម្រាប់នាងខ្ញុំ, ហើយការដែលប្រមុខរាជរដ្ឋាភិបាលបានធ្វើនេះ ធ្វើឱ្យនាងខ្ញុំរីករាយ ព្រោះ ជាការបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមកលើ កីឡាករ កីឡាការិនីទាំងអស់ ជាពិសេសប្អូនៗជំនាន់ក្រោយឱ្យយល់ ថា នេះជាថ្វីដៃខ្មែរយើង"។

អ្នកស្រី កែ ឡេង ក៏ធ្លាប់បានថ្លែងជាសាធារណៈថា គឺជាកិត្តិយសបំផុតដែលអ្នកស្រីត្រូវបានប្រមុខរាជរដ្ឋាភិបាលចាត់ទុកជា ពលរដ្ឋឆ្នើមនិងបានរៀបចំពិធីដង្ហែក្បួនកិត្តិយសដែលមួយជីវិត របស់អ្នកស្រីមិនធ្លាប់បានទទួល ហើយក៏ជាការបង្ហាញយ៉ាងច្បាស់ ថាការតស៊ូនិងការប្រឹងប្រែងពុះពារកន្លងមកជួយធ្វើឱ្យអ្នកស្រី ទទួលបានកិត្តិយសពេញលេញ។ អ្នកស្រីយល់ថា ការរៀបចំពិធី ដង្ហែក្បួនក្លាយជាប្រវត្តិសាស្ត្រដ៏ធំសម្រាប់កីឡាករ កីឡាការិនីប៉េតង់ទាំងមូល ហើយក៏ជាកម្លាំងចលករដែលធ្វើឱ្យវិស័យកីឡាគ្រប់ ផ្នែកមានការរីកចម្រើន ព្រោះតែកីឡាករ កីឡាការិនីមានទឹកចិត្ត មិនរាថយផងដែរ។ គាប់ជួនកីឡាប៉េតង់នាពេលបច្ចុប្បន្នកាន់តែ មានការរីកចម្រើនផង គឺរឹតតែធ្វើឱ្យវិស័យកីឡាមួយនេះមានសន្ទុះ ទៅមុខកាន់តែខ្លាំង។

នៅចង់ប្រឡូកជាមួយកីឡាប៉េតង់បន្តទៀត

អ្នកស្រី កែ ឡេង បានថ្លែងដូច្នេះថា៖ «សម្រាប់ថ្ងៃអនាគត ខ្ញុំ មិនទាន់សម្រេចចិត្តថាយ៉ាងណានៅឡើយទេ ឬក៏ចង់ក្លាយជាគ្រូ ខាងកីឡាប៉េតង់នៅថ្ងៃណាមួយក៏មិនទាន់កំណត់បាន ព្រោះពេលនេះខ្ញុំនៅខំប្រឹងហ្វឹកហាត់ទៀត ដោយសារវិញ្ញាសាកីឡាប៉េតង់មិន ចាត់ទុកថាយើងចាស់ពេកហាត់មិនបាន ហាត់បានតែក្មេងៗនោះទេ សំខាន់ឱ្យតែយើងលើកកាន់គ្រាប់ប៊ូលនោះបាន អត់គិតតាមវ័យ នោះទេ លើកលែងតែយើងខ្លួនឯងថាឥឡូវខ្ញុំឈប់ហើយ ខ្ញុំលែង ចង់លេង ចង់ក្លាយជាអ្នកគ្រូទៅបង្រៀនប្អូនៗជំនាន់ក្រោយឬទៅ បណ្តុះបណ្តាលនៅក្លឹបណាផ្សេងទៀត យើងឈប់ខ្លួនឯងទៅ។»

ការដើរលើផ្លូវកីឡាប៉េតង់ជាង២០ឆ្នាំមក លោកស្រីក៏បាន ណែនាំនិងទុកឱ្យយុវតីចូលមកជំនួសកន្លែងខ្លួនម្ដង លោកស្រី បញ្ជាក់ថា៖ " មានពេលខ្លះក្មេងៗគ្នាល្អហើយ តែបើយើងជួយណែ នាំផ្លូវត្រូវឱ្យគ្នាទៀតនោះ កាន់តែល្អថែមទៀត។ កុំឱ្យដូចពួកខ្ញុំ ដំបូង ឡើយគ្មានដឹងអីសោះ។ តែមើលទៅប្អូនៗជំនាន់ក្រោយនេះមិន ទាន់រកបានអ្នកលេចធ្លោមកស្នងខ្ញុំនៅឡើយ"។

កីឡាករ កីឡាការិនីជំនាន់ក្រោយត្រូវរើសមកហ្វឹកហាត់ គឺដើម្បី ស្នងអ្នកជំនាន់មុនឬពួកបងៗដែលជាកីឡាករយូរឆ្នាំ ហើយចង់ សម្រាកឬចង់ក្លាយជាលោកគ្រូ អ្នកគ្រូខាងកីឡាវាយប៊ូលនេះក្នុងឆ្នាំ ជាបន្តបន្ទាប់។ ដូច្នេះប្អូនៗជំនាន់ក្រោយនេះគឺបណ្តុះបណ្តាលដូច ជាទំពាំងស្នងប្ញស្សី។ ពួកយើងហាត់បែបម៉េចប្អូនៗក៏ហាត់ដូចគ្នា ដែរដើម្បីទទួលបានបទពិសោធន៍ល្អ។ សព្វថ្ងៃយើងឱ្យគាត់ខំ ប្រឹងដែរក៏ប៉ុន្តែធ្វើម៉េចសមត្ថភាពគ្នានៅក្មេង មិនទាន់មានបទពិសោធន៍  ហើយគ្នាមិនទាន់ស៊ូនឹងការនឿយហត់ដូចពួកចាស់ៗនោះ ទេ។ កីឡាករចាស់ៗបើហ្វឹកហាត់មិនទាន់បានល្អ មិនព្រមឈប់ទេ នៅតែខំប្រឹងពុះពារបន្ត ឯប្អូនៗបើហត់ហើយគឺគាត់ឈប់សម្រាកហើយ។

អនុសាសន៍ចំពោះការត្រៀមប្រកួតស៊ីហ្គេម
នៅពេលខាងមុខ


"សម្រាប់ការត្រៀមប្រកួតស៊ីហ្គេមនៅខែក្រោយនៅប្រទេស សិង្ហបុរី ចំពោះរូបខ្ញុំផ្ទាល់មិនកំណត់ ហើយមិនប្តេជ្ញាថាយកមេដាយ ប្រភេទណានោះទេ តែខ្ញុំនឹងប្រកួត ខ្ញុំនឹងប្រកួតឱ្យអស់ពីសមត្ថភាព, សំខាន់គឺខ្ញុំលេងតាមបច្ចេកទេសរបស់ខ្ញុំ ទោះបីជាមេដាយមាស ប្រាក់ ឬ សំរិទ្ធក៏ដោយ ធ្វើយ៉ាងណាឱ្យតែបាន, និយាយរួម ពេលវិល ត្រឡប់មកកាន់កម្ពុជាវិញគឺមកជាមួយនឹងមេដាយ"។ ជាមួយគ្នា នេះដែរ អ្នកស្រី កែ ឡេង ក៏បានអរគុណដល់បណ្តាក្រុមហ៊ុនដែល បានជួយឧបត្ថម្ភគាំទ្រដល់វិស័យកីឡា ធ្វើឱ្យវិស័យកីឡាមានសន្ទុះ រីកចម្រើនឡើង, មានស្នាដៃល្អជាបន្តបន្ទាប់ និង ធ្វើឱ្យប្រទេសយើង លេចមុខល្បីឈ្មោះលើឆាកអន្តរជាតិ, ត្រូវបានគេទទួលស្គាល់តាម រយៈវិស័យកីឡានេះ ព្រោះថាការឧបត្ថម្ភគាំទ្រដល់វិស័យកីឡា គឺជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លាមួយដល់គ្រប់កីឡាករ កីឡារិនីទាំងអស់ ហើយលោកស្រីកាន់តែមានជំហរមោះមុតក្នុងការដណ្ដើមយកមេដាយ មាសសម្រាប់កម្ពុជានៅក្នុងព្រឹត្តិការណ៍អន្តរជាតិបន្ថែមទៀត ពិសេស ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨នាពេលខាងមុខ៕